» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10798 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700969 នាក់

អតីត​ចារកម្ម​អាមេរិក​ដែល​ភៀសខ្លួន​ទៅ​រុស្ស៊ី​ទទួលបាន​សញ្ជាតិ​ពី​លោកពូ​ទីន​

​ប្រទេស​រុស្ស៊ី​៖ អតីតមន្ត្រី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) មួយរូប​ឈ្មោះ Edward Snowden​ដែល​បាន​រត់​គេ​ចេញពី​ទោស​ទ​ណ្ឌ័​នៅ​អាមេរិក​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន បានផ្ដល់​សញ្ជាតិ​រុស្ស៊ី​ឲ្យ​ហើយ​។a eward russy

សេចក្ដីសម្រេច​មួយ​ចេញ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា ដែល​ត្រូវបាន​យកមក​ចុះផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន CNN​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖​ការទទួលបាន​សញ្ជាតិ​រុស្ស៊ី​របស់​អតីតមន្ត្រី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​រូបនេះ ត្រូវបាន​ធ្វើឡើង​រួមគ្នា​ជាមួយនឹង​ជនបរទេស​ចំនួន​ប្រមាណ​ជាង​៧០​នាក់​ទៀត ដែល​ត្រូវបាន​រុស្សី​បានផ្ដល់​សញ្ជាតិ​ដូចគ្នានេះ​ផងដែរ​។​​ថ្លែង​តាមរយៈ​បណ្ដាញ​សង្គម ធ្វី​ត​ធ័​រ (Twitter) កាលពី​ថ្ងៃ​ចន្ទ លោក Edward Snowden បានឱ្យដឹងថា​៖ «​បន្ទាប់ពី​រង​នូវ​បទពិសោធ​រស់នៅ​បែកបាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​ឪពុកម្ដាយ​របស់​យើង​មក ទាំង​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ នៅពេលនេះ គឺ​គ្មាន​បំណង​ចង់​បែក​ពី​កូនប្រុស​របស់​យើង​ទៀត​ទេ​។ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​២​ឆ្នាំ និង​ការរស់នៅ​និរទេស​ខ្លួន​ជិត​១០​ឆ្នាំ អ្វីដែល​ទទួលបាន​នៅពេលនេះ [​សញ្ជាតិ​រុស្ស៊ី​] នឹង​ធ្វើឱ្យ​គ្រួសារ​របស់ខ្ញុំ​មាន​ភាពប្រសើរឡើង​»​។​

លោក Edward Snowden ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម​នៅក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​មាន​ករណី​បែកធ្លាយ​ព័ត៌មាន​ស្តីពី ការ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក និង​កម្មវិធី​ឃ្លាំមើល​ដ៏​ធំ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈ​រូបលោក​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​។​​បន្ទាប់ពី​មានការ​រកឃើញថា លោក​បាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់រ​ដ្ឋ​ជា​សាធារណៈ​នេះ រូបលោក​បាន​រត់គេច​មក​រស់នៅ​និរទេស​ខ្លួន​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ​២០១៣ ហើយ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ លោក និង​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ Lindsay Mills ក៏បាន​សម្រេច​ដាក់​ពាក្យសុំ​សញ្ជាតិ​រុស្ស៊ី​៕

​