» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1952 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263062 នាក់

ចំណាប់ខ្មាំងត្រូវបានដោះលែង​ប្រជាជនប៉ាឡេស្ទីនវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈកងទ័ពអ៊ីស្រាអែលដកថយក្រោមបទឈប់បាញ់

 

ហ្កាហ្សា៖អ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះថា ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូរ ៧នាក់ដំបូង ទៅឱ្យមន្រ្តីកាកបាទក្រហមរួចហើយ នៅក្នុងដំណាក់កាលទីមួយនៃបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហាម៉ាស នៅដែនដីហ្កាហ្សាស្រ្ទីប។a hamas releas2 

 ចំណាប់ថ្នូរនៅសេសសល់ក្នុងដៃក្រុមហាម៉ាស ទាំងអស់មាន ៤៨នាក់ ហើយ ២០នាក់ ក្នុងចំណោមនោះ ដែលត្រូវគេជឿថានៅមានជីវិត គឺស្ថិតក្នុងការដោះលែងមុនគេ ខណៈសាកសពអ្នកស្លាប់នឹងត្រូវដោះដូរជាបន្តបន្ទាប់នៅពេលក្រោយទៀត។

វេទិកាគ្រួសារចំណាប់ថ្នូររបស់អ៊ីស្រាអែល បានឱ្យដឹងថា អ្នកដែលត្រូវបានដោះលែងទាំងនោះរួមមាន អ្នកទី១ ឈ្មោះ Eitan Mor អ្នកទី២ Gali, ទី៣គឺ Ziv Berman, ទី៤ឈ្មោះMatan Engerst, ទី៥ Omri Miran, ទី៦ Guy Gilboa Dalal និងអ្នកទី៧ឈ្មោះ Alon Ohel ។ ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់កំពុងរង់ចាំមើលការដោះដូរនេះយ៉ាងអន្ទះសារតាមការចាក់ផ្សាយជាសាធារណៈនៅទូទាំងប្រទេស ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv

នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគាររបស់ខ្លួនដល់ទៅជិត ២ពាន់នាក់ ក្រោយការទទួលបានចំណាប់ថ្នូរ នៅល្ងាចថ្ងៃចន្ទដដែលនេះ។

ក្នុងថ្ងៃទី១៣តុលានេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើដំណើរទៅកាន់ទីក្រុងតែលអាវីវប្រទេសអ៊ីស្រាអែលហើយបន្ទាប់មកនិងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា

លោកប្រធានាធិបតី បានអះអាងថា មានការឯកភាពគ្នារួចហើយលើចំណុចភាគច្រើន ហើយព័ត៌មានលម្អិតតិចតួចដែលនៅសេសសល់នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួលក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសអេហ្ស៊ីប។ លោកត្រាំ ជឿជាក់ថា កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាជំហានដ៏ធំមួយឆ្ពោះទៅរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។

សេចក្តីប្រកាសរបស់លោកបានធ្វើឡើងចំពេលដែលដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចូលជាធរមានផ្លូវការនៅថ្ងៃទី១៣តុលា ដំណាក់កាលដំបូងនេះ រួមមាន បញ្ឈប់ការប្រយុទ្ធគ្នាជាបណ្ដោះអាសន្ន ដោះដូរចំណាប់ខ្មាំងអ៊ីស្រាអ៊ែលជាមួយអ្នកទោសប៉ាឡេស្ទីន និងដកទ័ពអ៊ីស្រាអ៊ែលត្រឡប់ទៅខ្សែបន្ទាត់ពណ៌លឿងដែលបានកំណត់ក្នុងតំបន់ហ្គាហ្សា

បទឈប់បាញ់នេះ គឺជាផ្នែកមួយនៃសំណើរបស់ប្រធានាធិបតីត្រាំ សម្រាប់ផែនការសន្តិភាព ២០ចំណុចក្នុងតំបន់ហ្គាហ្សា ដែលបានបង្ហាញកាលពីថ្ងៃទី ២៩ ខែកញ្ញា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)

 

សូមបញ្ចាក់ថាប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ កាលពីថ្ងៃសុក្រទី១០តុលាបានចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនៅភាគខាងជើងតំបន់ហ្កាហ្សាវិញ បន្ទាប់ពីបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាសត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ២០នាក់ ក្នុងរយៈពេល ៧២ម៉ោង។ បន្ទាប់មក អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២៥០នាក់ដែលជាប់ពន្ធនាគាររយៈពេលវែង និង ១,៧០០នាក់ផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ប្រេសិតពិសេសអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានបញ្ជាក់ថា ដំណាក់កាលដំបូងនៃការដកទ័ពបានចាប់ផ្តើមហើយ។

ទោះជាយ៉ាងណា ថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដើម្បីធានាថាទឹកដីនេះត្រូវបានដកហូតអាវុធនៅដំណាក់កាលបន្ទាប់។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលក៏បានជំរុញឱ្យប្រជាជននៅហ្កាហ្សាជៀសវាងការចូលទៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៉ីស្រាអែលផងដែរ។

សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យប្រជាជនស្ទើរតែទាំងអស់ក្នុងចំណោម ២.២លាននាក់នៅហ្កាហ្សា ត្រូវផ្លាស់ទីលំនៅ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦៧,០០០នាក់ និងបានបំផ្លាញតំបន់ហ្កាហ្សាភាគច្រើនទៅជាគំនរបាក់បែក៕a hamas release a hamas release1 a hamas release2 a palestin come