» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8951 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699122 នាក់

ហុង​គ្រី​សមា​ជិ​ណា​តូ​ដែល​មិន​គាំទ្រ​ការផ្តល់​អាវុធ​នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោត​រិះគន់​លោក​ហ្សេ​ឡិន​ស្គី​!

 

​ប្រទេស​ហុង​គ្រី​៖ លោក វិចទ័រ អ័​របា​ន​(Viktor Orban)​បន្ត​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី​សំរាប់​អាណត្តិ​ទី​បួន​ក្រោយ​ឈ្នះ​ការបោះឆ្នោត​សកល ជាមួយនឹង​សម្លេងគាំទ្រ​ភ្លូកទឹកភ្លូកដី​នៅពេល​ការរាប់​សន្លឹកឆ្នោត​ជិត​ចប់​។​a hong Kry 

​គណបក្ស​ហ្វ៊ី​ដេ​ស​(Fidesz)​ស្តាំនិយម​របស់លោក ទទួលបាន​សម្លេងគាំទ្រ​៥៣,១​ភាគរយ នៅពេល​សន្លឹកឆ្នោត​រាប់​បាន​៩៨​ភាគរយ ហើយ​សម្ពន្ធភាព​ប្រឆាំង​នៅ​ពីក្រោយ​ឆ្ងាយ​គឺ​ទទួលបាន​សម្លេងឆ្នោត​តែ​៣៥​ភាគរយ​។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ វា​នឹង​ជា​ជោគជ័យ​នេះ​ទី​បួន​ជាប់ៗ​គ្នា​របស់​គណបក្ស​Fidesz​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រទេស​ហុង​គ្រី​បាន​និយាយថា គណបក្ស Fidesz​នឹង​ទទួលបាន​១៣៥​អាសនៈ គឺ​ពីរភាគបី​នៃ​កៅអី​សភា នៅពេល​ក្រុម​ប្រឆាំងនឹង​ទទួលបាន​៥៦​អាសនៈ​ដដែល ដោយ​ផ្អែកលើ​លទ្ធផល​ជំហាន​ដំបូង​។​

​លោក​អ័​រ​បាន​មាន វ័យ​៥៨​ឆ្នាំ មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​សហភាព​អឺរ៉ុប ដែល​ចាត់ទុក​គណបក្ស Fidesz​បាន​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ហុង​គ្រី​។​ក្នុងការ​កាន់អំណាច​អស់​១២​ឆ្នាំ លោក​អ័​របា​ន​បាន​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដាក់​មនុស្ស​របស់លោក​នៅតាម​តុលាការ​និង​បាន​ដូរ​ប្រព័ន្ធ​បោះឆ្នោត​តាមរបៀប​មួយ​ដែល​ផ្តល់​ផលចំណេញ​ដល់​លោក​។​​កាលពី​យប់​ថ្ងៃអាទិត្យ​ទី៤មេសាក្នុង​សុន្ទរកថា​អបអរ​ជ័យជម្នះ លោក​អ័​របា​ន បាន​រិះគន់​ពួក​ការិយាធិបតេយ្យ​អង្គ​គ​ឋា​រណា​តូ​នៅ​ក្រុង​ព្រុ​ច​សែ​ល និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដោយ​ហៅ​ពួ​គេ​ថា​ជា​«​ពួក​ប្រឆាំង​»​។​
​លោ​កថា​គណបក្ស​របស់​លោក បានទទួល​ជ័យជម្នះ បើទោះបីជា​ប្រឈមមុខ នឹង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ឆ្វេងនិយម នៅក្នុង​ស្រុក និង “​ពួក​ប្រឆាំង​” នៅ​ជុំវិញ​ពិភពលោក រួមទាំង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky និង​សកម្មជន​នយោបាយ​មហា​សេដ្ឋី George Soros ក៏ដោយ​។​ប្រទេស​ហុង​គ្រី មាន​ព្រំដែន​ជាន់​អ៊ុយ​ក្រែ​ន​បាន​ទទួលយក​ជនភៀសខ្លួន​ប្រមាណ​កន្លះ​លាន​នាក់​តាំង​ពីមុនមក​។​លោក​អ័​របា​ន អះអាងថា ដោយ​សុខចិត្ត​ទទួល​ជនភៀសខ្លួន​តែ​មិន​ផ្តល់​សព្វាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន លោ​កថា​កំពុង​រក្សាទុក​ហុង​គ្រី​អោយ​ចាក​ផុត​សង្គ្រាម​។​

ក្នុងអំឡុង​ពេលធ្វើ​យុទ្ធ​នាការបោះឆ្នោត ក្រុមប្រឆាំង​បង្កើត​ពាក្យស្លោក​មួយ​គឺ​ជ្រើស​យក​«​ប័​របា​ន ឬ អឺរ៉ុប​»​។​បេក្ខជន​នាយករដ្ឋមន្ត្រី​ខាង​ក្រុមប្រឆាំង​លោក ផេ​ធឺ ម៉ា​គី​-​ហ្សេ​យ (Peter Marki-Zay)​បាន​និយាយថា ហុង​គ្រី​គួរ​ចូលរួម​ជាមួយ​ប៉ូឡូញ អង់គ្លេស​និង​ប្រទេស​ដទៃទៀត​ក្នុងការ​ផ្គត់ផ្គង់​អាវុធ​ទៅអោយ​អ៊ុយ​ក្រែ​ន​។​​លោក​អ័​របា​ន ក៏បាន​ប៉ះទង្គិច​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្រុយ​សែ​ល​ប្រទេស​ប៊ែ​ល​ហ្សិ​ក អំពី​បញ្ហា​នីតិរដ្ឋ ដូចជា​សេរីភាព​សារព័ត៌មាន​និង​ការ​ចំណាកស្រុក​។​លោក​ក៏មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ​ពូ​ទីន ។​លោក​គាំទ្រ​ទណ្ឌកម្ម​លោកខាងលិច តែ​មិន​ព្រម​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​។​លោក​ជា​មេដឹកនាំ​សហភាព​អឺរ៉ុប​តែ​ម្នាក់​គត់​ដែល​រិះគន់​លោក ហ្សេ​លេន​ស្គី​។​

​កក្តា​ប៉ុន្មាន​ខាងលើ​បានធ្វើអោយ​ហុង​គ្រី​កាន់តែ​ឯកោ​នៅក្នុង​សហភាព​អឺរ៉ុប​និង​អង្គការ​ណា​តូ តែ​លោក​ដឹងថា​ស្ថាន​ប័ន​ទាំងពីរ​នេះ​គ្មាន​មួយណា​ចង់​បណ្តេញ​ប្រទេស​លោក​ចេញ​ទេ ដោយសារ​ពួកគេ​ចង់បង្ហាញ​ឯកភាព​របស់លោក​ខាងលិច​ចំពោះ​រុស្ស៊ី​។​លោក ប្រធានាធិបតី​ប្រទេស​អ៊ុយ​ក្រេ​ន​ហ្សេ​លេន​ស្គី​ធ្លាប់ បាន​រិះគន់​គោលនយោបាយ​របស់លោក​អ័​របា​ន ម្តង​ជា​ពីរដង​ផងដែរ​។​


​