» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11906 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702077 នាក់

ទស្សនៈកិច្ច​ប្រេ​សិទ្ធ​ពិសេស​ប្រធាន​អាស៊ាន​មួយ​ជើងបាន​ត្រឹម​និយាយ​ឲ្យ​មេ​យោធា​មីន​អោ​ង​ឡាំង​ស្តាប់​!

 

​ភ្នំពេញ​៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់ ម៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២២​បន្ទាប់ពី​ត្រឡប់​ពី​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​។​ស​ន្និ​សី​ទ្ធ​សារ​ពត៍​មាន គឺ​ផ្តោតទៅលើ ៣​ចំណុច ទី​១. ទាក់ទង​សកម្មភាព​នានា​នៅ​មី យ៉ាន់​ម៉ា និង​លទ្ធផល​នៃ​កិច្ចប្រជុំ ទី​២. ការ​វាយ តម្លៃ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ និង​ទី​៣. ទិស ដៅ​ដែល​ត្រូវអនុវត្ត​ទៅ​អនាគត​។a burma braka

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មាន ប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​មី​យ៉ាន់​ម៉ា ដើម្បី​ពិនិត្យ​តាមដាន និង​ពិនិត្យ​ការ​ជឿនលឿន​ក្នុងការ​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​កាល ពីថ្ងៃ​ទី​៧-៨ ខែមករា ឆ្នាំ​២០២២,​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណ រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក៏ដូចជា​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ថ្ងៃទី​១៧ ខែ កុម្ភៈ ឆ្នាំ​២០២២​កន្លងទៅនេះ​។​


​នៅ​មី​យ៉ាន​ម៉ា​ថ្ងៃទី​២១ ខែមីនា ជា​ថ្ងៃ​ដែល​លោក​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណ រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ដើម្បី​ពិភាក្សា​ជាមួយគ្នា​អំពី​វិធីសាស្ត្រ​ក្នុងការ​ឈានទៅ​សម្រេច​ឲ្យ​បាន​នៅ​វឌ្ឍនភាព​បន្ថែមទៀត​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន ៥​ចំណុច​។​​ប្រេ​សសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​គូស បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​អាណត្តិ​ជា​ប្រេសិត​ពិសេស គឺ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ហើយ​បាន​ពន្យល់​ពី​ភាព​បន្ទាន់​ពី​ភាព​បន្ទាន់ គឺ​ការបញ្ឈប់​អំពើហិង្សា ជំនួយ​មនុស្សធម៌ និង​ការស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​បរិ​យាប​ន្ន​។ ដោយ​សង្កត់ធ្ងន់​ទៅលើ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បាន​ស្វាគមន៍​បទ​ឈប់​បាញ់​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សា​ធា រណ​រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ប្រេ​សសិត​ពិសេស​បាន​បន្តថា ទាក់ទង​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​កើតមាន គឺ​ស្នើសុំ​ឲ្យ​មាន ការអត់ធ្មត់​ចំពោះ​ការប្រើ​កម្លាំងយោធា​។ ហើយ​បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​មីង អោ​ង ឡាំង ស្តីពី​ជំនួយ​មនុស្សធម៌ ប្រកបដោយ​សុវត្ថិ ភាព មិនមាន​ការរារាំង ការរើសអើង បូក​រួមទាំង​ការចាក់​វ៉ាក់សាំង​។​​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា កិច្ចសន្ទនា​នយោបាយ​ត្រូវ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​ផ្សះផ្សា​ជាតិ​។ ហើយ​ប្រេសិត​ពិសេស​ធ្វើជា​ស្ពាន​គ្រប់ភាគី​ពាក់ ព័ន្ធ​ទាំងអស់​។ ហើយ​បាន​រំលឹក​ពី​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពី​ការរៀបចំ​ឲ្យ​មាន​យន្តការ​ត្រ័យ​ការ​ដើម្បី​ចូលរួម​សកម្មភាព​របស់​អាស៊ាន​ក្នុងការ​ចូលរួម​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន ៥​ចំណុច ជួយ​ឲ្យ​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សា​ធា រណ​រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្តែង​ការ​ព្រួយ បារម្ភ​ពី​ការ​លួច​នាំ​អាវុធ​ចូល​ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​ឥតឈប់ឈរ​។ លោក​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រេ​សសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​បើកផ្លូវ​ឲ្យ​ប្រេសិត​ពិសេស​បាន​ជួប​ជាមួយ​ជាមួយ​តួអង្គ​សំខាន់ៗ និង​ប្តេជ្ញា​គាំទ្រ​ប្រេសិត​ពិសេស​។​ចំពោះ​សំណើរ​ដែល​ស្នើឡើង​ដោយ​ប្រេសិត​អាស៊ាន ឲ្យ​អាជ្ញាធរ​ភូមា​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​នេះ មិនទាន់មាន​ការឆ្លើយ​បែបណា​នៅឡើយ​ទេពី​សំណាក់​មេដឹកនាំ​យោធា​ភូមា​លោក មីន អ៊ុង​ឡាំង​។ តែ​សម្រាប់​ការឆ្លើយតប​ជារួម​ចំពោះ​សំណើ​រទាំង​អំបាល​មាណរ​បស់​ប្រេសិត​អាស៊ាន​មេ​ដឹក​យោធា​ទទួល​ស្ដាប់​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង បាន​បញ្ជាក់ថា “​គ្មានអ្វី​សំខាន់​ជាង​ជីវិត​មនុស្ស​ឡើយ​”។

​សូម​ជម្រាបជូន​ថា កង្វល់​របស់​ប្រេសិត​អំពី​ឧបសគ្គ​ក្នុងការ​ដឹកជញ្ជូន​ជំនួយ​មនុស្ស​ឲ្យ​ទៅ​ដល់ដៃ​ប្រជាជន​ភូមា​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​នោះ ធ្វើឡើង​ស្រប​នឹង​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន​បាន​អំពាវនាវ​ស្វែងរក​ប្រាក់​ជំនួយ​មនុស្សធម៌ ជាង ៨២៦​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រជាជន​ភូមា ជាង ៦​លាន​នាក់ ដែល​ត្រូវការ​ជំនួយ​បន្ទាន់​បំផុត នៅ​ឆ្នាំ ២០២២​។ តាម​ការវាយតម្លៃ​រប​ស់​អង្គការសហប្រជាជាតិ នៅក្នុង​ចំណោម​ប្រជាជន​ភូមា​សរុប ៥៤​លាន​នាក់ មាន​ប្រជាជន​ភូមា ចំនួន​ពាក់កណ្តាល​កំពុង​រស់នៅ​ក្នុង​ភាពក្រីក្រ និង​មនុស្ស​ជាង ១៤,៤​លាន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌ ដែល​នៅ​ក្នុងនោះ ៥​លាន​នាក់​ជា​កុមារ​៕a burma brak 


​