» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10822 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700993 នាក់

ប្រជាជន​ថៃ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ត្រូវតែ​ពាក់​ម៉ាស់ បើ​ល្មើស​ពិន័យ​ប្រាក់​២០,០០០​បាត​


​ថៃ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែមេសា​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ COVID-19 (CCSA) បានប្រកាស ថា ប្រជាជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង ៧៧ របស់​ប្រទេស​ថៃ គឺ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​មុខជា​ដាច់ខាត នៅពេលដែល​ពួកគេ​ចាក​ចេញពី​ទីលំនៅ​របស់​ពួកគេ​។​នេះ​ជា​ច្បាប់​ថ្មី​មួយ​ក្នុងចំណោម​វិធានការណ៍​ជាច្រើន​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ដែល​នឹងមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​។a co thai1

សារព័ត៌មាន The Nation Thailand នៅ​ថ្ងៃ​សុក្រ​ទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​ថៃ កាលពីដើម​សប្តាហ៍​នេះ ក៏បាន​ប្រកាសថា ប្រជាជន​នៅក្នុង​ខេត្ត​ចំនួន ៦៣ ដែលមាន​អត្រា​ឆ្លង​ជំងឺ COVID-19 ខ្ពស់​ជាងគេ នឹងត្រូវ​ពាក់​ម៉ាស់​មុខជា​ចាំបាច់​មិន​ថា​ជា​ម៉ាស់​ក្រណាត់ ឬ​អនាម័យ​ក៏ដោយ​នៅពេលដែល​ពលរ​ដ្ឋ​នៅ​កន្លែង​សាធារណៈ ហើយ​ពួកគេ​អាច​ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់ ២០,០០០ បាត (៦៤០​ដុល្លារ​អាមេរិក​) ក្រោម​ច្បាប់​ជំងឺឆ្លង​ប្រសិនបើ​មិន​គោរព​តាម​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង COVID-19 របស់​ប្រទេស​ថៃ (CCSA) បាន​រាយការណ៍​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​ថា អ្នក​ឆ្លង​ជំងឺ​នេះ​សរុប ១,៥៨៣​នាក់​ទៀត​ត្រូវបាន​រកឃើញ និង​អ្នកជំងឺ ១៥​នាក់​ទៀត​បាត់​បង់ជីវិត នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅ​។​នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំង ១,៥៨៣​នាក់​ខាងលើនេះ មានតែ ៤​នាក់​ប៉ុណ្ណោះ​ជា​ករណី​ជា​ករណី​នាំចូល​ពី​បរទេស ហើយ​ក្រៅពីនោះ ៤១៧​នាក់​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​បាងកក​, ១៣៨​នាក់​នៅ​ខេត្ត​សាមុត​ប្រា​កាន និង ១៣១​នាក់​នៅ​ខេត្ត​ឈុន​បុរី ខណៈ​តំបន់​ទាំងបី​នេះ នៅតែ​កំពុង​រង​ការ​រាតត្បាត​ដោយ COVID-19 ខ្លាំងក្លា​ជាង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ថៃ​។​​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ៦៥,១៥៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២០៣​នាក់ និង​ជាសះស្បើយ​វិញ ៣៦,២៥៤​នាក់ ខណៈ​អ្នកជំងឺ​រហូតដល់ ២៨,៦៩៦​នាក់​កំពុង​សម្រាក​ព្យាបាល​។​

​រដ្ឋាភិបាល​ថៃ បានផ្តល់​ការអនុញ្ញាត​ឲ្យ​វិស័យ ឯកជន អាច​នាំចូល​វ៉ាក់សាំង​បង្ការ COVID-19 ពី​បរទេស​បាន ដើម្បី​បម្រើសេវា​ដល់​ប្រជាជន ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​។​​លោក ស៊ូ​ផាន់ មង្គល​ស៊ូ​ធី (Suphan Mongkolsutee) ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែមេសា​ម្សិលមិញ​នេះ​ថា​៖ «​រដ្ឋាភិបាល​របស់​យើង​នឹង​បង្កើន​ការបញ្ជាទិញ​វ៉ាក់សាំង ដើម្បី​ធានា​ឲ្យ​បាន​នូវ​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស​ក្នុង​ឆ្នាំ​២០២១​នេះ ជាមួយនឹង​ម៉ាក (brand) វ៉ាក់សាំង​បន្ថែមទៀត ដែល​នឹង​ត្រូវដាក់​បន្ថែម​នៅក្នុង​ខែឧសភា​»​។​

​សូមជម្រាបថា ប្រទេស​ថៃ ដែលមាន​ចំនួន​ប្រជាជន​ជិត ៧០​លាន​នាក់ បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន ១.៣៤​លាន​ដូ​ស​ហើយ​ជូន​ពលរដ្ឋ​របស់ខ្លួន ក្នុងនោះ​មានតែ ២៨៥,០០០​នាក់ ឬ​ស្មើនឹង ០.៤% ប៉ុណ្ណោះ​បានទទួល​ការចាក់​គ្រប់​ដូ​ស (​ពីរ​ដូ​ស​)​។​
​គួរ​បញ្ជាក់ថា ប្រទេស​ថៃ កន្លងមកនេះ​បានធ្វើ​ការបញ្ជាទិញ វ៉ាក់សាំង​អង់គ្លេស AstraZeneca ប្រមាណ ៦១​លាន​ដូ​ស និង​វ៉ាក់សាំង​ចិន Sinovac ចំនួន ២.៥​លាន​ដូ​ស​រួចមកហើយ ហើយ​ខ្លួន​ក៏​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​រុស្ស៊ី Sputnik ចំនួន​ចាប់ពី ៥-១០​លាន​ដូ​ស​ទៀត​។​បើតាម FTI ក៏បាន​លើកឡើងថា រដ្ឋាភិបាល​នឹង​សហការ​ជាមួយ​វិស័យ​ឯកជន ក្នុងនោះ​រួមមាន​ទាំង​ប្រតិបត្តិ​ករ នៃ​មន្ទីរពេទ្យ​ឯកជន​នានា​ផងដែរ ដើម្បី​សម្រួល​ដល់​ការ​នាំចូល​វ៉ាក់សាំង​៕a co thai a co thai2 


​