» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5048 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695219 នាក់

ចៅហ្វាយខេត្តស្វាយរៀងឲ្យបញ្ចប់ករណីវិវាទរឿងសេវាអត្រានុកូលដ្ឋាននៅស្រុកស្វាយជ្រំ

 

ស្វាយរៀង៖ ករណីវិវាទពាក់ព័ន្ធនឹងការផ្ដល់សេវាអត្រានុកូលដ្ឋានរវាងរដ្ឋបាលស្រុកស្វាយជ្រំ និងលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ ត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលបានចាត់ឲ្យលោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំ។a chan bora 

ក្នុងកិច្ចប្រជុំភាគីទាំងសង្ខាងទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួនហើយសន្យាថានូវចំណុចមួយចំនួនរួមមាន៖១.ទទួលយក និងកែលម្អចំណុចខ្វះខាត ជាពិសេសរដ្ឋបាលស្រុកស្វាយជ្រំ ត្រូវខិតខំពន្លឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យល្អ លឿន រហ័ស និងត្រឹមត្រូវ ។

២.សន្យាឈប់បង្ហោះព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អ្នករាជការ ក៏ដូចជាអង្គភាព ដូចមានចែងក្នុងមាត្រាទី៣៥ នៃច្បាប់សហលក្ខន្តិកៈមន្រ្ដីរាជការស៊ីវិល។
៣.ត្រូវមានការយោគយល់អត់ឱនអធ្យាស្រ័យឱ្យគ្នា និងក្នុងករណីមានវិវាទកើតឡើងត្រូវដោះស្រាយតាមឋានានុក្រម ដោយយកច្បាប់ និងឯកសារគតិយុត្តិនានាជាមូលដ្ឋាន។

៤.ត្រូវខិតខំពង្រឹងសាមគ្គីភាព ពង្រឹងសមត្ថភាពបន្ថែម ក្នុងនាមអ្នករាជការ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ នៃអ្នករាជការ ។ ប្រកាន់ខ្ជាប់ជានិច្ចនូវអ្វីដែលគូធ្វើ និងអ្វីដែលអ្នករាជការ មិនគួរធ្វើ ។

ជាមួយគ្នានេះ គូរភាគីទាំងពីរ បានទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួន ហើយធ្វើការកែលម្អទៅថ្ងៃខាងមុខ និងសន្យាឈប់ ឱ្យមានបាតុភាពដូចនេះកើតមាននៅថ្ងៃក្រោយទៀត ។ ភាគីទាំងពីរ បានគោរពសូមថ្លែងអំណរគុណ និងអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះលោកអភិបាលខេត្ត ដែលបានដាស់តឿន ក្រើនរំលឹកដល់មន្ត្រីរាជការ ឱ្យអនុវត្តប្រកាន់នូវក្រមសីលធម៌ជាវិជ្ជាជីវៈតាមច្បាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ។

សូ្មបញ្ជាក់ថាកាលពីម្សិលមិញ​អតីតអភិបាលរងស្រុកស្វាយជ្រំ បច្ចុប្បន្នជាអភិបាលរងស្រុកកំពង់រោទិ៍ បានធ្វើការរិះគន់ចំៗទៅលើមន្ត្រីមួយចំនួននៅរដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការរិះគន់នេះក៏ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋជាច្រើនផងដែរ។

បើតាមគណនេយ្យ Facebook ផ្ទាល់ខ្លួន របស់លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ បានរៀបរាប់បញ្ជាក់ថា ស្នើសុំអស់លោកមន្រ្តីមួយចំនួន (រដ្ឋបាលស្រុកស្វាយជ្រំ) ដែលជាមន្រ្តីឡើងតំណែង ធ្លាក់ពីលើមេឃ ប្រសិនមិនទាន់យល់អំពីសាវតាច្បាប់នៃការងារបែបបទរដ្ឋបាល(ការងារអត្រានុកូលដ្ឋាន) ទេ សូមរៀនសូត្រមន្ថែមឡើងវិញ ពិនិត្យឯកសារពាក់ព័ន្ធសាវតា អង្គហេតុ ឯកសារភ្ជាប់បង្ហាញហេតុ ដើម្បីជម្រាបជូនសាមីមកទទួលសេវា មិនមែនដាក់ទុកចោល ហើយឆ្លើយទុកពិនិត្យនៅក្រសួង ដោយលេសមិនសមហេតុផលនោះទេ។

លោកស្រីថា «ខ្ញុំជួបហើយ ចុះប្រជាពលរដ្ឋផ្សេងទៀតតើពួកគាត់ទៅជាយ៉ាងណាទៅ អស់លោកមន្រ្តីធ្លាក់ពីលើមេឃមួយចំនួន បើខ្លួនមិនចេះកុំចង់ឡើងធំខ្មាស់គេ ខ្មាស់ឆន្ទៈខ្លួនឯង មន្រ្តីបម្រើរាស្រ្ត មិនមែនមន្រ្តីអង្គុយលើកជើងទេ។ សូមបំភ្លឺផង ខ្ញុំរង់ចាំចម្លើយដែលថាចាំទាក់ទងទៅក្រសួង»។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោកស្រី ហ៊ុត ចាន់បូរ៉ា តាមរយៈបណ្ដាញសង្គម Facebookនេះ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមខម្មិន ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់រដ្ឋបាលស្រុកស្វាយជ្រំ ហើយស្នើលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជួយណែនាំមន្ត្រីពាក់ព័ន្ធនេះផង ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាពនិងគណនេយ្យភាពជាពិសេស ប្រជាពលរដ្ឋចង់បានរហ័ស និងជឿទុកចិត្តបាន៕a chan bora1 a gover chroum a govern chroum a govern chroum1