» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1699 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469201 នាក់

បី​ត​ក្រុម​ចិន​បង្ហូរទឹក​សំ​ងុ​យ​ចូល​ស្ទឹង​សង្កែ​២​អាទិត្យ​

​បាត់ដំបង​៖​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុ​វត្ត​ន៍ បានចេញ​ប្រកាស​ផ្អាក​ដំណើរការ​របស់​ក្រុមហ៊ុន ហ្វី​នី​ក អ៊ិន​ដា​ស្ទ្រៀ​ល ឯ​.​ក ទាក់ទង​រឿង​ធ្វើឱ្យ​មានការ​លេច​ធ្លាយ​សំណល់​រាវ​(​ទឹក​កខ្វក់​) ចូលក្នុង​ទឹកស្ទឹង​សង្កែ​បណ្តាល​ឲ្យ​ខូច​បរិស្ថាន ងាប់​ត្រី​មួយចំនួន​។​a close river 

​លិខិត​ដែល​ក្រសួង​ឧស្សាហកម្ម​ចុះ​នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែសីហា ផ្ញើជូន​ដល់​ប្រធាន​ក្រុមហ៊ុន​ហ្វី​និក អ៊ិន​ដា​ស្ទ្រៀ​ល ឯ​.​ក​(Phoenix Industrial Co.Ltd) លោក Shuai Fangwen​តម្រូវឱ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរការ​ទាំងស្រុង​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​២​សប្តាហ៍ ដោយ​រក្សា​បៀវត្សរ៍​បុគ្គលិក កម្មករ​ជាធម្មតា គិត​ចាប់ពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៣ ដើម្បី​ធ្វើការ​កែសម្រួល​ឡើងវិញ​នូវ​រាល់​កំហុសឆ្គង​របស់​ក្រុមហ៊ុន​។​

​ក្រសួង​ឧស្សាហកម្ម ព្រមាន​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​អាច​នឹងត្រូវ​ប្រឈមមុខ​ក្នុងការ​ផ្អាក​ដំណើរការ​ជា​បន្តទៀត ក្នុងករណី​ក្រុមហ៊ុន​ពុំបាន​អនុវត្ត​ត្រឹមត្រូវ និង​ទាន់ពេលវេលា​តាម​លក្ខខណ្ឌ​ខាងលើនេះ ខណៈ​ក្រុមហ៊ុន​នេះ​ធ្លាប់បាន​បង្ហូរ​សំណល់​រាវ​ទៅ​ទឹកស្ទឹង​សង្កែ​ចំនួន​៣​លើក​មកហើយ​គិត​ទាំង​លើក​នេះ​ទៀត​។​ក្រសួង​ឧស្សាហកម្ម​បញ្ជាក់ ថា «​សូម​លោក​ប្រធាន​ក្រុមហ៊ុន ចាត់ចែង និង​អនុវត្តតាម​ខ្លឹមសារ​លិខិត​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​​សូម​រំលឹកថា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៣ មាន​ត្រី​មួយចំនួន​ពុល​ងាប់​អណ្តែត​នៅលើ​ទឹកស្ទឹង​សង្កែ​ដោយសារតែ​ក្រុមហ៊ុន​ខាងលើនេះ​បាន​បង្ហូរ​សំណល់​រាវ​ម្យ៉ាង​ចូលក្នុង​ទឹកស្ទឹង​សង្កែ​ដែលមាន ទីតាំង​ស្ថិតនៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​៕a close river1 a close river2