» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10124 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700295 នាក់

រលក​ស៊ូណាមិ​ក​បណ្តាលមកពី​រញ្ជួយ​ដី​សម្លាប់​ប្រជាជ​ន​ណ្ឌូ​ណេ​ស៊ី​រាប់រយ​នាក់​

 

​ឥណ្ឌូណេស៊ី​៖​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា មាន​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រមាណ​៣៨៤ នាក់ បាន​ស្លាប់ និង​៥៤០ រងរបួស ហើយ​រាប់ពាន់នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន និង​រង​ផលប៉ះពាល់ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ២​ដង និង​ការវាយប្រហារ​ដោយ​រលក​ស៊ូណាមិ ។​a indo3 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​ឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រាន់តែ​ក្នុង​ក្រុង​ប៉ា​លូ​( Palu )​មួយ​មាន​ពលរដ្ឋ​ជាង ៣៥០.០០០​នាក់​រស់នៅ មាន​មនុស្ស​ស្លាប់​ដល់​ទៅជិត ៤០០​នាក់ ដោយ​មិនទាន់​គិតពី​កន្លែង​ផ្សេងទៀត ដែល​រង​ផលប៉ះពាល់​។ គ្រោះ​រញ្ជួយ​ដី និង​ទឹកជំនន់​ដ៏​អាក្រក់​នេះ បាន​វាយប្រហារ​កោះ Sulawesi ដែលជា​ទីកន្លែង​ប្រឈម​ការរង​គ្រោះ​ខ្លាំង​បំផុត​។

លើស​ណី​នេះ​ទៅទៀត ក្រុង Mamuju ក៏​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ណាស់ដែរ ប៉ុន្តែ​បច្ចុប្បន្ននេះ ក្រុម​អ្នក​ជួយសង្គ្រោះ​មិនទាន់​អាច​ចូល​ទៅបាន​នោះទេ ដោយសារតែ​ផ្លូវត្រូវ​បាន​កាត់​បំផ្លាញ ឯ​សេវា​ទំនាក់ទំនង​ក៏ត្រូវ​បាន​ផ្ដាច់​អស់​។ មនុស្ស​ជាច្រើន​ដែល​បាន​ស្លាប់​នៅ​ក្រុង Palu ត្រូវបាន​រលក​យក្ស​ដែលមាន​កម្ពស់​លើស​ធម្មតា ១០​ដង បោកបក់​យកទៅ ពេល​កំពុង​លេង​កម្សាន្ត​នៅតាម​ឆ្នេរ​។​

​បើតាម​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួន​អ្នកស្លាប់​អាច​កើនឡើង​រាប់រយ​នាក់​ទៀត ព្រោះថា​អំឡុងពេល​រលក​យក្ស​វាយប្រហារ​នោះ មនុស្ស​ជាច្រើន​កំពុង​ប្រារព្ធ​ពិធី​អបអរ​ក្រុង​។ ពេល​កំពុងតែ​រាំច្រៀង​កម្សាន្ត​សប្បាយ ស្រាប់​តែមាន​រលក​បោកបក់​មក នាំយក​ពួកគេ​ទៅ ដោយ​មិនអាច​រត់គេចខ្លួន​ទាន់ពេល​នោះទេ​។​

តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ ផែនដី​អាមេរិក បាន​ឲ្យ​ដឹងថា រញ្ជួយ​ដី មាន​កម្រិត ៧,៥​រិច​ទ័​រ វាយប្រហារ​នៅ​កណ្តា​លកោះ Sulawesi វេលា​ម៉ោង​១៨ ថ្ងៃទី​២៨ ខែកញ្ញា ម៉ោង​នៅក្នុង​តំបន់ ដែលមាន​ជម្រៅ​១០​គីឡូម៉ែត្រ ។ រញ្ជួយ​ដី​នោះ បានធ្វើ​ឲ្យ​មន្ត្រី ក្នុង​តំបន់ បានប្រកាស​អាសន្ន ពី​រលក​យក្ស​ស៊ូណាមិ ។ សារព័ត៌មាន BBC បាន​ផ្សាយ​ថា រលក​មាន​កម្ពស់ ២​ម៉ែត្រ បាន​វាយប្រហារ​នៅ​តំបន់​ឆ្នេរសមុទ្រ​ទីក្រុង Palu ។

ពលរដ្ឋ​នៅក្នុង​តំបន់​ស្ថិតនៅក្នុង​ភាពចលាចល រត់​ភៀសខ្លួន ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។​​លោក Dwikorita Karnawati ប្រធាន​ក្រុម​ត្រួតពិនិត្យ ភូមិសាស្ត្រ ផែនដីវិទ្យា និង​អាកាសធាតុ ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា «​ស្ថានភាព​ពិតជា​ចលាចល ពលរដ្ឋ​ភ័យ​ស្លន់ស្លោ រត់ចេញ​ពេញ​ផ្លូវ នៅពេលដែល​អគារ បាក់ស្រុត ។ មាន​នាវា​មួយគ្រឿង ត្រូវ រលក់​វាយ​ចូលមក​ឆ្នេរសមុទ្រ​»​។​
​អាកាសយានដ្ឋាន នៅ​ទីក្រុង Palu ត្រូវ​បិទទ្វារ ក្រោយពេលរ​លក់​យក្ស​ស៊ូណាមិ វាយប្រហារ ។a indo a indo1 a indo2 

​