» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4202 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983347 នាក់

ថ្ងៃ​៥​វិច្ឆិកា​គ្មាន​អ្នក​ឆ្លង​មានតែ​អ្នកជា​ពី​ជម្ងឺ​កូ​វិត​១៩​បាន​៣​នាក់​!

 


​ភ្នំពេញ​៖​ក្នុងពេល​ប្រជាពលរដ្ឋ​ជ្រួល​ចង់ដឹងថា​តើ​មាន​អ្នក​ឆ្លង​ពី រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​ទេ​? ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា​មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី នៅ​កម្ពុជា មានតែ​អ្នកជំងឺ​៣​នាក់​ព្យាបាល​ជាសះស្បើយ​។​a covid come thai2 

​ក្រសួងសុខាភិបាល​ក៏បាន​បញ្ជាក់ថា ធ្វើតេស្ត​លើ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី លើ​មនុស្ស​៦២៨​នាក់ ដោយ​លទ្ធផល​តេស្ត​បញ្ជាក់ថា មិនមាន​ឆ្លង​កូ​វីដ​១៩​នេះ​ទេ​។

​ដោយឡែក​សម្រាប់​អ្នក​ប៉ះពាល់​ជាមួយនឹង រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ត្រូវបាន​ក្រសួង​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​២៣៖០០​នាទី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នក​ប៉ះពាល់​សុ​រុ​ប​ចំនួន ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល «​អ​វិ​ជ្ជ​កមាន​វីរុស​កូ​វី​១៩» ទាំងអស់គ្នា ហើយ​ក្រសួង​កំពុង​ស្រាវជ្រាវ និង​ជម្រាបជូន​សាធារណជន នៅពេល​ទទួលបាន​លទ្ធ​ផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត​។​

 

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៩២​នាក់ (​ស្រី ៦០​នាក់ និង​បុរស ២៣២​នាក់​) ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៦​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​។​

​អ្នកជំងឺ​ជាសះស្បើយ​ទាំង​៣​នាក់​រួមមាន​៖

* បុរស​ជនជាតិខ្មែរ​អា​យុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អ៉ី​រ៉ា​ក់ បន្ត​ជើងហោះហើរ​នៅ​ទីក្រុង​ដូ​ហា និង​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។​

* បុរស​ជនជាតិ​ប៉ូឡូញ​អាយុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

* បុរស​ជនជាតិ​បារាំង​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។​

​បុគ្គល​ទាំងបី​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​a covit hun sen3 a covit hun sen a covit hun sen1