» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4133 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668773 នាក់

អាមេរិក​ដាក់ទណ្ឌកម្ម ព្រះរាជអាជ្ញា​តុលាការ ឧក្រិដ្ឋកម្ម​សង្គ្រាម​ICC


​អាមេរិក​៖ លោក​ម៉ៃ​ប៉ុ​ម​ពី​អូ (Mike Pompeo) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​២ ខែកញ្ញា ដាក់ទណ្ឌកម្ម​ទៅលើ​រដ្ឋអាជ្ញា​កំពូល នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ ។ ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​លោក​ហ្វា​ទូ​បែន​សូ​ដា​( Fatou Bensouda) និង​មន្ត្រីជាន់ខ្ពស់ ICC ម្នាក់ទៀត គឺ​លោក​ផា​គិ​សូ​ម៉ូ​ស្ហូ​ស្ហូ​កូ​( Phakiso Mochochoko) ដោយសារ​លោក Bensouda និង​អ្នក​ផ្សេងទៀត បាន​រំលោភ​បំរាម​ធ្វើការ​ស៊ើបអង្កេត​នូវ​បទឧក្រិដ្ឋ​សង្គ្រាម ទៅលើ​បុគ្គលិក​យោធា​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ a icc us 

​លោក Pompeo បាន​និយាយថា “​ថ្ងៃនេះ យើង​បោះជំហាន​ទៅមុខទៀត ព្រោះ ICC នៅតែ​បន្ត​ផ្តោតលើ​ជនជាតិ​អាមេរិក​ដែល​គួរឱ្យ​សោកស្តាយ​” ។
​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បានអនុញ្ញាត​ឱ្យមាន​កា​រដាក់​ទណ្ឌកម្ម​លើ ICC កាលពី​ថ្ងៃទី​១១ ខែមិថុនា ជុំវិញ​ការស៊ើបអង្កេត​របស់ ICC ទៅលើ​កងទ័ព​អាមេរិក ។​​លោក Pompeo បានចាត់ទុក ICC ថា​ជា “​តុលាការ​កង់​ហ្គា​រូ​” ហើយ​បាន​ព្រមាន​ថា ប្រសិនបើ​ទាហាន​អាមេរិក​ជា​គោលដៅ​នោះ ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ប្រឈម​នឹង​ហានិភ័យ​ដូចគ្នា​។

​ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​ថ្មី​ក៏ដោយ ក៏​តុលាការ ICC ហាក់ដូចជា​មិន​ចាប់អារម្មណ៍​លើ​បញ្ហា​នេះ​ទេ ដោយ​និយាយថា ខ្លួន​នៅតែ​បន្ត​ឈរជើង​យ៉ាងរឹងមាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត នៅលើ​ពិភពលោក ។ ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ស៊ី​រី និង​ប្រទេស​មួយចំនួនទៀត មិនមែនជា​សមាជិករ​បស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទេ ហើយ​ការប្រឆាំង​របស់ខ្លួន​ចំពោះ​តុលាការ គឺមាន​ជា​យូរ​មកហើយ ។​

​សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០០២ សភា​សហរដ្ឋអាមេរិក​ថែមទាំង​បានអនុម័ត​នូវ​ច្បាប់ ដែល​គេ​ហៅថា “​ការ​លុកលុយ​ទីក្រុង​ឡាអេ​” ដែល​អនុញ្ញាតឱ្យ​ប្រធានាធិបតី​អាមេរិក​ផ្តល់​សិទ្ធិអំណាច​ដល់​កងទ័ព ដើម្បី​ដោះលែង​បុគ្គលិក​អាមេរិក​ណាមួយ ដែល​កាន់កាប់​ដោយ ICC ។ ប៉ុន្តែ​ការស៊ើបអង្កេត​ទៅលើ​អំពើ​ឃោរឃៅ​ក្នុងសម័យ​សង្គ្រាម នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាចពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា និង​ស៊ីវិល​របស់​អាមេរិក និង​បាន​ប្រែក្លាយជា​ការប្រឆាំង​របស់​ក្រុង​វ៉ាស៊ីនតោន ទៅជា​យុទ្ធនាការ​រួមគ្នា ប្រឆាំងនឹង​ស្ថាប័ន ICC ។​​កាលពី​ឆ្នាំមុន រដ្ឋបាល Trump បាន​ដកហូត​ទិ​ដ្ឋ​ការ​អាមេរិក​របស់លោក Bensouda ប៉ុន្តែ​តុលាការ​នៅតែ​បន្ត​ការស៊ើបអង្កេត​ដែល​នាំទៅដល់​ការសម្រេចចិត្ត​របស់លោក ត្រាំ កាលពី​ខែមិថុនា ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​តុលាការ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហូ​ឡង់​លោក Stef Blok បាន​និយាយថា ប្រទេស​របស់លោក​មាន​ការខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​សហរ​ដ្ឋ​អាមេរិក ។ លោក​បាន​និយាយថា “​ហូ​ឡង់​នឹង​បន្ត​គាំទ្រ​ដល់​ឯករាជ្យភាព​របស់ ICC និង​ដំណើរការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​និ​ទណ្ឌ​ភាព ។ ​លោក Balkees Jarrah អ្នក​ប្រឹក្សា​ជាន់ខ្ពស់​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ថ្លែងថា ការដាក់ទណ្ឌកម្ម​នេះ គឺជា​សញ្ញា​ថ្មី​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​អាមេរិក ចំពោះ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត ៕a icc us1 


​