» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6485 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696656 នាក់

សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី សម្ពោធ អគារ​មរតក​សង្គម​រាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ នៅ​ខេត្តស្ទឹងត្រែង​

 

 

​ស្ទឹងត្រែង​៖ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សមាជិកា​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​យាង​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ "​អគារ​មក​រត​សង្គម​រាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ (​បុរី​អូរ​ស្វាយ​-​សែន​ជ័យ​)" សាខា​ថ្មី​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ភូមិ​អូរ​ស្វាយ ក្នុង​ខេត្តស្ទឹងត្រែង​។a run rasmey

​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មាន​ព្រះរាជបន្ទូល​ថា ពិធី​សម្ពោធ "​អគារ​មរ​ត​សង្គមរាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ (​បុរី​អូរ​ស្វាយ​-​សែន​ជ័យ​)" គឺជា​ការលើកតម្កើង​នូវ​សមិទ្ធផល​ដ៏​មានតម្លៃ នៃ​សម័យ​សង្គមរាស្ត្រនិយម តំណាងឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ជាតិ​យើង ដើម្បី​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ ការអប់រំ និង​សិល្បៈ​។​​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មាន​ព្រះរាជបន្ទូល​អរ គុណ និង​កោតសរសើរ ចំពោះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ព្រះរាជ​បណ្ណាល័យ​ហ្លួង​ម៉ែ ចំពោះ​ការលះបង់ និង​ទស្សនវិស័យ ក្នុងការ​បង្កើត​សាខា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដ៏​សំខាន់​នេះ នៅក្នុង​ខេត្តស្ទឹងត្រែង​។ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​បន្តទៀតថា "​កន្លែង​នេះ​គឺជា​កេរដំណែល​ដ៏​យូរអង្វែង ដែល​គាំទ្រ​ដល់​និស្សិត អ្នកស្រាវជ្រាវ និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងការ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សិល្បៈ​សហ​សម័យ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​"​។​
​លោក ឆាំង យុ បាន​ឲ្យ​ដឹងថា សមិទ្ធផល​ដែល​ដាក់​សម្ពោធ​ទាំងនេះ រួមមាន អគារ​មរតក​សង្គម​រាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ បុរី​អូរ​ស្វាយ​-​សែន​ជ័យ មួយ​ខ្នង​, ផែ​រង់ចាំ​ចំនួន​៤ និង ទូក​ចម្លង​ចំនួន​៤​គ្រឿង​។​

​អ្នកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មានប្រសាសន៍ថា ពិធី​សម្ពោធ "​អគារ​មរតក​សង្គម​រាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ (​បុរី​អូរ​ស្វាយ​-​សែន​ជ័យ​) នេះ គឺជា​ការ​រឹតចំណង​សហប្រតិបត្តិការ រវាង​ប្រទេស​តួ​ក​គី និង​ប្រទេស​កម្ពុជា រួមជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ជួយ​សម្រាល​ដល់​ប្រជាជន នៅ​ទីជនបទ​ឆ្ងាយ​ដាច់ស្រយាល តាមរយៈ​ការផ្តល់​សេវាកម្ម​សង្គម ការអប់រំ​អំពី​សុខភាព និង​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ សមិទ្ធផល និង​កិច្ចការ​ទាំងនេះ ជួយ​ផ្សព្វផ្សាយ​ដល់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត និង ទស្សនា​តំបន់​នេះ ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល ដល់​ប្រជាជន​នៅក្នុង​សហគមន៍​"​។
បន្ទាប់ពីសមិទ្ធផល​ដែល​បាន​កសាង​រួច នៅ​ឆ្នាំ​២០២៥ នេះ ព្រះរាជ​បណ្ណាល័យ​ហ្លួង​ម៉ែ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​-​សែន​ជ័យនឹង ចាប់ផ្តើម​សិក្សា​គម្រោង​អភិវឌ្ឍន៍​បុរី​អូរ​ស្វាយ​-​សែន​ជ័យ ដំណាក់កាល​ទី​២ ដែលមាន​ឈ្មោះថា "​កែប្រែ​សណ្ឋាន​ដី​បន្សល់ទុក​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ទៅជា​សណ្ឋាន​ដី​សន្តិភាព និង​ការអភិវឌ្ឍ​"​។ គម្រោង​នេះ​រួមមាន ការកសាង​ផ្លូវ​មាត់ទន្លេ​, ផ្លូវ​លំហែ​ហាត់ប្រាណ​ក្នុងភូមិ​, កសិដ្ឋាន​សហគមន៍ រោង​ពាណិជ្ជកម្ម​សហគមន៍​, ផ្ទះ​លំហែ​សហគមន៍​, សួនច្បារ​ប្រវត្តិសាស្ត្រ​, រូបចម្លាក់​, បង្កាន់ដៃ​សុវត្ថិភាព​ច្រាំងទន្លេ និង​ស្លាក​សញ្ញា​សហគមន៍​។ លោក ឆាំង យុ រំពឹងថា ទីតាំង​ប្រវត្តិសាស្ត្រ​បែបនេះ​គួរ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​របស់​រដ្ឋ​។​a arun rasmey1 a arun rasmey2 a arun rasmey3 


​