» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31315 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598734 នាក់

បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​មហា​ធៀ​ប្រកាស​ទ្រព្យ​សម្បត​ត្តិ​មុន​ចូលកាន់​តំណែង​

​ម៉ាឡេស៊ី​៖ លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​បេក្ខជន​នាយ​យក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​បន្ត​ពី​លោក​មហា​ធៀ​មហា​ម៉េ​ដ​ឲ្យ​ដឹងថា​លោក​នឹង​ប្រកាស​ទ្រព្យសម្បត្តិ​របស់លោក​ក្នុងឋានៈ​ជា​សមាជិក​ព្រឹទ្ធសភា​ដើម្បី​ត្រៀម​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​a mohathea 

​ការប្រកាស​របស់លោក​អាន់​វ៉ា​រឿង​ទ្រព្យសម្បត្តិ​នេះ​គឺ ស្រប​ពេលដែល​អតីត​នាយករដ្ឋមន្ដ្រី លោក​ណា​ជីព​រ៉ា​ហ្សា​ក់​ដែល​ចាញឆ្នោត​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពុករលួយ​កឹ​ប​កេង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​រាប់រយ​លាន​ដុ​លា្ល​រ​អាមេរិក​។​

​សារព័ត៌មាន​ម៉ាឡេស៊ី News Straits Times បាន​ផ្សាយ​ថា ការប្រកាស​ទ្រព្យសម្បត្តិ​លោក អាន់​វ៉ា នេះ ត្រូវ​លាតត្រដាង​អោយដឹង​ទៅកាន់​គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ​ប្រទេស​ម៉ាឡេស៊ី ថា​តើ ទ្រព្យសម្បត្តិ​របស់លោក​មុន​ចូលកាន់​តំណែង​មាន​អ្វីខ្លះ​។​​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវគេ​រំពឹងថា លោក​នឹង​ឡើងកាន់តំណែង​នាយករដ្ឋមន្ដ្រី​ជំនួស​លោក មហា​ធា មហា​ម៉េ​ដ​បច្ចុប្បន្ន​មាន​អាយុ ៩៣​ឆ្នាំ នៅ​ដើមឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០​តាម​កិច្ចសន្យា​របស់លោក គឺ​អំឡុង​ឃោសនា​រក​សំឡេងឆ្នោត​។ ​លោក មហា​ធា គឺជា​នាយករដ្ឋមន្ដ្រី​ចាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​a malaya 
​

សម្រាប់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈ​លោក​ជា​សមាជិកសភា​លោក គឺជា​អ្នកនយោបាយ​ម្នាក់​ស្អប់ខ្ពើម​បំផុត​បុគ្គល​នយោបាយ​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក បាន​គាំទ្រ​ចំណាត់ការ​របស់​តុលា​ការដែល​កំពុង​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ដ្រី​ណា​ជីព​រ៉ា​ហ្សា​ក់​ដែល​ធ្លាប់​ចាប់​លោក​ដាក់គុក ។​​លោក​ណា​ជីព ត្រូវបាន​គណៈកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​ការចោទប្រកាន់ និង​ការ​លួច​ផ្ទេរ​មូលនិធិ​ចេញពី​ធនាគារ​របស់​រដ្ឋ 1MDB នូវ​ទឹកប្រាក់​ជិត ៧​រយ​លាន​ដុល្លារ​មក​ដាក់​ក្នុង​គណនី​ឯកជន​របស់​គ្រួសារ​លោក​។​
​គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​ប្រធាន​ធនាគារ​1MDB ដោយ​នាំខ្លួន​ឡើង​តុលាការ​ជាមួយ​លោក​ណា​ជីព​កាលពី​ព្រឹក​ថ្ងៃ ទី ១២ ធ្នូ ឆ្នាំ​២០១៨៕a malaya1 

​