» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6589 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696760 នាក់

នាយករដ្ឋមន្ត្រី​ណែនាំ​ឲ្យ​ពេទ្យ​យកចិត្តទុកដាក់​បញ្ហា​ប​សស​!

 

​ភ្នំពេញ​៖​ថ្លែង​ក្នុង​ពិធី “​បើក​សប្តាហ៍​គាំពារ​សង្គម​កម្ពុជា ឆ្នាំ​២០២៥ និង​ប្រកាស​ដាក់ឱ្យអនុវត្ត ជា​ផ្លូវការ ក្របខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥” នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​បាន​លើកឡើងថា ក្រសួងសុខាភិបាល ត្រូវ​ធានា​ចំពោះ​ពលរដ្ឋ​គ្រប់រូប ទាំង​ពលរដ្ឋ ដែល​ប្រើប្រាស់​បណ្ណសម​ធម៌ បណ្ណ​ងាយ​រង​ហានិភ័យ ឬ​បណ្ណ ប​.​ស​.​ស ត្រូវ​ទទួលបាន​ទាន់ពេល នូវ​សេវា​សុខាភិបាល ដើម្បី​ចៀសវាង​ការ​ថ្នាំ​ថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បាន​អនុវត្ត​គោលនយោបាយ​អាទិភាព​ចំពោះ​វិស័យ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល ។​a manet docter 

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា «​ត្រង់ចំណុច​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវ​ហ៊ាន​រាយការណ៍ ករណី​គ្រូពេទ្យ​រូប​ណា ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន ឬ​អ្នកប្រើប្រាស់​បណ្ណសម​ធម៌ បណ្ណ ប​.​ស​.​ស ដើម្បី​ទទួលបាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ ចំណុច​នេះ ខ្ញុំ​បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏ដូចជា​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ​រួចហើយ​» ។​

​សម្តេច​បវរ​ធិបតី បាន​បន្ថែមថា តម្លៃ​កម្មវិធី​គាំពារ​សង្គម មិនមែន​ស្ថិតនៅលើ​ទិន្នន័យ ឬ​តម្លៃ​ចំនួន​ថវិការ​យឺតយ៉ាវ​នេះ​ទេ​។ តម្លៃពិត​ប្រាកដ គឺ​ប្រជាពលរដ្ឋ ដែលជា​អ្នកទទួលបាន​ផល និង​ជា​អ្នកផ្តល់​ឲ្យ អ៊ីចឹង​ការគិតគូរ​ពី​គុណភាព​សេវា​ព្យាបាល ជាការ​ចាំបាច់ ទាំង​ថ្នាំ ទាំង​ឧបករណ៍ ទាំង​កន្លែង​ព្យាបាល​ត្រូវមាន​។ តម្លៃ​ត្រូវ​មិនមែន​ត្រឹម​កញ្ចប់​ថវិការ​ទេ គឺ​នៅពេល​ប្រជាពលរដ្ឋ​ទៅ​ព្យាបាល ត្រូវ​ទទួលបាន​សេវា​ទាន់ពេលវេលា មានការ​យកចិត្តទុកដាក់ ដែល​ចំណុច​នេះ គឺ​ត្រូវតែ​យកចិត្តទុកដាក់​យ៉ាងសំខាន់​។​

​សម្តេច​បវរ​ធិបតី ក៏បាន​លើកឡើងថា ចំពោះ​ការផ្តល់​បណ្ណសម​ធម៌ ត្រូវតែ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ មាន​តម្លាភាព ដោយ​កុំ​ឲ្យ​មាន​ករណី​ទៅ​ព្យាបាល​ផង តែ​ធ្វើ​បណ្ណ​សមធម៌ ដើម្បី​ទទួលបាន​លុយ គឺ​អត់​មាន​ទេ​។ លើសពីនេះ ត្រូវតែ​អនុវត្ត​ឲ្យ​តឹងរឹង​ចំពោះ​អ្នក ដែល​មិនបាន​អនុវត្តតាម​គោលការណ៍ ឬ​អ្នក​មានការ​គេង​បន្លំ​តាម​រូបភាព​ណាមួយ ។​​សម្តេច​បវរ​ធិបតី បាន​សង្កត់ធ្ងន់ថា «​លុយ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ ហើយ​សម្រាប់​ត្រៀម​បម្រុង​ជួយ​ប្រជាពលរដ្ឋ​នៅពេល​ជួប​ការលំបាក ហើយ​បើសិន​មូលដ្ឋាន ឬ​ដៃគូ​ណា​មិន​អនុវត្ត គឺ​ត្រូវ​ចាត់វិធានការ​ឲ្យ​តឹងរឹង តែម្តង​។ យើង​ត្រូវ​ទទួលស្គាល់ ១​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ សម្រាប់​ស្ត្រី ការបើក​ឲ្យ​ចូលរួម នូវ​វិស័យ​ឯកជន គឺជា​កិច្ចការ​ចាំបាច់​» ។​
​សម្តេច​បវរ​ធិបតី បាន​បន្ថែមទៀតថា ត្រូវ​គ្រប់គ្រង​ថវិការ ត្រូវ​រៀបចំ​ឲ្យ​ចំ​គោលដៅ ហើយ​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព មិន​ថា គ្រឹះស្ថាន​រដ្ឋ ឬ​គ្រឹះស្ថាន​ឯកជន នោះទេ​។​a manet docter1 a manet docter2 a manet docter3 

​