» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6602 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696773 នាក់

ប្រធានស៊ី ប្រាប់​​មេដឹកនាំ​មីយ៉ាន់ម៉ា ឲ្យ​ងាកទៅរក​ផ្លូវ​​ដែល​ត្រឹមត្រូវ និង មានការគាំទ្រពីប្រជាជន​​​ ក្នុងពេលទស្សនកិច្ចនៅចិន

 

 

ប្រទេសចិន៖ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង បាន​ប្រាប់មេដឹកនាំមីយ៉ាន់ម៉ា​ក្នុង​​ទីក្រុងប៉េកាំង​​ នៅ​ថ្ងៃអង្គារ​​ ថា ប្រទេសអាស៊ីអាគ្នេយ៍មួយ​​នេះ​គួរ​តែស្វែង​រកផ្លូវអភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ ដែលទទួល​បានការគាំទ្រ​ពីប្រជាជន​។  នេះបើយោងតាមទី​ភ្នាក់​ងារ​សារព័ត៌មាន Xinhua ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។a si minung 

លោក ស៊ី ប្រាប់ លោក មីន ថា៖ « ប្រទេសចិន​ដាក់​ទំនាក់​ទំនង​ជាមួយ​មីយ៉ាន់ម៉ាជាអាទិភាព​ក្នុងការ​ទូត​ជិតខាង ហើយ​គាំទ្ររដ្ឋាភិបាល​ថ្មី​របស់មីយ៉ាន់ម៉ា​ក្នុងការសម្របសម្រួលការអភិវឌ្ឍ និង​សន្តិសុខ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍​ត្រឹមត្រូវ សមស្របនឹងលក្ខខណ្ឌ​ជាតិ​ ហើយ​ទទួលបានការគាំទ្រពីប្រជាជន»។

គួរ​បញ្ជាក់​ថា លោក មីន អ៊ុងឡាំង​ បាន​គ្រប់គ្រងមីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីផ្តួល​រំលំរដ្ឋាភិបាល​ស៊ីវិល​ដែល​ឈ្នះការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុងកាលនោះ​ ធ្វើ​ឱ្យ​មាន​ជម្លោះ​ជាមួយ​​ជន​ជាតិ​ភាគតិច និង ការ​បែកបាក់​​​ផ្ទៃក្នុង​កាន់តែធ្ងន់ធ្ងរ​ឡើងៗ​រហូតដល់​ពេល​នេះ​។

លោក ស៊ី ​បាន​​និយាយ​​បន្ថែម​​ទៀត​ថា ច្រក​របៀងសេដ្ឋ​កិច្ច​ចិន-មីយ៉ាន់ម៉ា​ នៅ​តែ​ជាគម្រោងដ៏​សំខាន់​មួយ​ក្រោមគំនិតផ្តួចផ្តើមខ្សែ​ក្រវ៉ាត់ និងផ្លូវ (BRI) ដែល​ចិន​បាន​ប្រកាស​ដាក់​ចេញ​តាំងពី​​ឆ្នាំ​២០១៣​​។

ប្រធានាធិបតីចិន ស៊ី ជិនពីង បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋនៅលើកម្រាលព្រំក្រហមយ៉ាងឱឡារិក នៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក្នុងឱកាសនៃការចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរ ។

 

ជំនួបកំពូលនេះ គឺជាផ្នែកមួយនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ របស់មេដឹកនាំមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ខណៈដែលក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីទំនាក់ទំនងជិតខាងប្រពៃណីដ៏ល្អ និងបង្ហាញក្តីរំពឹងក្នុងការទទួលបានលទ្ធផលកាន់តែប្រសើរពីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ។

 

នៅក្នុងឱកាសនោះ មេដឹកនាំទាំងពីរក៏បានចូលរួមធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ ក្នុងន័យពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈដែលចិនបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា តាមរយៈគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ។

 

 

មេដឹកនាំ​ទាំង​ពីរ​ បាន​ពិភាក្សា​អំពីការ​ជំរុញ​គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈ​ក៏​ធានាសុវត្ថិភាព និងស្ថិរភាព​ផង​ដែរ​។លោក ស៊ី ​បាន​លើក​ឡើង​ថា គម្រោងបែប​នេះគួរ​តែជួយ​កែលម្អសេដ្ឋកិច្ច និងជីវភាពរស់​នៅ​របស់ប្រជាជនមីយ៉ាន់ម៉ា។ លោកបន្ថែម​ថា​ ប្រទេសចិនគាំទ្រយ៉ាងមុតមាំ​ ចំពោះមីយ៉ាន់ម៉ា​ក្នុងការការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី​។

​