» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5980 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696151 នាក់

វ៉ាក់សាំង​ "AstraZeneca" ពី​ឥណ្ឌា​ជាង​៣២​ម៉ឺន​ដូ​សបាន​មកដល់​ហើយ​សម្តេច​តេ​ជោ​កៅឆាយ​នា​ព្រឹក​ថ្ងៃទី​៤​មិនា​

 

​ភ្នំពេញ​៖ វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា "AstraZeneca" ចំនួន ៣២៤ ០០០​ដូ​ស​ផលិត​នៅ​ឥណ្ឌា បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ នៅ​ព្រលប់​ថ្ងៃទី​២ ខែមីនា​។​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ជា​តំណាង ក្នុង​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​ទាំងនេះ ពី​សំណាក់​លោកស្រី​វេជ្ជបណ្ឌិត លី អា​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា និង លោកស្រី ហ្វូ​រុក ហ្វូ​យូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​សេ​ហ្វ​នៅ​កម្ពុជា​។​a covac 

​អា​ស្ត្រា​ហ្សឺ​ណិ​កា "AstraZeneca" គឺជា​ចំនួន​វ៉ាក់សាំង​លើកដំបូង ដែល​ផ្តល់​ជា​ជំនួយ​ឱ្យ​ប្រទេស​កម្ពុជា​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ "COVAX Facility" ហើយ​វ៉ាក់សាំង​ក្នុង​បរិមាណ​ដទៃទៀត​នឹង​បន្ត​ដឹកជញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់ នៅពេល​ក្រោយ​ទៀត​ជា​ដំណាក់ៗ នៅក្នុង​ឆ្នាំ​២០២១​នេះ​។​

​សូម​ជម្រាបជូន​ថា មជ្ឈមណ្ឌល​កូ​វ៉ា​ក់ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​សកល ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​សម្របសម្រួល​ផ្តល់ឱ្យ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ឆាប់​តាម ដែល​អាចធ្វើ​ទៅបាន​។ គម្រោង​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តា​ក្រុម​ប្រទេស​ក្រីក្រ តាម​យន្តការ​កូ​វ៉ា​ក់រ​បស់​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៤ កម្ភៈ ២០២១​។ ហ្កា​ណា បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ តាមរយៈ​យន្តការ​នេះ​។​

 Astra Zeneca/SII ជា​ប្រភេទ​វ៉ាក់សាំង​ដែល​បានទទួល​អាជ្ញា​បណ្ណ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ុ​ម នៃ​ប្រទេស​ឥណ្ឌា​នេះ គឺជា​គម្រូ​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត ដែល​បង្កើតឡើង​ដោយ​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​Oxford ចក្រភព​អង់គ្លេស ហើយ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​។​​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៧ កុម្ភៈ កន្លងទៅ​កម្ពុជា ក៏បាន​ទទួល​វ៉ាក់សាំង Sinopharm ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ចំនួន​៦០​ម៉ឺន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។

រដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​វ៉ាក់សាំង​នោះ​ជា​២ ដោយ​ឱ្យ​ទៅខាង​ក្រសួងការពារជាតិ​ចំនួន​៣០​ម៉ឺន​ដូ​ស ដើម្បី​ចាក់​ជូន​ដល់​កង​កម្លាំងយោធា និង​ឲ្យ​ទៅខាង​ក្រសួងសុខាភិបាល​ចំនួន​៣០​ម៉ឺន​ដូ​ស ដើម្បី​ចាក់​ជូន​ឥស្សរជន​ធំៗ ក្រុមគ្រូពេទ្យ កងកម្លាំង​នគរបាល ព្រមទាំង​ក្រុម​អ្នកសារព័ត៌មាន​។​កាលពី​ទី​២៨ ខែកុម្ភៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​៖«​ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ ខ្ញុំ​នឹង​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤​មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផងដែរ​»​។ វ៉ាក់សាំង AstraZeneca នេះ​គឺ​សម្រាប់​ចាក់​លើ​មនុស្ស​ចាស់ ដែលមាន​អាយុ​លើសពី ៦៥​ឆ្នាំ​ឡើងទៅ​។ នេះ​ជាការ​ប្រកាស​របស់​គណៈ​កម្ម​ការ​វ៉ាក់សាំង​អាល្លឺម៉ង់ បន្ទាប់ពី​ការសិក្សា​ថ្មី​មួយ​បង្ហាញថា វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធភាព​ក្នុងចំណោម​មនុស្ស​ចាស់ ខុសពី​ការសង្ស័យ​របស់​មន្ត្រី​អាល្លឺម៉ង់​កាលពី​គ្រា​កន្លងទៅ​។​

​តាមរយៈ ការសិក្សា​ថ្មី ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Edinburgh របស់​ស្កុ​តឡែ​ន​ដ៍ វ៉ាក់សាំង AstraZeneca ដែល​រកឃើញ​ដោយ​អង់គ្លេស​នេះ អាច​កាត់បន្ថយ​ហានិភ័យ​ចូល​មន្ទីរពេទ្យ​រហូត​៩៤%​។​a co hun a covac1 a covax 


​