» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7380 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697551 នាក់

បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​

 


​រតនៈគិរី​៖ ប្រជាពលរដ្ឋ​ស្រុក​វ៉ើ​ន​សៃ ១៥​នាក់​ស្ថិតនៅ​ភូមិ​កាឡៃ​សា​វង ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ២១:៣០​នាទី ត្រូវបាន​ដឹកយក​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​អា​ករៈ​មិន​ស្រួល​ក្រោយពី​បរិភោគ​អាហារ​ក្នុង​ពិធីបុណ្យ​ខ្មោច​។ ករណីនេះ​ក្រុមគ្រូពេទ្យ​ដាក់​ការសង្ស័យ​អាច​បណ្តាលមកពី​ហូប​ភ្លាសាច់គោ ។​a meat sick2 

យោងតាម​របាយការណ៍​បឋម របស់​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បានឱ្យដឹងថា ថ្ងៃទី​៧​ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៣:០០​ថ្ងៃត្រង់ ពួកគាត់​(​ជនរងគ្រោះ​)​បាន​កំដរ​បុណ្យសព អ្នកភូមិ​ខាងលើ ដោយ​ធ្វើ​សាច់គោ (​ភ្លា​ឆៅ​សាច់គោ​) ដើម្បី​បរិភោគ​។ លុះដល់​ម៉ោង​ប្រហែល ១៦:០០​រសៀល ពួកគាត់​មាន​អា​ការៈមិន​ស្រួលខ្លួន ដោយមាន​រោគសញ្ញា​ដូចជា រាក ក្អូ​ត និង​ឈឺក្បាល រួច​ក៏​ចូលមក​សម្រាក​នៅ មណ្ឌល​សុខភាព​ភ្នំ​កុក​ចំនួន ៥​នាក់ មណ្ឌល​សុខភាព​អូរ​ជុំ​ចំនួន ៥​នាក់ និង​នៅក្នុង​ភូមិ ៥​នាក់​។

​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោកគ្រូ​ពេទ្យ ជា សានិ​ត ប្រធាន​មន្ទីរ​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ទីតាំង​កើតហេតុ​ទាំងយប់​ដើម្បី​ទទួលបាន​ការរាយការណ៍​ភ្លាម ដើម្បី​រក​មូលហេតុ និង​ជួប​សម្ភាស​ជាមួយ​អ្នកជំងឺ​។ ក្រុមការងារ​បាន​ប្រមូល​សំណាក​ម្ហូបអាហារ​ដែល​នៅ​សេះស​ល់ពី​ការបរិភោគ​របស់​អ្នកជំងឺ​ករណី​នៅសល់ ដើម្បី​មក​តេស្ត វិភាគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​គ្រូពេទ្យ និង​ក្រុមការងារ​អង្កេត បានដាក់​ការ​ការសង្ស័យ​លើ​ការពុល​របស់​អ្នកជំងឺ​អាច​បណ្តាល មកពី​ម្ហូបអាហារ (​ភ្លាសាច់គោ​ឆៅ​) ក្នុង​កម្មវិធី​ខាងលើ​។ យ៉ាងនេះ​ក៏ដោយ ក្រុមការងារ​នៅតែ​បន្ត​ការអង្កេត​តាមដាន​មូលហេតុ​ជា​បន្តទៀត​។ បច្ចុប្បន្ន អ្នកជំងឺ​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ភ្នំ​កុក​ចំនួន ៥​នាក់ និង​មណ្ឌល​សុខភាព​អូរ​ជុំ​ចំនួន ៥​នាក់ ដោយ​ក្រុមគ្រូពេទ្យ​បាន​តាមដាន​សភាព​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់ និង បន្ត​តាមដាន​អ្នកជំងឺ​នៅក្នុង​ភូមិ ៥​នាក់ (​អាកា​រៈ​ស្រាល​)៕a meat sick a meat sick1 a meat sick4 


​