» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4709 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428152 នាក់

បន្ទាប់ពីគម្រាមបីទច្រកក្រុម​ប៉ូលីស​អន្តោប្រវេសន៍​និង​ទាហាន​ថៃ​ប្រហែល​៣០​នាក់​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នៅ​ច្រក​អូរ​ស្មាច់​បង្ក​ការភ្ញាក់ផ្អើល​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ :​អ្នកយកព័ត៌មាន របស់​អង្គភាព គេហទំព័រ មាតុភូមិ www.meatophoum.com​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយ ការណ៍ អោយដឹងថា​: នៅ​មាត់ ច្រកទ្វារព្រំដែន អន្តរជាតិ​អូរ​ស្មាច់ នៅវេលា​ម៉ោង ១៥:២២​នាទី ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ​២០២៤ មាន​កងកម្លាំង​ប៉ូលីស​អន្តោប្រវេសន៍​ថៃ និង​ទាហាន​ព្រំដែន​ថៃ​ប្រមាណ​៣០​នាក់​បាននាំគ្នា​ឆ្លងកាត់​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម​សំរុក​ចូលក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល នៅក្បែរ​មាត់​ច្រកទ្វារព្រំដែន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​តំបន់​នោះ ។a girl thai7 

ប៉ុន្តែ ព័ត៌មាន នៃ​ព្រឹត្តិការណ៍​ភ្ញាក់ ផ្អើល​នេះ ទំនងជា​ត្រូវបាន​ថៅកែ​ឬ អ្នកទទួលខុសត្រូវ​លើ​អគារ កាស៊ីណូ រ៉ូយ៉ាល់​ហៀ​ល និង​អាជ្ញាធរ​ដែនដី សមត្ថកិច្ច នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឃុបឃិត​គ្នា​បិទបាំង ទើប​ពុំ​មានការ​ផ្សព្វ​ផ្សព្វផ្សាយ​ជា​សាធារណ​: ។ ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​មាត់ច្រក​អូរ​ស្មាច់ ( សុំ​មិន​បញ្ចេញ​ឈ្មោះ ) បាន​លួច​បង្ហើប​ប្រាប់​មក កា​រិ​យា ល័យ និពន្ធ គេហទំព័រ មាតុភូមិ អោយដឹងថា​: មេ​យោធា​ទំនាក់ ទំនង​ព្រំដែន​ថៃ បាន​ទំនាក់ទំនង​មក​មេ​ទំនាក់ទំនង​ព្រំដែន​ភាគី​ខ្មែរ​យើង តាំងពី​ថ្ងៃទី​១៣ ខែមីនា ២០២៤ ដោយ​ខាង​ថៃ​ប្រាប់ថា : មាន​ប្រជាពលរដ្ឋ​ថៃ​ម្នាក់​ត្រូវបាន​ជនជាតិ​ចិន​ចាប់ឃុំខ្លួន​ជំរិត​ទារ ប្រាក់​ក្នុង​បន្ទប់ នៃ​អគារ​កាស៊ីណូ​រ៉​យ៉ា​ល​ហៀ​ល ។ ខាង​ភាគី​ថៃ បានអោយ​ភាគី​ខ្មែរ​ដឹង​ព័ត៌មាន ជាក់ លាក់ ទាំង​ទីតាំង​ចំណុច​គោល ដៅ​(​ឡុ​ក​ខេ​សិន​) បន្ទប់​ឃុំខ្លួន និង​រូបថត​ឈ្មោះ​ជនរងគ្រោះ ។

ប្រភពព័ត៌មាន​ដដែល​បាន​បន្ត ទៀតថា​: ជនរងគ្រោះ​ជា​ជនជាតិ​ថៃ​ឈ្មោះ វ​:​រ៉ា​ញ់​ញ៉ា ឆៅ​វ​រ៉ា​ក់ ភេទ ស្រី អាយុ ៤៣​ឆ្នាំ បាន​ចូលមកក្នុង​ទឹកដី​កម្ពុជា តាម​ច្រក​អូរ​ស្មាច់ តាំងពី​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្នាក់​នៅក្នុង​អគារ​កាស៊ីណូ រ៉ូយ៉ាល់​ហៀ​ល ជាន់​ទី ៥​ក្នុង​បន្ទប់​លេខ​៥៤៧ ក្នុង​បរិវេណ​ក្រុមហ៊ុន​ឧកញ៉ា លឹម ហេង ( អូរ​ស្មាច់ ) ។ ប៉ុន្តែ​អ្នក ទទួលខុសត្រូវ​កាស៊ីណូ រ៉ូយ៉ាល់ ហៀ​ល មិនបាន​សហការ​ជាមួយ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​យើង​ទេ ក្នុងករណី​ខាងលើនេះ​ទេ ។ ទើប​ថ្ងៃទី​១៦ មីនាឆ្នាំ​២០២៤ ខាង​ថៃ ចៅហ្វាយស្រុក​កាប់​ឆើ​ង និង​តម្រួត​ថៃ ខេត្ត​សូ​រិន្ទ បាន​សុំ​ជួប​អភិបាលក្រុង​សំរោង និង ប្រធាន​ច្រក​និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អូរ​ស្មាច់ ប៉ុន្តែ​ថ្នាក់ដឹកនាំ អភិបាលខេត្ត អភិបាលក្រុង​ជាប់ រវល់​ចូលរួម​បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប អត់​បាន​មកជួប​ភាគី​ថៃ​ទេ ។

ទោះជា​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​យើង​បាន​ខិតខំ​ព្យាយាម​ចរចារ​ជាមួយ​មេ​ទំនាក់ទំនង​ព្រំដែន​ថៃ និង​អ្នកទទួលខុសត្រូវ​ខាង​កាស៊ីណូ តែ​គេ​មិន​ព្រម​សហការ​ទេ ដោយ​ខាង​កាស៊ីណូ តម្រូវអោយ​ភាគី​ថៃ​ដាក់​ពាក្យបណ្តឹង​ទៅតាម​រយ​: ស្ថានទូត​ថៃ​សុំ​អោយមាន សមត្ថកិច្ច​ជំនាញ​ចូលរួម​ទើប​គេ​ព្រម​សហការ ។ ដោយសារ​មិន មានការ​សហការគ្នា​បែបនេះ ទើប​មេ​ទំនាក់ទំនង​ព្រំដែន​ថៃ​បាន គំរាម​បិទ​ច្រកទ្វារ​អូរ​ស្មាច់ នៅវេលា​ម៉ោង ២ : ៣០​នាទី​សៀ​ល ថ្ងៃទី ១៦ មីនា ២០២៤ បើ​ខាង​កាស៊ីណូ​មិនអោយ​ជន រងគ្រោះ​ថៃ​វិលត្រឡប់​ទៅ​ស្រុក​វិញ​ទេនោះ ។ ដោយសារតែ​គ្មាន ដំណោះស្រាយ​បន្ទាន់​ភ្លាមៗ​ដូច្នេះហើយ ទើប​ភា​ភាគី​ថៃ​បញ្ជូន​កងកម្លាំង​យោធា និង ប៉ូលីស​អន្តោ​ប្រវេ​ស​ន័​គេ​មក​ព្រោងព្រាត​បង្ក​ការភ្ញាក់ផ្អើល បែបនេះ ។ ជុំវិញ​ករណី នេះ ភ្នាក់ងារ មាតុភូមិ បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​រដ្ឋបាល​កា​សុ​ី​ណូ​រ៉​យ៉ា​ល់​ហៀ​ល​ដើម្បី​សុំ​ការបំភ្លឺ បញ្ជាក់ : លោក​រតនា រដ្ឋបាល​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​:​តាមពិត​ករណីនេះ បើ​និយាយ​អោយ​ខ្លី​គឺ​វា​ខ្លី ខាង​ថៃ​គេ​សង្ស័យថា : មាន​មនុស្ស​មក​លាក់ខ្លួន ឬ លាក់​បំពួន ក្នុង​កន្លែង​យើង តែ​ឆែក​មើលទៅ​វា​អត់​មាន ជាក់ ស្តែង​គឺ​អត់​មាន ខ្លីៗ គឺ​អញ្ចឹង ទី​១-​គេ​សង្ស័យថា នៅ​ក្នង​កន្លែង​យើង រឿង​វា​តែ​ប៉ុណ្ណឹង​ខ្លីៗ ។

ចំ ពោះ​ខាង​ថៃ​យក កម្លាំង​ទាហាន​និង​ប៉ូលីស​មក​ច្រើន​ក្នុង​បរិវេណ​កា​សុ​ី​ណូ​បែបនេះ លោក រតនា ប្រាប់ថា​: និយាយ​រួម​ទៅ​លោក​ក៏​មិនដឹងថា​យ៉ាងម៉េច​ដែរ បានជា​គេ​រៀបចំ​កម្លាំង​ច្រើន​យ៉ាងនេះ​ប៉ុន្តែ ធម្មតា​ប្រទេស​យើង​មានច្បាប់ យើង​ត្រូវ​សហការ កន្លែង​ណា​មិនត្រូវ​សហការ ហើយ​ការពិត​ជាក់ស្តែង​មែនទែន​វា​អត់​មាន អញ្ចឹង​វា​អត់​មានអី​លើសពី​ជាក់ស្តែង​នេះ​ទេ ។ ប៉ុន្តែ នៅពេល​យប់ នៃ​ថ្ងៃទី​១៦ មីនា ២០២៤ ក៏មាន​ជនរងគ្រោះ​ជនជាតិ​ថៃ​ចំនួន​០៧​នាក់​បាន​រត់​ចេញពី​អគារ​ក្នុង​បរិវេណ​កា​សុ​ី​ណូ​រ៉ូយ៉ាល់​ហៀ​ល ចូលទៅក្នុង​ដី​ថៃ​ក្នុងនោះ​មាន​ស្រី​( ៣​នាក់ ) និង​៤​នាក់​ទៀត​មាន​ស្រី​២​នាក់​បាន​រត់​ចេញពី​អគារ​កាស៊ីណូ ចូលក្នុង​ភូមិ​រក​ប្រជាពលរដ្ឋ​អោយជួយ​រក​អន្តរាគមន៍​ទៅ​ប៉ូលីស​ខ្មែរ​អោយជួយ​រំដោះ​ពួកគេ​ចេញពី​ការឃុំ​ឃាំង​ក្នុង​អគារ​កា​សុ​ី​ណូ​រ៉ូយ៉ាល់​ហៀ​ល​នេះដែរ ។​ទោះជា​យ៉ាងណា ព្រឹត្តិការណ៍​នេះ​គឺ​ពិតជា​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​មហាជន និង​ប្រជាពលរដ្ឋ ដែល​បានឃើញ​ពី​សកម្មភាព​របស់​កង​កម្លាំងប្រដាប់អាវុធ​ថៃ​លើកគ្នា​ច្រើន​នាក់​សំរុកចូល​ក្នុង​ដី​ខ្មែរ​យ៉ាង​តក់ក្រហល់​បែបនេះ ។ ដូច្នេះ ករណីនេះ បើ​មាន​ដំណឹង​ថ្មី​អ្វីៗ​ប្លែក​ឬ​មាន​ភាគី​ពាក់ព័ន្ធ​ចង់​បកស្រាយ​បំភ្លឺ​បន្ថែម គេហទំព័រ មាតុភូមិ នឹង​រង់ចាំ​ទទួល​ផ្សាយ​បំភ្លឺ​ជូន​ជានិច្ច ព្រោះនេះ​ជា​ព័ត៌មាន​បឋម​ទេ ៕ ដោយ​: សុផល Tel:012953824/016953222a girl thai a girl thai1 a girl thai2 a girl thai4 a girl thai5 a girl thai6 a girl thai8 a girl thaya