» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2028 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123901 នាក់

អាជ្ញាធរ​ចិន​បង្ហាញ​សាច់ដុំ​យោធា​គម្រាម​បាតុករ​ហុងកុង​

 

​ចិន​៖​វីដេអូ​ឃ្លី​ប​ឃោសនា​រយៈពេល ៣​នាទី ត្រុ​វ​បាន​កង​យោធភូមិភាគ​ចិន ប្រចាំ​នៅ​ហុងកុង បង្ហោះ​ផ្សាយ តាម​អ៊ី​ន​ធ័​រ​នែ​ត កាលពី​ថ្ងៃ​៣១​កក្កដា​បាន បង្ហាញ ពី​រថពាសដែក ឧ​ទ្ធ​ម្ភា​ចក្រ មី​ស៊ី​ល ហើយ​និង​ក្រុមប្រឆាំង​ភេរវកម្ម នៅ​សមយុទ្ធ មួយ ជាមួយនឹង​ពាក្យស្លោក​ថា កងទ័ព​ចិន មាន​ជំនឿ​ទុកចិត្ត ហើយ​និង​សមត្ថភាព​ដើម្បី ធានា​រក្សា សន្តិសុខ​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត ហុងកុង​។​​វីដេអូ​ឃ្លី​ប​បាន​បិទ​បញ្ចប់​ជាមួយនឹង​ទាហាន​ចិន ចាប់​អូស បាតុករ​ដែលមាន​ដៃ​ជាប់​ខ្នោះ​ទៅក្រោយ សំដៅ កន្លែង​ដែលមាន​ស្លាក​សញ្ញា សំគាល់ថា ជា​មន្ទីរឃុំឃាំង​។​a army hong 

​នេះ​ជា​លើក​ទី​១ ដែល យោធភូមិភាគ ចិន នៅ​ទីក្រុង​ហុងកុង បង្ហាញ​វីដេអូ ស្តីពី​សមយុទ្ធ​បង្ក្រាប​បាតុកម្ម​។ យោធភូមិភាគ​ចិន ដែលមាន​ប្រមូលផ្តុំ​ដោយ​ទាហាន​ចិន​រាប់ពាន់នាក់ ត្រូវបាន​ប្រទេស​ចិន បង្កើត តាំងទី នៅ​ទីក្រុង​ហុងកុង ចាប់​តាំង​អង់គ្លេស​ប្រគល់ ហុងកុង ទៅ​ឲ្យ​ចិន គ្រប់គ្រង នៅ​ឆ្នាំ ១៩៩៧​។​
​កាលពី​សប្តាហ៍​មុន ទីក្រុង​ប៉េកាំង​បាន​គំរាមថា នឹងដាក់​ពង្រាយ កងទ័ព​ចិន នៅតាម​ផ្លូវ ក្នុង​ទីក្រុង​ហុងកុង ក្នុងករណី​មាន​សំណើ​ពី​រដ្ឋអំណាច​ហុងកុង​។​
​តាំងពី​មាន​មហា​បាតុកម្ម​របស់​ប្រជាជន​ហុងកុង ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន ប៉េកាំង នៅ​ស្ងៀម ទុក​ឲ្យ​អាជ្ញាធរ​ហុងកុង ជា​អ្នកចាត់ចែង ដោះស្រាយ​វិបត្តិ​នៅ​ហុងកុង​ដោយ​ខ្លួនឯង​។ ប៉ុន្តែ ប្រឈម​នឹង​បាតុកម្ម​ហុងកុង ដែល​បាន​ប្រែក្លាយជា​បាតុកម្មហិង្សា​។

កាលពី​ថ្ងៃ​ពុធ តុលាការ​ហុងកុង​បានចាប់ផ្តើម​សវនាការ ជំនុំជម្រះ បាតុករ ហុងកុង​ជាង ៤០​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ ចូលរួម​ក្នុង​កុប្បកម្ម ប្រព្រឹត្ត​អំពើហិង្សា វាយ​សម្រុកចូល​រដ្ឋសភា ហុងកុង កាលពី​ដើមខែ កក្កដា​បង្ក​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ មុខ​ទីស្នាក់ការ​ប៉ូលិស​សង្កាត់ Kwai Chung ទី​ដែលមាន​ឃុំខ្លួន​បាតុករ​ទាំងនោះ​។ ប៉ុន្តែ​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​កុប្បកម្ម​បាន​ប្រើ​មធ្យោបាយ​ធំ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ទៅ​ហ្វូង​បាតុករ​ដែលមាន​គ្នា​ជាច្រើន​រយ​នាក់​។​

តាំងពីព្រឹក​ថ្ងៃ​ពុធ​ទី​៣១​កក្កដា ថ្វីបើ​មាន​ភ្លៀងខ្យល់​ខ្លាំង​យ៉ាងណា ក៏​សកម្មជន​ប្រជាធិបតេយ្យ​ជាច្រើន​ផ្សេងទៀត បានមក​ផ្តុំ​ជុំគ្នា​នៅក្បែរ​តុលាការ ស្រែក​ទាមទារ​ឱ្យ​ដោះលែង​បាតុករ​ជាប់ចោទ​។ នៅ​ខាងក្នុង​តុលាការ​វិញ បាតុករ​ជាប់ចោទ (​ជា​និស្សិត គិលានុបដ្ឋាក ជា​អ្នកបើកបរ​យន្តហោះ ជាជាង​កាត់សក់ ជា​ចុងភៅ ជា​កម្មករ ឬ​ជា​អ្នក​ឥត​ការងារ​ធ្វើ​) ភាគច្រើន សុទ្ធ​តែមាន​ទឹកមុខ​ស្ងប់ស្ងាត់ នៅ​ដែល​ត្រូវបាន​បង្ហាញខ្លួន ម្តងម្នាក់ៗ នៅ​ចំពោះមុខ​អង្គ​សវនាការ និង​ចៅក្រម​។

តុលាការ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​បាន​ចូលរួម​ធ្វើ​កុប្បកម្ម កាលពី​ថ្ងៃអាទិត្យ តែ​បាន​ដោះលែង​បាតុករ​ទាំងនោះ​ឱ្យនៅ​ក្រៅ​ឃុំ​ដោយមាន​លក្ខខណ្ឌ​ជា​ថ្នូរ​។​ការចូលរួម​ធ្វើ​កុប្បកម្ម​ជា​បទល្មើស​ដែល​អាច​ជាប់ទោស​ដល់​ទៅ​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ​។​

​សូមបញ្ជាក់ថា អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​បាន​ឆ្លង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដោយមាន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចាប់ តាំងពី​ថ្ងៃទី ៩​មិថុនា​មក ជាទូទៅ​ដោយ​សន្តិវិធី​ទេ ដើម្បី​ប្រឆាំងនឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​ប៉េកាំង តែ​ក៏​មានការ​រាលដាល​ប៉ះទង្គិច​ដ៏​ហិង្សា​ជាមួយ​ប៉ូលិស​ជាមួយ​ក្រុម​សកម្មជន​ប្រឆាំង​ជ្រុលនិយម​។​a army hong1 a hong kong1 a hong kong2