» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4034 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992038 នាក់

ការកែទម្រង់​ការកសាង​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​លោក ឃួ​ង ស្រេង ថា រាល់​ការស្នើ និង​សំណូមពរ ពី​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់ មក​ថ្នាក់​រាជធានី ត្រូវ​ច្បាស់លាស់​

 

​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤ ក្នុង​វេទិកា​ស្តីពី​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា រាល់​សំណើ​និង​សំណូមពរ មក​ថ្នាក់​រាជធានី​ភ្នំពេញ ត្រូវតែ​ជា​សំណើ និង សំណូមពរ ដែល​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៅ​ថ្នាក់​ខណ្ឌ សង្កាត់​បាន​ប្រឹងប្រែង​អនុវត្ត​អស់ពី​សមត្ថភាព គឺ​មិនមែនជា​សំណើ​និង សំណូមពរ ដែល​ខ្លួនឯង​មិនទាន់បាន​អនុវត្ត​ផង​បែរជា​លើក​ឡើងជា​សំណើ និង សំណូមពរ​នោះទេ​។​a sreng demobily4 

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥ រាល់​សំណើ និង​សំណូមពរ មក​ថ្នាក់​រាជធានី ត្រូវតែ​ជា​សំណើ និង​សំណូមពរ ដែល​ថ្នាក់​ខណ្ឌ សង្កាត់​បាន​ប្រឹងប្រែង​អនុវត្ត​អស់ពី​សមត្ថភាព គឹ មិនមែនជា​សំណើ និង​សំណូមពរ ដែល​ខ្លួនឯង​មិនទាន់បាន​អនុវត្ត​នោះទេ កុំ​លើក​ឡើងជា​សំណើ​សំណូមពរ យករួចខ្លួន​។​

​សូមបញ្ជាក់ថា​លោក​ស​សុខា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពីពេល​ថ្មីៗ​នេះ​បានប្រកាស​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ផែង​ការអនុវត្តន៍​កម្មវិធី​កសាង​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ដែល​បើតាម​កម្មវិធី​ជំហាន​ទី​២​ពី​ឆ្នាំ​២០២១​ដល់​២០៣០​នៅសល់​ពេល​៦​ឆ្នាំ​ទៀត​។ មិនទាន់មាន​ការបកស្រាយ​ជា​សាធារណៈ​ថា​បញ្ហា​ផ្អាក់​ហ្នឹង​ថា​ធ្វើ​បែបណា​នោះទេ​តែបើ​ដូច្នោះ​មែន​អ្វីៗ​គឺ​គ្មាន​ទៀត​ទេ​សម្រាប់​គោល​វិមជ្ឈការ​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ឲ្យ​មូលដ្ឋាន​ស​ម្រេ​ចិត្ត​ហើយ​អ្វីៗ​នឹង​វិល​មករក​កម្មវិធី​ប្រមូលផ្តុំ​នៅ​ថ្នាក់ជាតិ​វិញ​?​។​


​លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជ​ថា​នី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ គឺ​ដើម្បី ពិគ្រោះ​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមគ្នា​វាយតម្លៃ​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម កំណត់​ដំណោះស្រាយ និង​ការដាក់ចេញ​នូវ​ការតម្រង់ទិស​ផ្នែក​គោលនយោបាយ សម្រាប់​សម្រេចការ​អនុវត្ត​កំណែ ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​

​លោក​បាន​បន្តទៀតថា ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើឡើង​រៀងរាល់ ៣​ឆ្នាំ ម្តង ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២៤ ដែលមាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​នីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​នានា​នៃ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នានា តំណាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​តំណាង​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ស្ថាប័ន​មិនមែន​រដ្ឋាភិបាល ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា​។​

​លោក​បាន​បញ្ជាក់ថា វេទិកា​ស្តីពី​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​រយៈពេល ៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ រៀបចំឡើង​ដើម្បី​បូកសរុប​វឌ្ឍនភាព ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណើ សំណូមពរ​នានា ពី​ថ្នាក់​សង្កាត់​ទាំង​១០៥ និង​ថ្នាក់​ខណ្ឌ​ទាំង​១៤ ឈានទៅ​បូកសរុប​របាយការណ៍​អំពី​លទ្ធផល នៃ​វេទិកា​ថ្នាក់​រាជធានី ដាក់ជូន គ​.​ជ​.​អ​.​ប ដើម្បី​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា មុននឹង​ដាក់​ស្នើ​បញ្ហា ប្រឈម​ដែល​នៅ​សេសសល់ ទៅក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​រួម​។​

​លោក​បន្តថា វេទិកា​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ នឹង​ផ្តោតទៅលើ​ខ្លឹមសារ​សំខាន់ៗ លើ​ការដោះស្រាយ នូវ​ស្ថានភាព និង បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នាពេល កន្លងមក​ដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​ការងារ​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ មុខងារ​ជា​អាណត្តិ និង​មុខងារ​ដែល​បាន​ផ្ទេរ​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ ធនធានមនុស្ស​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ ធនធាន​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់រ​ដ្ឋ​បាល​រាជធានី ខណ្ឌ និង​សង្កាត់​។​

​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ​នៃ​វេទិកា​ស្តីពី​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ និង​២២​ខែតុលា ឆ្នាំ​២០២៤​ថ្នាក់​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥​បានលើកឡើង​ជា​សំណើរ​និង​សំណូម​ចំនួន​២៣​ស្មើ ៨​ប្រធានបទ ដើម្បីឱ្យ​ថ្នាក់​រាជធានី​ភ្នំពេញ ក៏ដូចជា​ថ្នាក់ជាតិ​ជួយ​អន្តរាគមន៍​ដោះស្រាយ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការបំពេញ​ការងារ​លើ​ផ្តល់​សេវា​ផ្សេងៗ នៅ​ថ្នាក់ក្រោម​ជាតិ មាន​ភាព​លឿន ឆាប់រហ័ស​និង​កាត់បន្ថយ​បាន​បញ្ហា​ប្រឈម​ផ្សេងៗ​។​​សំណើរ​និង​សំណូម​ទាំងនោះ ដូចជា​ការស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បាន​យល់​កាន់តែច្បាស់​ពី​ការងារ​គ្រប់គ្រង​។ ការស្នើសុំ ធនធានមនុស្ស​និង​ថវិកា​បន្ថែម​នៅ​ថ្នាក់​សង្កាត់​។

ការស្នើសុំ​ឲ្យ​បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ បរិស្ថាន ខណៈ​ពលរដ្ឋ​មួយចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការ​ទុកដាក់​សំរាម​មិនទាន់​បានល្អ​។ ការស្នើសុំ​បង់​ព័ន្ធ​ប្រថាប់ត្រា​ថ្នាក់ទាប នៅត្រឹម​ខណ្ឌ​។ ការស្នើសុំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី លើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយសារ​ធនធានមនុស្ស​នៅមានកំរិត​។ ការស្នើសុំ​ផ្តល់ប្រាក់​សោធន​និវត្តន៍​ដល់​ក្រុមប្រឹក្សា​សង្កាត់​។ ការស្នើសុំ​កែសម្រួល​ការចុះបញ្ជី ទោច​ក្រ​-​ត្រីចក្រយានយន្ត​។ ការស្នើសុំ ការចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ពាក់ព័ន្ធ ចុះមក​តែ​១​ដង​រួមគ្នា​។​

​ក្នុង​ថ្ងៃទី​២​នៃ​វេទិកា​នេះ ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​មានប្រសាសន៍​លើកឡើងថា​៖ រយៈពេល​១​ថ្ងៃ​កន្លះ​នៃ​វេទិកា ថ្នាក់​ខណ្ឌ​និង​សង្កាត់ បានលើកឡើង​ជា​សំណើរ​និង​សំណូម​ចំនួន ២៣​ស្មើ​៨​ប្រធានបទ ក្នុងនោះ​នៅ​ថ្នាក់​សង្កាត់​ចំនួន​៧ ថ្នាក់​ខណ្ឌ​ចំនួន​៧​និង​នៅ​ថ្នាក់​មន្ទីរ វិស័យ​ចំនួន​៩ ហើយ​ក្នុងចំណោម​សំណើរ​និង​សំណូម បញ្ហា​ប្រឈម​ទាំងនេះ យើង​ដោះស្រាយបាន​ចំនួន​៩​បញ្ហា បញ្ជូនទៅ​ថ្នាក់ជាតិ​ឲ្យ​ជួយ​ដោះស្រាយ​ចំនួន​១៣​បញ្ហា​និង​១​បញ្ហា​ទៀត​យើង​ព្យួរទុក នោះ​គឺ​ការស្នើសុំ​ផ្តល់ប្រាក់​សោធន​និវត្តន៍ ដល់​ក្រុមប្រឹក្សា​សង្កាត់​។ ការងារ​នេះ​យើង​រងចាំ​ឲ្យ​សមាគមន​ក្រុមប្រឹក្សា ពិភាក្សាគ្នា​បន្ត​ជាមួយ​ក្រុមប្រឹក្សា​ថ្នាក់ជាតិ យើង​មិន​អាចធ្វើ​តែឯង​នៅ​រាជធានី​ភ្នំពេញ​បានទេ ព្រោះ​វា​ក៏​ពាក់ព័ន្ធ​នឹង ក្រុមប្រឹក្សា​នៅ​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា​គោលនយោបាយ​វិមជ្ឈការ​រយៈពេល ១០ ឆ្នាំ​ដំបូង​២០១០​ដល់​២០២០ ត្រូវបាន​បញ្ចប់ ហើយនឹង​បន្ត​ពី​ឆ្នាំ​២០២១​ទៅ​២០៣០ សម្រាប់​ការរីកចម្រើន​បន្ថែមទៀត​នៃ​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​បើតាម​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ២០២១-២០៣០​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​៖
​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ (​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០) គឺ “​ប្រជាពលរដ្ឋ​ទទួលបាន​សេវាសាធារណៈ និង​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ដែល​រួមចំណែក​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​។​

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ខាងលើនេះ កជ​ទី​២ ត្រូវផ្តោត​ជាសំខាន់​ទៅលើ​ការពង្រឹង និង​ការកែលម្អ​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​រួមមាន​ដូចខាងក្រោម​៖
​ក​៖​ការកែសម្រួល​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​មុខងារ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យស្រប​ទៅនឹង​ចរិតលក្ខណៈ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាម​ប្រភេទ​នីមួយៗ រួមមាន​ការកែសម្រួល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យមាន​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​មុខងារ​តាម​ចរិតលក្ខណៈ​ជា​រដ្ឋបាល​ក្រុង​មេត្រូ​ប៉ូ​លី​តែ​ន រដ្ឋបាលខេត្ត​ឱ្យមាន​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​មុខងារ​តាម​ចរិតលក្ខណៈ​ជា​រដ្ឋបាល​តំបន់ និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ឱ្យមាន​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​មុខងារ​តាម​ចរិតលក្ខណៈ​ជា​រដ្ឋបាល​មូលដ្ឋាន​។​

​ខ​៖​ការលើកកម្ពស់​សមត្ថ​ភាព​គ្រប់គ្រង​កិច្ចការរដ្ឋបាល​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការពង្រឹង និង​ការកែលម្អ​ប្រព័ន្ធគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ការរៀបចំ និង​ការដាក់ឱ្យ​អនុវត្តតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (​អភិបាលកិច្ច​ឌីជីថល​)​។​​គ​៖​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​ធនធាន​ហិរញ្ញវត្ថុ​កាន់តែច្រើន តាមរយៈ​ការបង្កើន​ប្រភព​ចំណូល​មូលដ្ឋាន និង​ការផ្ទេរ​ធនធាន​បន្ថែម​ពី​ថ្នាក់ជាតិ​ប្រកបដោយ​តម្លាភាព អាច​ព្យាករណ៍​បាន និង​កាត់បន្ថយ​នូវ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​។ ជាមួយគ្នានេះដែរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក៏មាន​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្រើន​ក្នុង​ការរៀបចំ និង​ការអនុវត្ត​ផែនការ​និង​ថវិកា​របស់ខ្លួន​។​

​ឃ​៖​ការរៀបចំ ការកែសម្រួល និង​ការពង្រឹង​យន្តការ នីតិវិធី និង​ស្តង់ដារ​សម្រាប់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​។​​ង​៖​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​វាយតម្លៃ គ្រប់គ្រង និង​ឆ្លើយតប​ដោយ​ប្រសិទ្ធភាព​ទៅនឹង​ភាព​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ និង​ជំងឺឆ្លង​កាច​សាហាវ​នានា ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​ច​៖​ការលើកកម្ពស់​សិទ្ធិអំណាច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ ការពិនិត្យ និង​អនុម័ត​លើ​ផែនការ ថវិកា និង​កិច្ចការ​ចម្បងៗ​ជា​អាទិភាព​ដទៃទៀតរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការដោះស្រាយ​នូវ​សំណើ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ មាន​គោលបំណង “​លើកកម្ពស់​ការផ្តល់សេវា និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង​យុត្តិធម៌​តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ និង​ការកែលម្អ​នូវ​ដំណើរ​ការផ្តល់សេវា និង​គុណភាព​សេវា ដើម្បី​រួមចំណែក​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ និង​ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​”​។​

​គោលបំណង​នេះ​បាន​ឆ្លុះបញ្ចាំង និង​ធ្វើ​បច្ចុប្បន្នភាព​នូវ​គោលបំណង​នៃ​កជ​ទី​១ និង​ការដាក់បញ្ចូល​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អភិបាលកិច្ច​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ដែល​បាន​សង្កត់ធ្ងន់​លើ​ការធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ ឱ្យស្រប​ទៅតាម​ការផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​សង្គម​កម្ពុជា និង​សេចក្តីត្រូវការ​របស់​ប្រទេសជាតិ​នាពេល​អនាគត ជាពិសេស​នៅពេលដែល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​គោលដៅ​នៃ​កជ​ទី​២ នៅ​ឆ្នាំ​២០៣០​គឺ “​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​អភិបាលកិច្ច​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​មាន​លក្ខណៈ​ទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុងការ​ផ្តល់​
​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ប្រកប ដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​មាន​សិទ្ធិអំណាច​សមស្រប និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​មុខងារ​ទាំងឡាយ​ក្រោម​ការត្រួតពិនិត្យ​ពី​ក្រុមប្រឹក្សា​របស់ខ្លួន ដើម្បី​ធានា​ដល់​ការពង្រឹង​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​”​។​មានការ​កត់សម្គាល់ថា​បើ​គោលនយោបាយ​កសាង​ប្រជា​ធិ​ប​ត្យ​ថ្នាក់ក្រោម​ជាតិ​ល្អ​ចឹ​ង​ម៉េច​ត្រូវ​ផ្អាក​?​តើ​មកពី​អត់លុយ​ឬ​យ៉ាងណា​?៕a sreng demobily a sreng demobily3