» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7494 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697665 នាក់

ក្រឡាប់​ឡាន​ឈ្នួល​ខ្មែរ​ស្លាប់​វៀតណាម​អន្តោរ​ប្រវេ​ស​ន៍៧​នាក់​


​សៀមរាប​៖​ជនជាតិ​វៀតណាម​១១​នាក់ ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ម៉ោង ០២​និង​៤០​នាទី ទៀបភ្លឺ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ក្រចាប់ ត្រង់​ចន្លោះ បង្គោល​លេខ ២៤៦​និង​២៤៧ ស្ថិតនៅ​ក្នុងភូមិ​ស្ពាន ត្នោត ឃុំ​ស្ពាន​ត្នោត ស្រុក​ជី​ក្រៃ​ង ខេត្តសៀមរាប​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នោះ គឺ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​ទេ​។​a car vna1 

​សមត្ថកិច្ច​ខេត្តសៀមរាប​ឲ្យ​ដឹងថា​:​ករណី​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ទឹក​) បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ចំនួន​០៧​នាក់​ស្រី​០៣​នាក់ រងរ​បួ​ស្រាល​ចំនួន​០៥​នាក់​ស្រី​០២​នាក់ (​វៀតណាម​១១​ស្រី​០៥-​ខ្មែរ​០១)​។ ពេល​ចុះ​អន្តរាគមន៍​សម​ត្ត​កិច្ច ពិនិត្យឃើញថា ជនជាតិ​វៀតណាម ទាំង​១១​នាក់​នេះ​សុទ្ធសឹងតែ​បាន​លួច​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត​(​មាន​លិខិតឆ្លងដែន​-​គ្មាន​ប្រថាប់ត្រា​ច្រកទ្វារ​)​។​

​ពួកគេ​រស់នៅ​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម ត្រូវបាន​មេខ្យល់​ម្នាក់​មិន​ស្គាល់ឈ្មោះ ជា​ជនជាតិ​វៀតណាម ណែនាំ​ឲ្យ​ទៅធ្វើ​ការ រកស៊ី នៅ​ប្រទេស​ថៃ ដោយ​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា និង​បន្តទៅ​ប្រទេស​ថៃ ។​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៥,០០០,០០០ ដុង​ក្នុង​ម្នាក់ៗ​។ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ពួកគេ​ក៏បាន​ធ្វើដំណើរ​ពី​ខេត្ត​ហា​ទៀង​មក​។ ពេលមកដល់​តៃនិញ​មេខ្យល់​ម្នាក់​នោះ​បានមក​ទទួល​ពួកគេ ទៅ​ស្នាក់នៅ​សណ្ឋាគារ មួយកន្លែង​មិន​ចាំ​ឈ្មោះ បន្ទាប់មក​ពួកគេ​ក៏បាន​ប្រគល់​ប្រាក់​ចំនួន ១,៥០០,០០០ ដុង​ក្នុង​ម្នាក់ៗ​ឲ្យ​ទៅ​មេខ្យល់​នោះ​។

បន្ទាប់ពី​ទទួលបាន​លុយ​គ្រប់​ចំនួន​ហើយ នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មេខ្យល់​នោះ ក៏បាន​ឲ្យ​រថយន្ត​មួយគ្រឿង​ដឹក​ពួកគេ មកដល់​ខេត្ត​តៃនិញ នា​វេលា​ម៉ោង​១៩​និង​០០​នាទី ហើយ​ក៏មាន​ម៉ូតូ​ចំនួន​០៦​គ្រឿង​រង់ចាំ​ទទួល​និង​ដឹក​ពួកគេ លួច​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ធ្វើដំណើរ​កាត់​តាម​ចំការកៅស៊ូ (​ម៉ូតូ​ទាំង​០៦​គ្រឿង​នោះ បិទ​ភ្លើង​ទាំងអស់​)​រយៈពេល​ប្រហែល​៣០​នាទី ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហ៊ី​យុន​ដេ ស្តា​រិច​ស្លាក​លេខ​កំពង់ចាម​២A៨៤៦៩(​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​) បើកបរ​ដោយ​ជនជាតិខ្មែរ មក​ទទួល​ពួកគេ ធ្វើដំណើរ​បន្តទៅ​ប្រទេស​ថៃ​។ តាម​ពួកគេ​គឺ​ធ្វើដំណើរ​ចេញពី​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះទៅ ឡែ​ម ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង រួច​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​រួមមាន​:
០១-​ឈ្មោះ លី ម៉េង ជនជាតិ ខ្មែរ ជា អ្នក បេ​ី​កបរ កាន់ អត្តសញ្ញាណ ប័ណ្ណ លេខ​២៥០០១៤០៣៧ (​ស្លាប់​)​។​
០២-​ឈ្មោះ HOANG THI THUY ភេទ ស្រី កើត​ថ្ងៃទី​០៨-០៩-១៩៩៥ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៧១៦៦៩២១ (​ស្លាប់ )​។​
០៣-​ឈ្មោះ NGUYEN QUOC ភេទ ប្រុស កេ​ី​ត ថ្ងៃទី ២០-០២-១៩៨៣ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៣៥១៩២៤២ ( ស្លាប់ )​។​
០៤-​ឈ្មោះ NGUYEN NHAT ភេទ ប្រុស កេ​ី​ត ថ្ងៃទី ០៦-០៦-២០០១ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៨៨២៨២៨៦ (​ស្លាប់ )​។​

០៥-​ឈ្មោះ QUACH THUY TRANH ភេទ ស្រី កេ​ី​ត ថ្ងៃទី ១៤-០៤-២០១៨ កាន់​លិខិតឆ្លងដែន​លេខ C៦១៦៥៥៨០ (​ស្លាប់ )​។​
០៦-​ឈ្មោះ NGO DUC CUONG ភេទ ប្រុស កេ​ី​ត​ថ្ងៃទី ២៥-១០-១៩៩៦ កាន់​លិខិតឆ្លងដែន​លេខ C៧៥៨៩៦៦០ (​ស្លាប់ )​។​
០៧- ភេទ ស្រី អាយុ ប្រហែល ៥០​ឆ្នាំ ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹង​ខ្លួន (​ស្លាប់ )​។​០៨-​ឈ្មោះ TRUONG THI KHUYEN ភេទ ស្រី កេ​ី​ត ថ្ងៃទី ១២-០២-១៩៨១ កាន់​លិខិតឆ្លងដែន​លេខ C៦១០៤៩៧៣ (​រស់ )​។​០៩- ឈ្មោះ PHIN THI VAN ភេទ ស្រី កេ​ី​ត ថ្ងៃទី ០៥-០៥-១៩៨៤ (​រស់​)​។​

១០-​ឈ្មោះ HOUANG QUOC TUAN ភេទ ប្រុស កេ​ី​ត​ថ្ងៃទី ១៦-០៦-១៩៧៩ (​រស់​)​។​១១- ឈ្មោះ DANG VAN VINH ភេទ ប្រុស កេ​ី​ត​ថ្ងៃទី ១០-០៣-១៩៨១ (​រស់​)​។​១២-​ឈ្មោះ PHAM VIET LOI ភេទ ប្រុស ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹង​ខ្លួន (​រស់ )​។​​សាកសព​កំពុង​រៀបចំ​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត​៕a car vn2 a car vn3 a car vna 

​