» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7357 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697528 នាក់

ឈ្វេងយល់​ពី​ការផ្ទេ​តំណែង​និង​ការដឹកនាំ​គ្រប់គ្រង​ក្នុងប្រទេស​សឹង្ហ​បុរី​!


​ប្រទេស​សឹង្ហ​បុរី​៖​លោក ឡ​រ៉ឺ​ន​វ៉ុ​ង​(Lawrence Wong )​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី ១៥ ខែឧសភា ។​លោក​វ៉ុ​ង​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ដំបូង​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងទៅ និង​ជា​មេដឹកនាំ​ទី ៤ ចាប់តាំងពី​ប្រទេស​សិង្ហ​បុរី​ទទួលបាន​ឯករាជ្យ​មក​។​a singapor 

​លោក​វ៉ុង​( Wong) មាន​វ័យ ៥១ ឆ្នាំ​ស្ថិ ត​ក្នុងចំណោម​មនុស្ស​សម្រិតសម្រាំង​មួយក្រុម​តូច ដែល​គេ​ហៅថា​ជា​ក្រុម​មេដឹកនាំ «4G» ដែលជា​ក្រុម​អ្នកនយោបាយ​ជំនាន់​ថ្មី​មួយ ដែល​ត្រូវបាន​ជ្រើសរើស​ដោយផ្ទាល់ ក្នុងចំណោម​គណបក្សកាន់អំណាច​ដែល​គ្រប់គ្រង​ប្រទេស​សិង្ហ​បុរី​អស់​រយៈពេល​ជា​យូរ​មកហើយ គឺ​គណបក្ស​សកម្មភាព​ប្រជាជន ឬ People's Action Party (PAP) ដើម្បី​ដឹកនាំ​អំណាច​បន្ត​ទៅមុខទៀត នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​អាស៊ី​មួយ​នេះ​។​

​លោកវ៉ុង( Wong )ជា​មេដឹកនាំ​សិង្ហ​បុរី​ទី ១ ដែល​បានកើត​ក្រោយ​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦៥​។ លោក​ក៏​នឹង​រក្សា​តំណែង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផងដែរ និង​ដឹកនាំ​ប្រទេស​នេះ​បន្ត​ពី​លោក Lee Hsien Loong ដែល​បាន​ដឹកនាំ​ប្រទេស​សិង្ហ​បុរី​អស់​រយៈពេល ២០ ឆ្នាំ​កន្លងទៅ​។ លោក Lee Hsien Loong ដែលមាន​អាយុ ៧២ ឆ្នាំ​នោះ ជា​កូនប្រុស​របស់លោក Lee Kuan Yew ដែលជា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ទំនើប ដែល​បាន​ស្ថិតនៅក្នុង​ឆាកនយោបាយ​រហូតដល់​លោក​ទទួលមរណភាព​កាលពី​ឆ្នាំ ២០១៥​។​

​ការ​កាន់តំណែង​បន្ត​នេះ​ត្រូវបាន​គិតគូរ​អស់​ពេល​ជា​យូរ​មកហើយ ដោយ​លោក​លី​សៀន​លុង មាន​គម្រោង​ថា​នឹង​ចុះ​ចេញពី​តំណែង​មុនពេល​លោក​មាន​អាយុ ៧០ ឆ្នាំ តែ​ត្រូវបាន​ផ្អាក​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ដោយ​បេក្ខភាព​ដែល​ត្រូវ​ទទួល​តំណែង​ជំនួស​លោក បាន​បដិសេធ​មិន​ព្រម​ទទួល​តំណែង ដែល​ធ្វើឱ្យមាន​ការបើកផ្លូវ​ជាថ្មី​សម្រាប់​អ្នកផ្សេង​ក្នុងការ​ទទួលយក​តំណែង​នេះ ក្នុង​ឆ្នាំ ២០២១​។​
​សម្រាប់​យុទ្ធសាស្ត្រ​ដឹកនាំ​លោ​កឡ​រ៉ឹ​ន​វ៉ុ​ង បាន​សន្យាថា​នឹង​ដឹកនាំ​ប្រទេស​ដោយ «​សុភាពរាបសា​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​»​ចំ ពោះ​ប្រទេស​សិង្ហ​បុរី​និង​ប្រជាជន​របស់​ប្រទេស​នេះ ដែលមាន​ចំនួន ៥​លាន ៩​សែន​នាក់ និង​សន្យា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​ប្រជាជន​។

​លោកវ៉ុង( Wong) ចាប់​មាន​កេ​រិ៍្ត​ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ ២០២០ ក្នុងពេល​លោក​បំពេញ​មុខងារ​ជា​សហប្រធាន​ថ្នាក់ជាតិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​តំណែង​ជំនួស​លោក Lee កាលពី​ខែមេសា ឆ្នាំ ២០២២ ក្រោយពី​មានការ​ពិគ្រោះ​យោបល់​ជាច្រើន​ដង រវាង​ថ្នាក់ដឹកនាំ​នយោបាយ​និង​សហការី​របស់លោក​រួច​មក​។​​លោក​ត្រូវបាន​តំឡើង​តួនាទី​ទៅជា​ឧបនាយករដ្ឋមន្ត្រី និង​បាន​ដឹកនាំ​ការងារ​អនុវត្ត​ការពិគ្រោះ​យោបល់​សាធារណៈ​ថ្នាក់ខ្ពស់​មួយ ដើម្បី​ពិនិត្យ​ដោះស្រាយ​ពី​ផលប៉ះពាល់​សង្គម​រវាង​រដ្ឋាភិបាល​និង​ប្រជាជន ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា​ចីរភាព វិសមភាព​និង​បញ្ហា​ការងារ​ជាដើម​។

​សូមបញ្ជាក់ថា​ឪពុក​របស់លោក​លី​ស៊ាន​លុង (Lee Hsien Loong )​គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​លី​ខ្វាន់​យូ​( Lee Kuan Yew )​បាន​ចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​សិង្ហ​បុរី​ក្នុង​ឆ្នាំ ១៩៩០ និង​បាន​ស្ថិតក្នុង​គណៈរដ្ឋមន្ត្រី​នៃ​អ្នក​ស្នង​តំណែង​របស់លោក​អស់​ពេល ២១ ឆ្នាំ ដោយ​ដំបូង​ឡើយ​ធ្វើជា​ទេសរដ្ឋមន្ត្រី​ហើយ​ក្រោយមក​ក៏​ធ្វើជា «​ព្រឹទ្ធាចារ្យ​រដ្ឋមន្ត្រី​»​នៅក្នុង​រដ្ឋាភិបាល​រប​ស់លោក Lee Hsien Loong​។​

តាម​រូបភាព​ផ្ទេរអំណាច​នេះ​វា​ស្រដៀង​ប្រទេស​ក​ម្ព​ជា​ផងដែរ​។​តែ​បញ្ហា​វា​នៅត្រង់ថា​ប្រទេស​សឹង្ហ​បុរី​មាន​សមធ​ម៍​យុ​ត្តិ​ធ​ម៍​ក្នុង​ការដឹកនាំ​គ្រប់គ្រង​និង​មាន​តម្លាភាព​។​សម្រាប់​នាយករដ្ឋមន្ត្រី​វិញ​លោ​កឡ​រ៉ឹ​ន​វ៉ុ​ង​ក្រៅពី​មានបទពិសោធន៍​គឺ​បុគ្គ​លឹក​ល​ក្ច​ណ​:​គាត់​មាន​ភាព​សាម​ញ្ញ័​មិន​ក្រអឺតក្រទម​។​ជាក់ស្តែង​យុទ្ធសាស្ត្រ​ដឹកនាំ​របស់គាត់​ដាក់ចេញ​គឺ​សុភាពរាបសា​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។​ទាន់​?!៕a singapor1 a singapor2 

​