» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10971 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701142 នាក់

ក្រសួងកសិកម្ម​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង​មួយទៀត​ក្នុងពេលដែល​ក្រុមចំរុះ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​សំងំ​ដេក​!

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​វេ​ង​សាខុន បាន​ឲ្យ​ដឹង​អំពី​ការសម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែមទៀត​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​បង្ក្រាប​បទល្មើស​ឈើប្រណិត​មានឈ្មោះ​ថា «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​»​។ veng ki 

​លោក វេ​ង សាខុន បាន​ឲ្យ​កាសែត​ដឹងថា ការបង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ ដើម្បី​បង្ក្រាប​ការកាប់​ឈើ​គ្រញូង ដោយសារ​ឈើ​នេះ ជា​សម្បត្តិ​ដ៏​កម្រ​មួយ​របស់​ប្រទេស​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ដូច្នេះ «​ការបង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ​នេះ គឺ​ដើម្បី​អនុវត្តន៍​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ដែល​បានចេញ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣​។ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មាន​ជា​បន្តបន្ទាប់​មកហើយ តែ​យើង​ចង់​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត លើ​ការបង្ក្រាប​បទល្មើស​ឈើ​គ្រញូង ដែលជា​ប្រភេទ​ឈើ​កម្រ​នៅក្នុង​ប្រទេស​របស់​យើង​»​។​

​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៣​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៥​បានចេញ​អនុក្រឹត្យ​បង្កើត​ក្រម​ចំរុះ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​។​ក្រុម​មួយ​នេះ​ធ្វើ​សកម្មភាព​គ្នុង​អាណត្តិ​ទី​៥​បាន​ប្រហែលជា​២​ឆ្នាំ​ចាប់បាន​ឈើប្រណិត​ល្មើសច្បាប់​ជាង​៧​ម៉ឺន​ម៉ែត​គូប​ហើយក៏​ក៏​ស្ងា​ត​ឈឹង​ទៅវិញ​ទៅដោយ​មិនឃើញ​ចាប់បាន​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​យកមក​ផ្តន្ទាទោស​ឡើយ​រហូត​មាន​ពាក្យ​និយាយថា​គេ​យកលុយ​បិទមាត់​បាត់ទៅហើយ​។​អា​ឡូ​វ​ចូលដល់​អាណត្តិ​ទី​៦​ស្រាប់តែ​ឃើញ​ក្រសួងកសិកម្ម​បង្កើត​ក្រុម​បង្ក្រាប​ស្អី​ណាមួយ​ទៀត​ទៅវិញ​។?​

​ករណី​យ៍​នេះ​លោក​រដ្ឋមន្ត្រី​វេ​ង​សុខុន​បាន​អះអាងថា ក្រុមការងារ​នៃ​លេខាធិការដ្ឋាន​នេះ មិនមែន​ធ្វើការ​តែ​លើ​បទល្មើស​ឈើ​គ្រញូង​មួយ​មុខ​ទេ គឺអាច​ធ្វើការ​ងា​រលើប​ទ​ល្មើស​ឈើ​ដទៃទៀត​ផងដែរ​។ រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់ថា​៖ បទល្មើស​ជួញដូរ​ឈើប្រណិត រួមទាំង​ឈើ​ក្រញូង​មាន​បញ្ហា​ស្មុគស្មាញ ឈ្មួញ​មាន​ល្បិច​កិច្ចកល​ច្រើន​។

លោករដ្ឋមន្ត្រី បាន​ប្តេជ្ញា​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ឈើ​ក្រញូង ក៏ដូចជា​ឈើប្រណិត​ដទៃទៀត ឲ្យ​បាន​ខ្លាំងក្លា​បំផុត​។​ទោះជា​យ៉ាងណា​លោក​វេ​ង​សុខុន​មិន​បញ្ជាក់ថា​តើ​ហេតុអ្វី​បានជា​ក្រុម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បង្កើត​ដោយ​អនុក្រឹត្យ​នោះ​សំងំ​ដេក​ឈឹង​ចឹ​ង​នោះឡើយ​?​។​

​សូមបញ្ជាក់ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​ដែល​បង្កើត​ត្រឹមតែ​សេចក្តីសម្រេច​របស់​ក្រសួងកសិកម្ម​នេះ មាន​សមាសភាព​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អភិបាល​រាជធានី ខេត្ត​ផងដែរ​។​sao meeting sao meeting1 sao try lim sing sao try pheab steng veng sokhon keo siman a veng timber a veng timber1 a veng timber2 

​