» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8581 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698752 នាក់

ខ្យល់​មួយ​វឹប​នៅកំពង់ឆ្នាំងរលំ​ផ្ទះ​ជាង​១៧០​ខ្នង​ងាប់​គោ​របួស​មនុស្ស​នៅក្នុង​៧​ស្រុក​

 

​កំពង់ឆ្នាំង​៖​ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​កាលពី​ព្រលប់​ថ្ងៃទី​៥​ឧសភា​ធ្វើ​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​១៧២​ខ្នង​ក្នុង ចំនួន​៧​ស្រុក ក្នុង​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​ដួលរលំ​របើក​ដំបូល​ងាប់​គោ​របួស​មនុស្ស​។​នេះ​មិនទាន់​និយាយ​ពី​ខ្យល់​ថ្ងៃទី​៦​ឧសភា​ទេ​។​a house storm 

​លោក​ប្រាក់​សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៦ ខែ​ឧសភ​សថស​បណ្ដា​ស្រុក​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខាងលើនេះ​រួមមាន ១៖​ស្រុក​រលាប្អៀរ​ខូចខាត​ផ្ទះ ២៨​ខ្នង ក្នុងនោះ​របើក​ដំបូល​ឬ​ជញ្ជាំង​។ ២៖​ស្រុក​សាមគ្គី​មានជ័យ​រង​ការខូចខាត​៨៨​ខ្នង ក្នុងនោះ​រលំ​ដួល​ដល់​ដី​៥​ខ្នង និង​របើក​ដំបូល​និង​ជញ្ជាំង​៨៣​ខ្នង​។

៣៖​ស្រុក​កំពង់លែង ខូចខាត​សរុប​៣​ខ្នង​ក្នុងនោះ របើក​ដំបូល​ជ ញ្ជាំ​ង​។ ៤៖ ស្រុក​ជល​គិរី​ខូចខាត​សរុប​១១​ខ្នង ក្នុងនោះ​របើក​ដំបូល​ឬ​ជញ្ជាំង​។ ៥៖ ក្រុង​កំពង់ឆ្នាំង​ខូចខាត​សរុប ១៣​ខ្នង ក្នុងនោះ​របើក​ដំបូល​ឬ​ជញ្ជាំង​។ ៦៖​ស្រុក​កំពង់ ត្រឡាច​ខូចខាត​សរុប​២០​ខ្នង​ក្នុងនោះ​រលំ​ដួល​ដល់​ដី​៧ ខ្នង​និង​របើក​ជញ្ជាំង​ឬ​ដំបូល​១៣​ខ្នង​។ ៧៖​ស្រុក​ទឹកផុស​ខូចខាត​៩​ខ្នង​របើក​ដំបូល​ទាំងអស់​។​​នៅ​ស្រុក​សាមគ្គី​មានជ័យ​សត្វ​គោមួយ​ក្បាល​បាន​ងាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់ ចំណែក​នៅ​ស្រុក​កំពង់ត្រឡាច​ស្ត្រី​ម្នាក់​បាន​រងរបួស​ដោ យ​សារ​ផ្ទះ​រលំ​សង្កត់​។​

​លោក ប្រាក់​សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា ប្រជា ៥​ពលរដ្ឋ​រងគ្រោះ​ទាំង​១៧២​គ្រួសារ ដែល​បាន​រងគ្រោះ​ដោ យ​គ្រោះថ្នាក់​ធម្មជាតិ​ខាងលើនេះ សាខា​កាកបាទ ក្រហម​ខេត្តកំពង់ឆ្នាំង​បានធ្វើ​របាយការណ៍​ជូនទៅ​គណៈ​ក​ម្មា​ធិ ការ​សាខា​កាកបាតក្រហម​ខេត្តកំពង់ឆ្នាំង និង​ទី ស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​រួចហើយ ដើម្បី​ត្រៀម​លក្ខ ណៈ ដឹកជញ្ជូន​សម្ភារៈ​ដែល​ជា​អំណោយ​របស់​កាកបាទ ក្រហម​ជួយសង្គ្រោះ​ដល់​ពួកគាត់​ក្នុងពេល​ឆាប់ៗ​ខាងមុខ នេះ​។​a house storm1 a house storm2 a house storm3 a house storm4 a house storm5 

​