» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1326 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468828 នាក់

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រំលឹក​រឿង​ធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​មិន​យក​កម្រៃ​!

 

​ភ្នំពេញ​៖ ការធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ មិន​តម្រូវឱ្យ​បង់ប្រាក់​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៩​កញ្ញា​។ a card nomoney 

​ក្រសួង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ បានចេញ​ប្រកាស​អន្តរក្រសួង ស្តីពី​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ ដើម្បី​កំណត់​តម្លៃ​ការផ្តល់សេវា រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដើម្បី​យក​ថវិកា​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ ហើយ​នៅក្នុង​ប្រកាស​នោះបាន​លុបចោល​ថ្លៃ​សេវា​សម្រាប់​ការងាររដ្ឋបាល​មួយចំនួន គឺ​មិន​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះទេ​។​

​តាម​ប្រកាស​នោះ សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដែល​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​មានដូចជាៈ ការធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ របស់​ជនបរទេស ជាមួយ ប្រជាពលរដ្ឋ​ខ្មែរ​។ ការផ្តល់​សៀវភៅ​ស្នាក់នៅ​។ ទុតិយតា ឬ​តតិយតា សៀវភៅ​ស្នាក់នៅ​។​

​ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក ក្នុង​សៀវភៅ​ស្នាក់នៅ​។ ការផ្តល់​សៀវភៅ​គ្រួសារ​។ ទុតិយតា និង​តតិយតា សៀវភៅ​គ្រួសារ​។​ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិកគ្រួសារ ក្នុង​សៀវភៅ គ្រួសារ​។ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ទុតិយតា ឬ​តតិយតា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

 

​ក្រសួងមហាផ្ទៃ​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ ពិសេស​នៅ​កន្លែង​ផ្តល់​សេវា​នូវ​ស្តង់ដារ​សេវា​រដ្ឋបាល ក្នុងនោះ​រួមមាន​៖ តារាង​កម្រង​សេវា​រដ្ឋបាល ទម្រង់​ឯកសារ នីតិវិធី​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល និង​ការបង់ កម្រៃ​សេវា​រដ្ឋា​បាល​។​

​ក្រសួងមហាផ្ទៃ​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​ទទួល​ពាក្យ​បណ្តឹងតវ៉ា ដែល​អាច​កើតមានឡើង​ជាយថាហេតុ ជាពិសេស​ក្នុងករណី​មានការ​អនុវត្ត​ខុសពី​ស្តង់ដា​សេវា ឬ​មាន​ការយក​កម្រៃ​លើសពី​ការកំណត់ ឬ​មានការ​យឺតយ៉ាវ​ហួស​រយៈពេល​អតិបរមា នៃ​ការផ្តល់សេវា​ជាដើម​។​

​ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​។ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ប្រាក់ចំណូល​ដែល​ប្រមូលបាន បង់ប្រាក់​ចំណូល​ចូល​ថវិកាជាតិ និង​ធ្វើ​សលាក​ប័ត្រ​ចំណូល​នៅក្នុង​ជំពូក គណនី អនុគ​នី នៃ​មាតិកា​ចំណូល​ថវិកា​។​

​រាល់​ការទទួលប្រាក់​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋា​បាល​ដោយផ្ទាល់​ជា​សាច់ប្រាក់ ឬ​ជា​មូលប្បទានប័ត្រ ត្រូវ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់ ដែល​បើក​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់​និង​សារា​ចរណ៍​ណែនាំ​ស្តីពី​ការគ្រប់គ្រង​បង្កាន់ដៃ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្រសួងមហាផ្ទៃ​ត្រូវ​កំណត់​ទីតាំង​ជាក់លាក់ និង​មាន​មន្ត្រី​ប្រចាំការ​នៅ​កន្លែង​ផ្តល់​សេវា ដែលមាន​លក្ខណៈ​ជា​ច្រកចេញចូល​តែមួយ ដើម្បី​ទទួល​បម្រើសេវា​ជូន​អតិថិជន​ឲ្យ​បាន​ទាន់ពេលវេលា​តាម​ការកំណត់​។​

​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្តីពី​ការអនុវត្ត​ចំណូល​ប្រចាំខែ និង​ប្រចាំឆ្នាំ ដើម្បី​ផ្ញើមក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ថ្ងៃទី​១០ នៃ​ខែ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំខែ និង​ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែមករា នៃ​ឆ្នាំ បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំឆ្នាំ​។​a card nomoney3