» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10457 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700628 នាក់

គ្រឿងញៀន​ប្រហែល ១០០​គីឡូក្រាម​ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​នៅ​កណ្តាល​ក្រុង​និង​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ០៤​នាក់​

​ភ្នំពេញ​៖ ជនសង្ស័យ​ប្រុស​ស្រី​ជនជាតិ​ចិន​ទាំង​០៤​នាក់ រួម​នឹង​គ្រឿងញៀន​ប្រហែល ១០០​គីឡូក្រាម​ជា​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាបបាន​និង កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។​a drug china 

​ក្រោម​ការដឹកនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ រយៈពេល​ជិត​១​ខែ រហូត​កំណត់​មុខសញ្ញា​បាន ឈានដល់​ការបង្ក្រាប​ជាក់ស្តែង ០២​យប់ ០២​ថ្ងៃ ឆែកឆេរ​ទីតាំង ចំនួន ០៤ ដោយមាន​ការសម្របសម្រួល​ពី​លើក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម​ត្ត​កិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចម្រុះ ប្រហែល​១០០​គីឡូក្រាម​។​

​តាម​របាយការណ៍​រប​ស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៤ ជំនាញ​បានធ្វើ​ការបិទ​បញ្ចប់​កា​រសើប​អង្កេត ក្នុង​លទ្ធផល​ដូចខាងក្រោម​៖​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ០៤​នាក់ (​ប្រុស​០៣ ស្រី​០១) ពាក់ព័ន្ធ​គ្រឿងញៀន​។​ចាប់យក​វត្ថុតាង គ្រឿងញៀន​ចម្រុះ សរុប ១០០​គីឡូ ៧​ខាំ ៥៦.១០​ក្រាម (​ថ្លឹង​ទាំង​សំបក​) ដោយ​ក្រោយពេល​ធ្វើតេស្ត​និង​ដក​សំបក​ថង់​រួច គ្រឿងញៀន​សរុប​មាន​ចំនួន ៩៥​គីឡូ ៩​ខាំ ៥៤.៥០​ក្រាម ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ការ​វេច​ខ្ចប់​គ្រឿង​ញៀ​ង​ជាច្រើន​ទៀតផង​ដែរ​។​នេះ​ជា​ស្នាដៃ​ថ្មី​ទៀត​របស់​អាវុធហត្ថ​រាជធានី​ក្រៅពី​ប៉ូលិស​គ្រៀង​ញៀន​ដែល​រក​មិនឃើញ​ករណី​យ៍​ខាងលើ​។​តើ​គ្រឿងញៀន​ខ្ទង់រយ​គីឡូ​ចឹ​ង​ត្រូវ​ឈ្មួញ​នាំចេញ​ឆ្លងទៅ​ប្រទេស​ទី​៣​ដូច​លោក​ឃឹ​ង​សា​រ៉ា​ត​ប្រធាន​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​អះអាង​ចឹ​ង​មែនឬ​?។សូមបញ្ជាក់ថាក្នុងគុកស្រុកខ្មែរដែលមានអ្នកជាប់ប្រមាណជាង៥ម៉ឺននាក់គឺមានប្រមាណ៥០ភាគរយជាអ្នកទោសគ្រឿងញៀន៕a drug china1 a drug china2 
​