» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5004 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064459 នាក់

មក​យល់ដឹង​ករណី​យ៍ម​ហា​សេដ្ឋិនី​អចលនទ្រព្យ​ជាតិ​វៀតណាម​បោកប្រាស់​លុយ​ជាង​១២​ពាន់​លាន​ដុល្លារ​អាម៉េរិក​

​វៀតណាម​៖ ថ្មីៗ​នេះ មានការ​ព័ត៌មាន​បង្ក​ការចាប់អារម្មណ៍​ចេញពី​ប្រទេស​វៀតណាម ពោលគឺ ករណី​កិបកេង​និង​បាត់​បង់លុយ​ច្រើនសន្ធឹក​សន្ធាប់ រហូត​ឈានដល់​មានការ​ចោទប្រកាន់​មហា​សេដ្ឋិនី​មួយរូប​ដ៏​ល្បីឈ្មោះ​។​ប្រភពពី​កាសែត​ភាសា​វៀតណាម​បាន​ផ្សាយ​ពី​ចម្លើយសារភាព​ដោះសារ​ជនជាប់ចោទ នៅ​ពីមុខ​គណៈ​ក្រុមប្រឹក្សា​វិនិច្ឆ័យ​ក្រុង​ហូជីមិញ មាន​ខ្លឹមសារ​ដូចខាងក្រោម​៖a vn cheat2 

​គិត​រហូតមក​ទល់នឹង​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤​នេះ សវនាការ​ជំនុំជម្រះ​ទោស​មហា​សេដ្ឋិនី​អចលនទ្រព្យ​វៀតណាម ជឿ​ង មី​ឡាន អាយុ ៦៨​ឆ្នាំ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន វ៉ាន​ធិ​ញ ហ្វា​ត និង​ជនជាប់ចោទ ៨៥​នាក់​ផ្សេងទៀត ធើ្វ​ឡើង​នៅ​សាល​សវនាការ​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ បាន​ឈាន​ចូលដល់​ថ្ងៃទី ៧​ហើយ​។ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​នេះ​បានឱ្យដឹងថា សវនាការ​នេះ​នឹង​បន្ត​ធើ្វ​រហូតដល់​ថ្ងៃទី ២៩ ខែមេសា​ឆ្នាំ ២០២៤​ខាងមុខ​ទើប​បញ្ចប់​។​

​កាលពី​ថ្ងៃទី ១១ ខែមីនា​កន្លងទៅ ជនជាប់ចោទ​មហា​សេដ្ឋិនី​អចលនទ្រព្យ​វៀតណាម​ដែល​តុលាការ​បាន​ចោទប្រកាន់​ពីបទ​កេង​បន្លំ​និង​បំបាត់​ប្រាក់​របស់​ធនាគា​រ​ពាណិជ្ជ​សាយ​ហ្គ​ន ឬ​ហៅ​កាត់​ថា (SCB) រហូតដល់​ទៅ ៤៩៨​ពាន់​លាន​ដុង​(​រូបិយប័ណ្ណ​វៀតណាម​) ស្មើនឹង ១២.៥​ពាន់​លាន​ដុល្លារ​អាម៉េរិក បាន​ក្លាយជា​ជនជាប់ចោទ​ត្រូវបាន​សាកសួរ​ចុងក្រោយ​គេ​បង្អស់​ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ហិរញ្ញវត្ថុ​ដ៍​កក្រើក​មួយ​នេះ​។​

​ជនជាប់ចោទ​ដដែល បាន​ព្យាយាម​បដិសេធ​ខ្លឹមសារ​បទ​ចោទ​របស់​រដ្ឋអាជ្ញា​និង​ឆ្លើយ​ទម្លាក់កំហុស​ទៅកាន់​ថ្នាក់ក្រោម​(​មន្ត្រីក្រោមឱវាទ​)​របស់ខ្លួន​។ឈរ​នៅ​ពី​ខាងមុខ​រង្វង់​ក្រចកសេះ ជនជាប់ចោទ​មហា​សេដ្ឋិនី​អចលនទ្រព្យ​រូបនេះ​បាន​ប្រាប់​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា ចំណុច​មួយចំនួន​នៅក្នុង​បទចោទប្រកាន់​ទៅលើ​រូបគាត់​ពុំ​ត្រឹមត្រូវ​នោះទេ នៅក្នុង​ការឆ្លង​ឆ្លើយ​ជាមួយនឹង​អាជ្ញាធរ​រដ្ឋ​នោះ មានពេលខ្លះ​ជនជាប់ចោទ​ឆ្លើយបាន​ត្រឹមត្រូវ ប៉ុន្តែ​ផ្នែក​ទី​ពីរ​នៃ​ចម្លើយ ជនជាប់ចោទ​នៅតែ​អះអាងថា ខ្លួន​មិនដែល​បាន​កាន់កាប់​ភាគហ៊ុន​នៅក្នុង​ធនាគារពាណិជ្ជ​សៃ​ហ្គ​ន (SCB) រហូតដល់​ទៅជា​ង ៩០% ដូច​ការចោទប្រកាន់រ​បស់​រដ្ឋអាជ្ញា​នោះទេ ដែល​តាម​ការពិត​គាត់​កាន់កាប់​ភាគហ៊ុន​នៅ​ធនាគារ​នេះ​ត្រឹមតែ ៤.៩%​នៃ​ភាគហ៊ុន​សរុប​តែប៉ុណ្ណោះ រីឯ​កូនស្រី​របស់គាត់​ពីរ​នាក់​ទៀត ក្នុង​ម្នាក់ៗ​កាន់កាប់​ភាគហ៊ុន​ត្រឹមតែ​ជិត ៥%​ប៉ុណ្ណោះ​។​

​បើ​យើង​ពិនិត្យ​ទៅលើ​ភាគហ៊ុន​សរុប​របស់​ក្រុមគ្រួសារ​មួយ​នេះ​មាន​ត្រឹមតែ​ប្រមាណ​ជា ១៥​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​គ្រាន់តែ​ជា​អ្នកចេញ​មុខ​ឈរ​បំផុស​ឱ្យ​មិត្ត​ភ័ក្តិ​នៅ​បរទេស​កាន់កាប់​ភាគហ៊ុន ៣០​ភាគរយ និង​មិត្ត​ភ័ក្តិ​នៅ​វៀតណាម​កាន់កាប់​ភាគហ៊ុន​ជាង ៣៥​ភាគរយ នៅពេលដែល​រដ្ឋអាជ្ញា ជា​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ហូ​ជិ​មិញ លោក ផាម​លឿង​ទាន់ ណែ​នាំឱ្យ​ជនជាប់ចោទ​ពន្យល់ថា​តើ​ហេតុអ្វី​បានជា​អ្នក​ដែល​ទិញ​ភាគហ៊ុន​ធនាគារ (SCB) សុទ្ធតែ​បាន​ឆ្លើយថា គេ​ទិញ​ភាគហ៊ុន​នោះ​ដោយមាន​លោកស្រី ជឿ​ង​មី​ឡាន ជា​អ្នក​ឈរឈ្មោះ ជនជាប់ចោទ​បាន​ឆ្លើយថា​ពួកគេ​ទាំង​នោះបាន​ឈរឈ្មោះ​ទិញ​ភាគហ៊ុន​ដើម្បី​ជួយ​មិត្ត​ភ័ក្តិ​របស់​ជនជាប់ចោទ គឺ​មិនមែន​ទិញ​ភាគហ៊ុន​ដើម្បី​ជួយ​ជនជាប់ចោទ​នោះទេ​។​

​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​វៀតណាម​ដដែល ជនជាប់ចោទ​រូបនេះ បានឱ្យដឹង​ទៀតថា គាត់​មាន​មិត្ត​ភ័ក្តិ​ជា​អនីតិជន​ជាតិ​វៀតណាម​រស់នៅ​ប្រទេស​កាណាដា​និង​អូស្ត្រាលី ដូច្នេះ​តាមច្បាប់​កំណត់​របស់​រដ្ឋ​មិន​អនុញ្ញាតឱ្យ​ជនបរទេស​ឈរឈ្មោះ​ទិញ​ភាគហ៊ុន​ក្នុងប្រទេស​វៀតណាម​បាន​នោះទេ​។​អាស្រ័យ​ដោយ​ជនជាប់ចោទ​ជឿ​ង​មី​ឡាន ជា​អ្នក​ធើ្វ​ជា​អន្តរការី ឬ​គ្រាន់តែ​ធ្វើជា​អ្នក​ត​ភ្ជាប់​ទៅកាន់​អតិថិជន​នៅឯ​ក្រៅប្រទេស​ជាមួយនឹង​ធនាគារ (SCB) ដូច្នេះ​គាត់​គ្រាន់តែ​ជា​អ្នក​ឈរឈ្មោះ​ឱ្យតែ​ប៉ុណ្ណោះ ពុំមែន​ជា​ម្ចាស់​ភាគហ៊ុន​នោះឡើយ​។ ជនជាប់ចោទ​បាន​បន្ត​ទៀតថា​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ (SCB) មានការ​លំបាក​ខ្លាំង ដូច្នេះ​ការបាត់​បង់ប្រាក់​កាក់​ដែល​ចោទថា​គាត់​កេង​បន្លំ​រហូតដល់ ១២.៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ​។​

​ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ណែ​នាំឱ្យ​ជនជាប់ចោទ ជឿ​ង​មី​ឡាន ពន្យា​ល់​អំពី​ដំណើរ​ដើមទង និង​ទំនាក់ទំនង​រវាង​គាត់​ជាមួយនឹង​អគ្គនាយក​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ (SCB) ដោយ​ពួកគេ​ទាំងពីរ​នាក់​នោះបាន​សារភាពថា ពួកគេ​បាន​ធើ្វ​តាម​ការណែនាំ​របស់លោក​ស្រី​ជឿ​ង​មី​ឡាន​។ ជនជាប់ចោទ​បាន​ពន្យល់​ប្រាប់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា ជនជាប់ចោទ​ដទៃទៀត​ឆ្លើយ​ប្រាប់​តុលាការ​ពុំ​ត្រឹមត្រូវ​ទេ ព្រោះ​នៅពេល​ដែលមាន​ការរួម​ច្របាច់​បញ្ចូល​គ្នា​ធនាគារ ៣ ទៅ​តែ ១​នោះ គាត់​បាន​បំផុស​អតិថិជន​ឱ្យចូល​រួម​វិនិយោគ​ដាក់ទុន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ធនាគារ ហើយ​ខ្លួន​គាត់​ផ្ទាល់​ពុំមាន​ភារកិច្ច​ប្រតិ​ប​តិ្ត​និង​ណែនាំ​លើ​ការងារ​ធនាគារ​ទេ រីឯ​គណៈ​គ្រប់គ្រង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន វ៉ាន​ធិ​ញ​ហ្វា​ត ដែលមាន​លោកស្រី​ជា​ប្រធាន​នោះ ក៏​ពុំមាន​អ្នកណាម្នាក់​ចូលរួម​ដឹកនាំ​ធនាគារពាណិជ្ជ​សៃ​ហ្គ​ន (SCB) ដែរ​។ ជនជាប់ចោទ​បាន​អះអាង​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទៀតថា ប្រសិនបើ​ខ្លួន​បាន​ធើ្វ​អ្វី​ដូច​តាម​ការចោទប្រកាន់​រប​ស់​រដ្ឋអាជ្ញា​មែន​នោះ ម្លេះ ! សម​ទ្រព្យសម្បត្តិ​របស់ខ្លួន​នោះ​មិន​ស្ថិតនៅក្នុង​គណនី​ធនាគារ (SCB) ដែលមាន​ស្ថានភាព​ហិរញ្ញវត្ថុ​លំបាកលំបិន​ខ្លាំង​និង​ក្ស័យធន​នោះទេ​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​លោកស្រី​ជឿ​ង​មី​ឡាន មាន​អាយុ ៦៨​ឆ្នាំ ជា​មហា​សេដ្ឋិនី​ផ្នែក​អចលនទ្រព្យ​វៀតណាម​ត្រូវបាន​តុលាការ​ចោទប្រកាន់​លើ​បទល្មើស​ចំនួន ៣ គឺ​ទី ១ រំលោភ​យក​ទ្រព្យសម្បត្តិ ទី​២ សូកប៉ាន់​មន្ត្រី​និង​មនុស្ស​ជាច្រើន​ទៀត និង​ទី ៣ រំលោភ​លើ​សេចក្ដីសម្រេច​ស្តីពី​ការឱ្យខ្ចីប្រាក់​នៃ​សកម្មភាព​អង្គការ​ឥណទាន​របស់​ប្រទេស​វៀតណាម​។​ជនជាប់ចោទ​ដដែល​រូបនេះ​បាន​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម​រហូតដល់​ទៅ​ជាង ១,០០០​ក្រុមហ៊ុន មាន​ទាំង​ក្រុមហ៊ុន​តូចៗ​ជា​សាខា​ទាំង​នៅក្នុង​និង​ក្រៅប្រទេស ក្រុមហ៊ុន​នេះ​ប្រកប​អាជីវកម្ម​សំខាន់​ផ្តោតទៅលើ​ផ្នែក​អចលនទ្រព្យ វិស័យ​ទេសចរណ៍ សេវាកម្ម​ជាដើម​។​

​យោងតាម​ជំពូក​ទី ៤ មាត្រា ៣៥៣ និង​មាត្រា ៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស​វៀតណាម​ឆ្នាំ ២០១៥ បាន​ធើ្វ​វិសោធនកម្ម​កាលពី​ឆ្នាំ ២០១៧​កន្លងទៅ បទល្មើស​ទាំង​៣​ដែល​តុលាការ​បាន​ចោទប្រកាន់​ទៅលើ​ជនជាប់ចោទ​ជឿ​ង​មី​ឡាន​នេះ មាន​កម្រិត​ទោស​អតិបរមា​ប្រហារជីវិត​។​​រឿងក្តី​សវនាការ​ជំនុំជម្រះ​នេះ ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ចាត់ទុកថា ជា​រឿង​ជំនុំជម្រះ​ទោស​ដែល​បណ្តាលមកពី​ការបាត់​ប្រាក់​កាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទាំង​សម្បត្តិ​រដ្ឋ​និង​ឯកជន​ដែល​ពុំ​ធ្លាប់​កើតមានឡើង​នៅក្នុង​ប្រទេស​វៀតណាម ជា​ប្រទេសមួយ​ប្រកាន់យក​របប​ដឹកនាំ​បែប​កុម្ម​យ​និ​ស្ត និង​មាន​សេដ្ឋកិច្ច​ទីផ្សារសេរី​។​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​ជាច្រើន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ធើ្វ​ឱ្យមាន​ការរំជើបរំជួល​និង​ភ្ញាក់ផ្អើល​ដល់​សាធារណៈជន​វៀតណាម និង​ពាណិជ្ជករ​នានា​នៅ​ប្រទេស​វៀតណាម​និង​នៅក្នុង​តំបន់​ផងដែរ​។​​សូមបញ្ជាក់ថា នៅ​ប្រទេស​វៀតណាម​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​បាត់បង់​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ឯកជន គឺ​ស្ថិតនៅក្នុង​ការដឹកនាំ​បញ្ជា​របស់លោក​ង្វៀន ហ្វូ​ចុក អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឍិ​ម​បក្ស​កុម្ម​យ​និ​ស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​វៀតណាម​ដែល​គេ​ស្គាល់​ថា​ជា​កំពូល​ឥស្សរជន​នយោបាយ​ស្អាតស្អំ មិនដែល​ត្រា​ប្រណី​ដល់​ការ​ធើ្វ​ឱ្យ​ខូច​ផលប្រយោជន៍​ជាតិ​វៀតណាម​និង​ប៉ះពាល់​កិត្តិយស​ដល់​ប្រទេស​វៀតណាម ក្នុងករណី​ដែលមាន​សកម្មភាព​អសកម្ម​ណាមួយ​បន្ថយ​ជំនឿ​ទុកចិត្ត​វិនិយោគិន​បរទេស​មកលើ​ប្រទេស​របស់លោក​ឡើយ​៕

​អត្ថបទ​លោក ខៀវ កូ​ឡា ផលិតករ​ព័ត៌មាន​ទូរ​ទ្សន៍​ស៊ី​អិន​ស៊ីa vn cheat a vn cheat1