» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3720 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668360 នាក់

ប្រទេស​ឡាវ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ចាក់​ឲ្យ​មន្ត្រី​ខ្លួន

 

​ប្រទេស​ឡាវ​៖ ​រដ្ឋាភិបាល​ឡាវ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm លើ​ក្រុមគ្រូពេទ្យ​មួយចំនួន ដែល​ព្យាបាល​និង​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។​នេះ​បើតាម​ការអះអាង​របស់ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ លោក Bounkong Syhavong នៅ​ថ្ងៃទី​៣១ ខែធ្នូ កន្លងទៅ​។​a co laos 

កាសែត Vientiane Times​របស់​ឡាវ​ឲ្យ​ដឹងថា​៖​លោក​ប៊ូ​ន​កុងស៊ី​ហាវ​ង្ស​( Bounkong Syhavong)​រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ឡាវ​បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ចំនួន​២​ពាន់​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ Sinopharm(​របស់​ចិន​) ។ លោក​រដ្ឋមន្ត្រី បន្ថែមថា វ៉ាក់សាំង​ខ្លះ ត្រូវបាន​ចាក់​លើ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល ដែល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។​។​

​លោក Bounkong បញ្ជាក់ថា​៖«​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​ល្អ និង​មិនមាន​ផលប៉ះពាល់​អវិជ្ជមាន បាន​លេចឡើង​ឡើយ​»​។ ទោះជា​យ៉ាងណា លោក បន្តថា​៖ វ៉ាក់សាំង​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​បន្ទាន់​តែប៉ុណ្ណោះ និង​ដោយ​ផ្អែកលើ​ការស្ម័គ្រចិត្ត​។ ការចាក់​វ៉ាក់សាំង​លើកដំបូង ធ្វើ​លើ​ក្រុមគ្រូពេទ្យ​ប្រមាណ ២០០​នាក់​។​

មកទល់ពេលនេះ ប្រទេស​ឡាវ មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ណាមួយ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ទំនងជា​ចង់​ការពារ​និង​បង្ការ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយចំនួន លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​អះអាងថា​វ៉ាក់សាំង Sinopharm ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ផ្សេងទៀត​ដែល​កំពុងស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ ទន្ទឹមនេះ លោក Bounkong បាន​បន្តថា ចិន ក៏បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm លើ​ប្រជាជន​ខ្លួន​ជាច្រើន​លាន​នាក់​ផងដែរ​។​
​

ក្រុមហ៊ុន Sinopharm នាពេល​ថ្មីៗ​នេះ បាន​អះអាងថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព​រហូតដល់ ៧៩,៣៤ ភាគរយ ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ ព្រោះ​វ៉ាក់សាំង​ប្រភេទ​នេះ ទាមទារ​ឲ្យ​ចាក់​លើ​មនុស្ស​ចំនួន ២​ដូ​ស និង​អាច​ស្តុក​ទុក​ក្នុង​សី​តុ​ណ្ណ​ភាព​ពី ២ ទៅ​៨​អង្សា​សេ​ប៉ុណ្ណោះ​។​​ក្រៅពី​ក្រុមហ៊ុន Sinopharm ឡាវ ក៏បាន​ទទួល​វ៉ាក់សាំង​របស់​រុស្ស៊ី​Sputnik V ចំនួន​៥០០​ដូ​ស​ផងដែរ​។ លើសពីនេះ ឡាវ ត្រៀម​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​គម្រោង COVAX ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អង្គការ WHO ដែល​អាច​ចាក់​លើ​ប្រជាជន​ឡាវ ១,៤​លាន​នាក់​ឬ​២០​ភាគរយ នៃ​ប្រជាជន​សរុប​។​

​គួរ​បញ្ជាក់ថា​គម្រោង​នេះ អាច​នឹង​ចាប់ផ្តើម​នៅក្នុង​ខែមេសា ខាង​មុននេះ​។​ខណៈ​ប្រមុខ​រដ្ឋាភិបាល​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត កន្លងមក បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រៀមខ្លួន​ឲ្យ​រួចរាល់ ដើម្បី​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​។​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ឡាវ ក៏បាន​ត្រៀម​ថវិកាបម្រុង​មួយចំនួន សម្រាប់​ទិញ​វ៉ាក់សាំង​ដែរ​។​
​បច្ចុប្បន្ន​ប្រទេស​ឡាវ គិត​ត្រឹម​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ប្រទេស​ឡាវ​មាន​ករណី​ឆ្លង​ជ​ម្ក​ងឺ​កូ​វិត​១៩​សរុប​តិចជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយមាន​ចំនួន ៤១​ករណី អ្នកជា​សះស្បើយ​មាន​ចំនួន​៤០​នាក់​និង​គ្មាន​ករណី​ស្លាប់​ឡើយ​។​a co vacin 

​