» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7291 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697462 នាក់

ចាប់ពី​ឆ្នាំ ២០២៥ ឥណ្ឌូណេស៊ី នឹង​ចាប់ផ្តើម​ផែនការ​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពលរដ្ឋ ៥៥ លាន​នាក់​

 


​ឥណ្ឌូណេស៊ី​៖ ចាប់ពី​ឆ្នាំ ២០២៥ តទៅ ប្រធានាធិបតី​ជាប់ឆ្នោត​ឥណ្ឌូណេស៊ី លោក ប្រា​បូ​វ៉ូ ស៊ូ​ប៊ី​អាន់​តូ (Prabowo Subianto) គ្រោង​នឹងដាក់​ចេញ​នូវ​កម្មវិធី​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ ដោយ​ផ្តោតលើ​ប្រជាជន​ឥណ្ឌូណេស៊ី​ចំនួន ៥៥ លាន​នាក់ ។​a indo health 

​គំនិត​ផ្តួចផ្តើម​នេះ គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​របស់​រដ្ឋាភិបាល លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ឱ្យបាន​កាន់តែ​ទូលំទូលាយ ដោយ​នឹង​ផ្តោតលើ​ផ្នែក​សុខភាព​សំខាន់ៗ ដូចជា សម្ពាធ​ឈាម​, ជាតិ​ស្ករ​ក្នុង​ឈាម (​នាំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​) អាស៊ីត​អ៊ុយ​រិ​ក (​នាំទៅរក​ជំងឺ​រលាក​សន្លាក់​) និង​កំណ​ត់រក​ជំងឺ​ដំបូង (​ដើម្បី​ការពារ​ពី​ការ​ឈានដល់​ជំងឺ​ធ្ងន់ធ្ងរ​) ។​​លោក Burhanuddin Abdullah ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក Prabowo និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកជំនាញ​នៃ​ក្រុម​យុទ្ធនាការ​ជាតិ Prabowo-Gibran បាន​បញ្ជាក់ថា «​នៅ​ឆ្នាំក្រោយ ប្រជាជន​ឥណ្ឌូណេស៊ី​ចំនួន ៥៥ លាន​នាក់​នឹង​ទទួលបាន​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​» ។​

​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព​ប្រកបដោយ​មហិច្ឆតា​នេះ ធ្វើឡើង​ស្របតាម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរបេង (TB) ដែល​នៅតែ​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​សំខាន់ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ បច្ចុប្បន្ននេះ ប្រទេស​នេះ ជាប់​ចំណាត់ថ្នាក់​ទី ២ នៅលើ​ពិភពលោក ជុំវិញ​ករណី​ជំងឺរបេង ដោយមាន​អ្នកជំងឺ​ប្រមាណ​ជា ១០០,០០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ជា​រៀងរាល់ឆ្នាំ ។​

​នៅក្នុង​ដំណាក់កាល​ដំបូង កម្មវិធី​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​នឹង​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ ដែលមាន​អាយុ​លើសពី ៥០ ឆ្នាំ​ឡើងទៅ ក៏ដូចជា​អ្នក​ដែល​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺរបេង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ កម្មវិធី​នេះ នឹង​ពង្រីក​ដល់​ប្រជាជន​ប្រមាណ ២០០ លាន​នាក់ ។​​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Kompas ប្រធានការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី លោក Hasan Nasbi បាន​លើកឡើងថា រដ្ឋាភិបាល​របស់លោក Prabowo បានផ្តល់​ថវិកា​សរុប​ចំនួន ៥ ពាន់​លាន​រូពី​នៃ​រូបិយប័ណ្ណ​ឥណ្ឌូណេស៊ី (៣៣០ លាន​ដុល្លារ​អាម៉េរិក​) តាមរយៈ​សេចក្តីព្រាង​ថវិការដ្ឋ​ឆ្នាំ ២០២៥ ដើម្បី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ថែទាំ​សុខភាព ៕​ប្រភព​៖ CNAa indo health1 


​