
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8460 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698631 នាក់
វេណេហ្សុអេឡា ៖ ក្នុងពេលស្ថានការណ៍នយោបាយន នៅក្នុងប្រទេសវេណេស៊ុយអេឡា កំពុងកើនកំដៅ ដោយម្ខាងៗមានបរទេសគាំទ្រនោះ ឧត្តមសេនីយ៍ កងទ័ពជើងអាកាសវ៉េណេហ្សុយអេឡាដែលជាមេទព័ជាន់ខ្ពស់បានចេញមុខ ប្រកាសគាំទ្រ មេដឹកនាំបក្សប្រឆាំងលោកជួនហ្គៃដូ( Juan Guaido) ដែលបានតែងតាំងខ្លួនជាប្រធានាធិបតី បណ្ដោះអាសន្ន។
ការប្រកាសនេះបានកើតឡើង នៅថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលដែលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូអមដោយរដ្ឋមន្ត្រីការពារជាតិ បានទៅ ទៅកាន់ទីស្នាក់ការកងកុម្មង់ដូពិសេសជាតិ (GNB) អំពាវនាវកម្លាំងឱ្យបង្កើនការស៊ើបការណ៍សំងាត់ និងត្រៀមខ្លួនប្រឆាំងនឹង ការធ្វើរដ្ឋប្រហារគ្រប់ទម្រង់ទាំងអស់។
លោក ម៉ាឌូរ៉ូក៏បានថ្លែងថាទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ទាំងអស់គួរតែត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងភេរវកម្ម រដ្ឋប្រហារ និងបទឧក្រិដ្ឋគ្រប់ទម្រង់ទាំងអស់។ «យើងត្រូវតែបង្កើន និងពង្រឹងប្រព័ន្ធស៊ើបការណ៍សំងាត់ ហើយឈរលើមូលដ្ឋាននេះ យើងត្រូវតែពង្រីកសម្មភាពស៊ើបការណ៍សំងាត់ ព្រោះអ្នកទទួលជ័យជម្នះក្នុងវិស័យនេះ គឺជាអ្នកឈ្នះក្នុងការតស៊ូដើម្បីសន្តិសុខ និងសន្តិភាព»។
លោក ម៉ាឌូរ៉ូ ទៅបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានកងកុម្មង់ដូពិសេសជាតិ (GNB) ស្របពេលសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនឹងត្រូវធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ។សូមបណ្តាប្រទេសដែលគាំទ្រ ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ រួមមាន៖ ប្រទេសបូលីវី, ចិន, គុយបា, អ៊ីរ៉ង់, នីការ៉ាហ្គ័រ, ប្រទេសរុស្ស៊ី, ស៊ីរី, តួកគី ។ បណ្តាប្រទេស ដែលគាំទ្រមេដឹកនាំបក្សប្រឆាំង លោក Juan Guaido មានអាហ្សង់ទីន ប្រេស៊ីល កាណាដា ឈីលី កូឡុំប៊ី កូស្តារីកា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ា ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ប៉េរូ ចក្រភពអង់គ្លេស និងមហាអំណាច សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថានៅយប់ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានចាត់ទុកការលូកដៃជ្រៀតជ្រែកពីបរទេសក្នុងវិបត្តិនយោបាយនៅប្រទេសវេណេស៊ុយអេឡា គឺមិនជារឿងល្អនោះឡើយ ហើយផ្ទុយទៅវិញថែមទាំងអាចបណ្តាលឲ្យមានសង្គ្រាមស៊ីវិលទៀតផង។«តាំងពីដើមមកយើងបាននិយាយហើយថាការធ្វើអន្តរាគមន៍ពីបរទេសគឺមិនជារឿងល្អនិងត្រឹមត្រូវឡើយ ដោយពួកគេមិនត្រឹមពុំអាចផ្តល់ដំណោះស្រាយប៉ុណ្ណោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យបញ្ហាកាន់តែដុបដាបធ្ងន់ធ្ងរជាងមុនទៅទៀត ហើយថាមិនត្រូវវេណេស៊ុយអេឡាប្រហែលត្រូវអូសទាញឲ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលថែមទៀត»។
គួរជម្រាបថា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏តានតឹង បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលជាប្រធានសភាផងដែរនោះ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីននេះកាលពីសប្តាហ៍មុន ។ទោះជាយ៉ាងណាលោកម៉ាល់ឌូរ៉ូមិនហ៊ានប្រកម្លាំងចាប់ខ្លួនមេបក្សប្រឆាំងដែលមានអាមេរិកគាំទ្រនោះឡើយ!៕