វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2215 នាក់
ម្សិលមិញ 6046 នាក់
សរុប 15871011 នាក់
តាកែវ៖តូបលក់ដូរតូបលក់ដូរចំនួន២៣០តូបក្នុងចំណោម២៨៣តូប នៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ត្រូវអគ្គិភ័យឆាបឆេះហ្ម៉ត់កាលពីវេលាម៉ោង១៨៖៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងសហគមន៍រួមទាំងចៅហ្វាយខេត្តស្នងការនគរបាលខេត្តចុះមក បញ្ជាឲ្យជួយពន្លត់ដែរតែជួយបានប៉ប៉ិនណឹង ។បន្ទាប់ពីឆេះឆ្អែតអស់ជិត៤ម៉ោងអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។មូលហេតុសមត្តកិច្ចថា:មកពីទុស្សេខ្សែភ្លើង?។
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០លោកប៊ិន ឈិនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោកណ្ឌិត សូរ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យផ្សារសំរោងយ៉ោង និងជួបសំណេះសំណាលជាមួយ បងប្អូនអាជីវករលក់ដូរ នៅផ្សារសំរោងយ៉ោង រងផលប៉ះពាល់ នៃការឆាបឆេះផ្សារ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ខណៈនោះលោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាដោយផ្ទាល់ចំនួន១០០,០០០រៀល ក្នុងតូបលក់ដូរ នីមួយៗ ។
លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិនក៏ បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូបខ្លួនឯង!។