» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10077 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700248 នាក់

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញប្រកាស​គាំទ្រ​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន​រឿង​បន្ធូរដៃ​ឲ្យ​ចោរ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន លើ​សំណុំរឿង ឆក់​ទូរស័ព្ទ ។​a court hing 

​សេចក្តីថ្លែងការណ៍ នេះ​បានបង្ហាញ អំពី​អង្គហេតុ អ​ពី​អង្គច្បាប់ និង​អំពី​ចំណាត់ការ​នីតិវិធី យ៉ាង​ពិស្តារ បំផុត​ពាក់ព័ន្ធ សេចក្តីសម្រេច របស់លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដែល​បាន ប្តូរ​បទចោទប្រកាន់ លើ​ជនសង្ស័យ​ឈ្មោះ ឃឺ​ន រ៉ា​និ​ត និង​ឈ្មោះ ស៊ិន វិសាល ពីបទ “​លួច​មាន​ស្ថាន​ទម្ងន់ទោស​” (​អាច​ជាប់គុក​ពី ៣ ទៅ​១០​ឆ្នាំ​) ទៅជា​បទ “​លួច​” (​អាច​ជាប់គុក​ពី ៦​ខែ ទៅ​៣​ឆ្នាំ​) ថា សេចក្តីសម្រេច​នេះ ធ្វើឡើង​ដោយ​គោរព​តាម​បទបញ្ញត្តិ​ច្បាប់ ជា​ធរមាន​យ៉ាង​ត្រឹមត្រូវ​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​ការអនុវត្ត​ច្បាប់ និង​លុបបំបាត់​និ​ទណ្ឌ​ភាព​។​

​សេចក្តី​ថ្លែង​ការ​ណ៍ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ ពី​មាន​ក្រុម​អ្នកសារព័ត៌មាន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មួយចំនួន បាន​ផ្សាយ​រិះគន់​លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ពាក់ព័ន្ធ ការប្តូរ​បទចោទប្រកាន់​លើ​លោក​ចោរឆក់ ពី​ធ្ងន់ មក​ស្រាល ឆ្ងាយ​ពី សេចក្តីសន្និដ្ឋាន​របស់​នគរបាល​យុត្តិធម៌ ដែល​ខំ​ដេញចាប់​ចោរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ឲ្យ​លោក​ចាត់ការ​។​

ចោរឆក់ទាំង២នាក់ដែលត្រូវបានលោក ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ បានកែបទល្មើសចោរឆក់​ 
ទី១-ឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ 
ទី២-ឈ្មោះ ស៊ិន វិសាល ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នផ្ទះមិនចាំលេខ ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សូមជម្រាបថា ចោរទាំង២នាក់ត្រូវបាននៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក IPhone 7Plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៥០ នាទី ។

​សូមបញ្ជាក់​ជូន​ផងដែរ​ថា ក្រៅពី​ចោរ ទាំង ២​នាក់​ខាងលើនេះ នៅ​អំឡុង​ពេលដែល​លោក​ប្រចាំការ​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៨ លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បាន ផ្តល់​ក្តីមេត្តា​ជាច្រើន​ដល់​ជនសង្ស័យ​៖
– ដោះលែង​ជនជាតិ អ៊ី​ស្រា​អ៊ែ​ល ដែល​ជាប់​ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍ និង​បង្ហោះ​រូប​អាសអាភាស​– ដោះលែង​ជនសង្ស័យ ជា​ថៅកែ​ឃ្លាំង​រថយន្ត ដែល​ជាប់​ពាក់ព័ន្ធ ករណី ទទួលផល​ចោរកម្ម ទិញ​ឡាន​ពី​ចោរ​។– ដោះលែង​ជនសង្ស័យ ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ លោក ហ៊ឹង ប៊ុនថន ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ធ្លាប់ បានផ្តល់​ក្តីមេត្តា ដោះលែង ជនសង្ស័យ​ឈ្មោះ ជិន នាង ភេទ​ស្រី អាយុ ៤១​ឆ្នាំ ដែលជា​ម្ចាស់​ផ្ទះសំណាក់ យីហោ លីហ្សា ផងដែរ​ក្រោយពី​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី ផ្តល់​ទីកន្លែង​ឲ្យ ក្រុម​ជនសង្ស័យ ជក់ និង​ជួញ​គ្រឿងញៀន​៕a court thief a court thief (1) a court thief1  

​