» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2694 នាក់

ម្សិលមិញ 2691 នាក់

សរុប 13066995 នាក់

រឿង​លោក​កូន​ប៉េអឹម​លើកមុខ​ឪ​សម្តេច​តេ​ជោ​ផ្តាំ​តាម​រលកធាតុអាកាស​ដ​ល់​មេ​ប៉េអឹម​ខេត្តក្រចេះល្ងាចឡើងមកដល់មែន​!

 

​ភ្នំពេញ​៖លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​នមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​នាំខ្លួន​កូនប្រុស​របស់ខ្លួន គឺ​ឈ្មោះ សាន្ត សុខុម មកកាន់​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ហើយ​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។​ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ។a pm kro5

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥​មិនា​នេះ​បាន​ថ្លែង​សារ​ផ្តាំ​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ឲ្យ​បញ្ជូន​កូន​របស់ខ្លួន​ចូលមក​កាន់​តុលាការ តាម​ដីកា​កោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​ក្នុង​ទំនាស់​មួយ​ក្នុង​ហាង​អ៊ី​ន​ធឺ​ណេ​ត​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិ​ទ្យ​ល​យ័​ភ្នំពេញ​អន្តរជាតិ​(UIPP)​សម្តេច​តេ​ជោ​មានប្រសាសន៍ថា «​សូម​ផ្តាំ​ទៅ​មេ​ប៉េអឹម​ខេត្តក្រចេះ សូម​បញ្ចុះបញ្ចូល​កូន​ឲ្យ​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម​»​។ សម្តេច​បញ្ជាក់ថា សម្តេច​មិន​ធ្វើ​អី​ទេ គឺមាន​តែ​ដក​តួនាទី​ឪពុក​ចោល​តែប៉ុណ្ណោះ ព្រោះ​កូន​របស់ខ្លួន​មាន​កាំភ្លើង​ដើរ​ភ្ជង់​គេឯង​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមីនា សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដល់​ឈ្មោះ សាន្ត សុខុម ដែល​គេ​ដឹងថា ជា​កូនប្រុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​»​។​

​តាម​ដីកា​នោះ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៣ និង​៤៥​នាទី ខណៈពេលដែល​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា និង​ឈ្មោះ យ៉េ ចិន្តា កំពុង​លេង​ហ្គេម​តាម​អន​ឡាញ នៅផ្ទះ​ណេ​ត​យីហោ ៥០៧ ស្ថិតនៅ​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំ​ព​ងា់​ម ស្រាប់តែ​មានឈ្មោះ សាន្ត សុខុម ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បានមក​ចាប់ទាញ​ឈ្មោះ វ៉ាន់ ចាន់​អិ​ច្ចប​ញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ចូលក្នុង​រថយន្ត និង​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បញ្ចូល​គ្រាប់​ភ្ជង់​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា និង​ឈ្មោះ យ៉េ ចិន្តា តែ​ពួកគេ​ទាំងពីរ​នាក់​បាន​រត់​ចុះ​ពីលើ​រថយន្ត ហើយ​ឈ្មោះ សាន្ត សុខុម បាន​តាម​ទៅ​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃដល់​ក្នុង​ណេ​ត និង​ភ្ជង់​គម្រាម​ម្តងទៀត​។​
​ សាលាដំបូង​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​ឈ្មោះ សាន្ត សុខុម ចូលខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ហើយក៏​បង្គាប់​មក​ស្នងការ​នគ​របាល​ខេត្តកំពង់ចាម ត្រូវអនុវត្ត​ដីកា​នេះ​ឲ្យ​បានសំរេច​ករណី​យ៍​នេះ​។

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បាន​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ និង​០០​នាទី ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ចាម បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​ឈ្មោះ យ៉េ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ដ​កំពង់ចាម បាន​ប្តឹង​ទៅលើ​ឈ្មោះ សាន្ត សុខុម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី បានធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​ម៉ា​កឡុក មក​ភ្ជង់​គំរាម និង​វាយ​ទៅលើ​អ្នក​ទាំងពីរ​នាក់​ខាងលើ​ជាច្រើន​ដៃ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​យើង​បានធ្វើការ​ស្រា​ជ្រាវ​រក​ឈ្មោះ សាន្ត សុខុម តែ​ឈ្មោះ​នេះ មិន​នៅក្នុង​លំនៅឋាន​ទេ តាម​ពត៌មាន​បឋម គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ​។ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ទាំង​២​នាក់ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគេ​កំពុងតែ​លេង​ហ្គេម​នៅក្នុង​ហាង​អ៊ិន​ធឺ​ណេ​ត​ខាងលើ ស្រាប់តែ​លេចមុខ​មន្ត្រី​អាវុធហត្ថ និង​ម្នាក់ទៀត បាន​បើករថយន្ត​មក​ឈប់​មុខ​ហាង រួច​ក៏​ចូល ហើយ​ចាប់​ក្របួច​ក អាវ​ទាញ​ចូល​រថយន្ត រហូត​វាយ និង​ភ្ជង់​តែម្តង (​សូម​មើល​ខ្លឹមសារ​លម្អិត នៅក្នុង​ពាក្យបណ្តឹង​ខាងក្រោម​)​។

សូមបញ្ជាក់ថា មន្ត្រី​អាវុធហត្ថ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​គេ​ទម្លាយ​វីដេអូ នៃ​ការ​វាយ និង​ដក​កាំភ្លើង​ភ្ជង់​គូ​ជម្លោះ ក្នុង​ហាង​អ៊ិន​ធឺ​ណេ​ត​មួយកន្លែង ទី​រួម​ខេត្តកំពង់ចាម នាំ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម Facebook​។ វីដេអូ​៤​ឃ្លី​ប​ដែលមាន​រយៈពេល​ជាង​២​នាទី ត្រូវបាន​បង្ហោះ​នៅលើ Account Facebook មាន​ឈ្មោះថា «Marak Meach» នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា បាន​បញ្ជាក់ថា មន្ត្រី​អាវុធហត្ថ​រូបនេះ​បាន​វាយ និង​ដក​កាំភ្លើង​ភ្ជង់​ទៅលើ​មិត្តភក្តិ​របស់ខ្លួន​។

​ម្ចាស់ Account Facebook ក៏បាន​អំពាវនាវ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ជួយ​ចាត់ការ​រឿងនេះ​ផងដែរ​។ ឈ្មោះ Makara Meach បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​គោរព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម ។ តាមរយះវិ​ដេ​អូ​ដគេឃើញកូនប្រុស​មេ​ប៉េអឹម​ខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម (​អ​.​ហ ស​ក្ក័​៤) បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម និង​បាន​វ៉ៃ​មិត្តភក្តិ​របស់ខ្ញុំ​នៅ​កន្លែង​អ៊ី​ន​ធឺ​ណែ​ត​មួយ​នៅក្នុង​ទី​រួម​ខេត្ត កំពង់ចាម  បញ្ជាក់​អានេះ​អាង​ឪ​វា​ធ្វើ​ធំ ដើរ​វ៉ៃ​គេ​ច្រើនណាស់​»​។​

​​ឈ្មោះ មៀ​ច មករា (Meach Makara) ត្រូវបាន​គេ​ដឹងថា ជា​កូនប្រុស​លោក កៅ សុខ​អាន អភិបាលរង​ខេត្ត​កំពង់ ចាម ដែលជា​អ្នក​បង្ហោះ​វីដេអូ នៃ​ការប្រើ​អំពើហិង្សា​នេះ​។​​នៅក្នុង​វីដេអូ​រយៈ​ជាង​២​នាទី មន្ត្រី​អាវុធហត្ថ សាន្ត សុខុម បាន​វាយ​ទៅលើ​គូ​ជម្លោះ​ដោយ​ដៃ និង​យក​ជង្គង់​អុក​ក្បាល រហូត​ដក​កាំភ្លើង​ភ្ជង់​គាំ​រាម​ទៀតផង ប៉ុន្តែ​សម្រាប់​ដំណើរ ដើមទង​នៃ​អំពើហិង្សា​នេះ មិនទាន់​បានទទួល​នៅឡើយ​ទេ​។

ករណី​ហាង​អ៊ី​ន​ធឺ​ណេ​ត​ខាងលើនេះ ក៏​អាចជា​កន្លែង​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ផងដែរ ដូច្នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​គួរ​មានការ​ស្រាវជ្រាវ និង​ចាត់វិធានការ​ផង ។ លោក មេ បញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន បាន​ប្រាប់​អ្នកកាសែត​អោយដឹងថា ដោយ​ទទួល ស្គាល់​អំពី​រឿងហេតុ​ខាងលើនេះ ដែល​បង្កឡើង​ដោយ​កូនប្រុស​របស់ខ្លួន ប៉ុន្តែ​លោក​ថា ករណីនេះ​បាន​ផ្តើមចេញពី​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ សាន្ត សុវិជ្ជា ដែល​ត្រូវជា​ប្អូន​របស់​សាន សុខុម​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​រៀបរាប់ថា កូនប្រុស​របស់លោក​ឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយ​មិ​ត្តិ​ភក្តិ បាន​លេងល្បែង​ចាញ់​អស់ រហូតដល់​យក​ខ្សែក និង​ម៉ូតូ​ទៅ​បញ្ចាំ​គ្មាន​សល់​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ដ៏​អកុសល​បែបនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ បាន​ឲ្យ​កូន​បង​ឈ្មោះ សាន្ត សុខុម ទៅ​តាមរក​ប្អូន និង​សួរនាំ​កន្លែង​បញ្ចាំ​ខ្សែក និង​ម៉ូតូ ដើម្បី​ធ្វើការ​លោះ​យក​ត្រឡប់មកវិញ​។ ប៉ុន្តែ​ពេលទៅដល់​ហាង​អ៊ី​ន​ធឺ​ណេ​ត ក៏​ជួប​មិត្តភក្តិ​របស់​ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏​សួរនាំ​រក​ទីតាំង​បញ្ចាំ​។ ដោយសារ​មិត្តភក្តិ​របស់​ប្អូនប្រុស​ខ្លួន មិន​ប្រាប់ និង​មិន​នាំទៅ​កន្លែង​បញ្ចាំ ដើម្បី​លោះ​យក​ទ្រព្យសម្បត្តិ​មកវិញ​នោះ ក៏​កើតមាន​ជម្លោះ​រហូត​វាយ និង​ភ្ជង់​តែម្តង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ ក៏បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កូនប្រុស​ពៅ​របស់ខ្លួន ដែល​ងប់​នឹង​ល្បែងស៊ីសង រហូត​ធ្លាប់បាន​យក​រថយន្ត​របស់លោក​ទៅ​បញ្ចាំ​ផងដែរ នាពេល​កន្លងទៅ​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កូនប្រុស​ឈ្មោះ សាន្ត សុខុម មាន​តួនាទី​ជា​ប្រធានការិយាល័យ​បំភ័ន្ត​អក្ខរៈ នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ ហើយ​មាន​ប្រពន្ធ​នៅ​ទី​រួម​ខេត្តកំពង់ចាម​៕a pm kro a pm kro1 a pm kro2 a pm kro4 a pm kro3