» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7442 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697613 នាក់

ទូត​រុ​ស្ស៉ី នៅ​អសប ទទួលស្គាល់​ដោយ​ប្រយោល​ករណី​យ៍​កូរ៉េខាងជើង​បញ្ជូន​ទ​ព័​ជួយ​រុ​ស្ស៉ី​?​អាមេរិក​ថែម​ជំនួយ


​អសប​៖ ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​អង្គការសហប្រជាជាតិ (UN) លោក​វ៉ា​ស៊ី​លី​នេ​បឹ​ន​ហ្សៀ​( Vassily Nebenzia )​បាន​ចោទសួរ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹកស្សាសន្តិសុខ​ថា​ហេតុអ្វី​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូចជា​កូរ៉េខាងជើង មិនអាច​ជួយ ទីក្រុង​មូ​ស្គូ​បាន​នៅក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន ខណៈ​បណ្ដា​ប្រទេស​លោកខាងលិច​អះអាងថា​ពួកគេ​មាន​សិទ្ធិ​ជួយ​ទីក្រុង​កៀវ​ដែរនោះ​។a russy ambassader 

ទីភ្នាក់ងារសារព័ត៌មាន​រ៉ឺ​ទែ​រ​( Reuters)​បាន​ឲ្យ​ដឹងថា​៖​លោក​វ៉ា​ស៊ី​លី​នេ​បឹ​ន​ហ្សៀ​( Vassily Nebenzia )​បាន​ប្រឈមមុខ​នឹង​ការសួរដេញដោល នៅឯ​ក្រុមប្រឹក្សាសន្តិសុខ UN កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ពី​សំណាក់​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កូរ៉េខាងត្បូង អ៊ុយ​ក្រែ​ន និង​ប្រទេស​មួយចំនួនទៀត ដែល​សុទ្ធសឹងតែ​បាន​ចោទ​រុ​ស្ស៉ី​ថា​បាន​បំពាន​ដំណោះស្រាយ UN និង​ធម្មនុញ្ញ​បង្កើត UN តាមរយៈ​ការដាក់​ពង្រាយ កងទ័ព​កូរ៉េខាងជើង​ដើម្បី​ជួយ​ទីក្រុង​មូ​ស្គូ​។​

«​ការគាំទ្រ​សកម្មភាព​ឈ្លានពាន​ណាមួយ​ដែល​បំពាន​ទាំងស្រុង​លើ​គោលការណ៍​របស់​ធម្មនុញ្ញ UN គឺជា​អំពើ​ខុសច្បាប់​»​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង ប្រចាំ UN លោក ជូន​កុក​វ៉ាង​(Joonkook Hwang) ដោយ​បន្ថែមថា «​សកម្មភាព​ណាមួយ​ដែល​តម្រូវឱ្យ DPRK (​កូរ៉េខាងជើង​) បញ្ជូន​កងទ័ព​ទៅកាន់​រុ​ស្ស៉ី​ជា​ទង្វើ​បំពាន​យ៉ាងច្បាស់​ក្រឡែត លើ​ដំណោះស្រាយ​ជាច្រើន​របស់​ក្រុមប្រឹក្សាសន្តិសុខ​»​។ លោក​វ៉ា​ស៊ី​លី​នេ​បឹ​ន​ហ្សៀ​( Vassily Nebenzia )​បាន​និយាយថា​ទំនាក់ទំនង​យោធា​របស់​រុ​ស្ស៉ី​ជាមួយ​កូរ៉េខាងជើង មិនបាន​បំពាន​ច្បាប់​អន្តរជាតិ នោះទេ​។ លោក​បន្តថា «​ហើយ​បើទោះជា​រឿង​គ្រប់យ៉ាង​ដែល​ត្រូវបាន​និយាយ​ពី​ទំនាក់ទំនង​រវាង​រុ​ស្ស៉ី និង​កូរ៉េខាងជើង ដោយ​សហសេវិក​លោកខាងលិច​របស់​យើង​គឺជា​ការពិត ក៏ដោយ ចុះ​ហេតុអ្វី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​គេឯង​យល់ថា​ពួកគេ​មាន​សិទ្ធិ ដើម្បី​ជួយ​របប​ហ្សេ​លេន​ស្គី​...​ហើយ​ចុះ​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៉ី​វិញ គឺ​គ្មាន​សិទ្ធិ​ជួយ​រុ​ស្ស៉ី​មែន​ទេ​?»​។​

​គួរ​បញ្ជាក់ថា ជាការ​ឆ្លើយ​ទៅនឹង​ការលើកឡើង​របស់លោក Nebenzia ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ UN លោក Sergiy Kyslytsya បាន​ឆ្លើយតប​ថា​គ្មាន​ប្រទេស​ណាមួយ ដែល​ផ្ដល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ធ្វើឡើង​ក្រោម​ការដាក់ទណ្ឌកម្ម​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​នោះទេ​។​ទាក់ទង​បញហា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែតុលា បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​ដក​កងទ័ព​របស់ខ្លួន​ចេញពី​រុ​ស្ស៉ី ជាទី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា កងទ័ព​កូរ៉េខាងជើង​មួយចំនួន​នៅក្នុង​ចំណោម ១០ ០០០​នាក់ ដែល​កំពុង​ស្ថិតនៅ​លើទឹក​ដី​រុ​ស្ស៉ី​ត្រូវបាន​ដាក់ពង្រាយ​សម្រាប់​ការធ្វើសកម្មភាព​ប្រឆាំងនឹង​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​រុ​ស្ស៉ី និង​កូរ៉េខាងជើង បាន​ពង្រឹង​ទំនាក់ទំនង​នយោបាយ និង​យោធា​កាន់តែ​ស៊ីជម្រៅ ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ជិត​ចូលដល់​ឆ្នាំ​ទី​៣​។ ប៉ុន្តែ​ការបញ្ជូន​កងទ័ព​រប​ស់​កូរ៉េខាងជើង​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង កងកម្លាំង​អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​ការបង្កើន​ជម្លោះ​មួយ​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​អន្តរជាតិ​។ «​ខ្ញុំ​អំពាវនាវ​ឱ្យ​ពួកគេ (​កូរ៉េខាងជើង​) ដក​កងទ័ព​របស់ខ្លួន ចេញពី​រុ​ស្ស៉ី​»​។ នេះ​ជាការ​កត់សម្គាល់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin ដោយ​បន្ទរ​តាម​ពីក្រោយ​ការអំពាវនាវ​របស់​ស​ម​ភាគី​កូរ៉េខាងត្បូង​របស់លោក គឺ​លោក Kim Yong-hyun ដែល​ឈរ​នៅ​ជិត​រូបលោក អំឡុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅឯ​មន្ទីរ​បញ្ច​កោណ​។​

​លោក Austin បាន​បន្ថែមទៀតថា​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ប្រទេស​ជា​ដៃគូ ដើម្បី​រារាំង​កុំឱ្យ​រុ​ស្ស៉ី​ដាក់ពង្រាយ​កងទ័ព​កូរ៉េខាងជើង​ក្នុង​សមរភូមិ​ប្រយុទ្ធ​។ លោក Kim Yong-hyun បាន​ថ្លែង​តាមរយៈ អ្នកបកប្រែ​ថា​លោក​ជឿថា​ការបញ្ជូន​កងទ័ព​កូរ៉េខាងជើង​ទៅកាន់​រុ​ស្ស៉ី អាច​នឹង​បង្កើន​ការគំរាមកំហែង​សន្តិសុខ​ដល់​ឧបទ្វីប​កូរ៉េ ពី​ព្រោះតែ​ទីក្រុង​ព្យុងយ៉ាង​អាច​ស្នើសុំ​ឱ្យ​រុ​ស្ស៉ី​ផ្ទេរ​បច្ចេកវិទ្យា​អាវុធ ដើម្បី​អភិវឌ្ឍ​កម្មវិធី​អាវុធ​របស់ខ្លួន ក្នុងនោះ​រួមមាន​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក មី​ស៊ី​ល​បា​លិ​ស្ទីគ​អន្តរទ្វីប និង​ផ្កាយរណប​ស៊ើបការណ៍​ជាដើម ជា​ថ្នូរ​ទៅនឹង​ការបញ្ជូន​ទ័ព​ទៅ​ជួយ​រុ​ស្ស៉ី​។​
​ប៉ុន្តែ លោក​ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង មិនបាន​ប្រកាស​ពី​ការផ្លាស់ប្ដូរ​ណាមួយ​នៅក្នុង​គោលនយោបាយ​របស់​កូរ៉េខាងត្បូង ពាក់ព័ន្ធ​នឹង​ការហាមឃាត់​ការបញ្ជូន​អាវុធ​ទៅកាន់​ប្រទេស​កំពុងមាន សង្គ្រាម​ដូចជា​អ៊ុយ​ក្រែ​ន​នោះទេ ដែលជា​ការប្រកាន់​ខ្ជាប់​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​មកទល់នឹង​ពេលនេះ បើទោះជា​មានការ​ទទូច​សុំ​ពី​សហរដ្ឋអាមេរិក និង​ទីក្រុង​កៀវ ឱ្យ​ទីក្រុង​សេ​អ៊ូ​ល​ពិចារណា ឡើងវិញ ក៏ដោយ​។​
​
​សូមបញ្ជាក់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ទី​១ ខែវិច្ឆិកា​បានប្រកាសថា​ខ្លួន​នឹង​ផ្ដល់ជំនួយ​យោធា​បន្ថែម ៤២៥​លាន​ដុល្លារ ទៅឱ្យ​អ៊ុយ​ក្រែ​ន មួយថ្ងៃ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា​កងទ័ព​កូរ៉េខាងជើង​រាប់ពាន់នាក់ បាន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ចូលរួម​ក្នុង​សមរភូមិ​ប្រឆាំងនឹង​កងទ័ព​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន AFP​។​​សេចក្ដីថ្លែងការណ៍​មួយ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជាក់ថា កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​ដែល នឹងត្រូវ​ដកចេញ​ពី​ឃ្លាំង​អាវុធ​អាមេរិក ក៏មាន​ផងដែរ​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​ដី បរិក្ខារ​ពេទ្យ និង​គ្រឿងបន្លាស់​ជាច្រើន​។ «​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​...​ដើម្បី​បំពេញ​តាម​តម្រូវការ​បន្ទាន់ របស់​អ៊ុយ​ក្រែ​ន​នៅលើ​សមរភូមិ និង​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​ការឈ្លានពាន​ពី​រុ​ស្ស៉ី​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ក្រសួងការបរទេស​អាមេរិក​។​

​ឯ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Cho Tae-yul វិញ​បាន​និយាយថា​គ្រប់​សេណា​រី​យ៉ូ​ទាំងអស់​កំពុងស្ថិត​នៅក្រោម​ការពិចារណា ឆ្លើយតប​ទៅនឹង​ការ​ចោទ​សួរថា តើ​ទីក្រុង​សេ​អ៊ូ​ល អាច​នឹង​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​ដែរ​ឬក៏​យ៉ាងណា ជាការ​ឆ្លើយ​ប​ទៅនឹង​ការគាំទ្រ​របស់​កូរ៉េខាងជើង​ចំពោះ​រុ​ស្ស៉ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters​។​​លោក Cho Tae-yul ធ្វើការ​កត់សម្គាល់​បែបនេះ​តាមរយៈ​អ្នកបកប្រែ អំឡុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​អូ​តា​វ៉ា កាលពី​ថ្ងៃ​សុក្រ ទី​១ ខែវិច្ឆិកា​។ «​គ្រប់​សេណា​រី​យ៉ូ ទាំងអស់​កំពុង​ស្ថិតនៅ​ក្រោម​ការពិចារណា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Cho នៅពេល​ត្រូវបាន​ចោទសួរ​ថា​តើ​កូរ៉េខាងត្បូង​អាច​នឹង​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ដែរ​ឬក៏​យ៉ាងណា​? លោក​បន្ថែមថា កូរ៉េខាងត្បូង នឹង​តាមដាន​កម្រិត​នៃ​ការចូលរួម​របស់​កង​ទ័ព​កូរ៉េខាងជើង​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​ថា​តើ​ទីក្រុង​ព្យុងយ៉ាង​នឹង​ទទួលបាន​អ្វី​មកវិញ​ពី​ទីក្រុង​មូ​ស្គូ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ជាក់លាក់​ណាមួយ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ទទូច​ឱ្យ​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន ឈប់​សម្លឹងមើល ហើយ​ត្រូវ​ចាត់វិធានការ​សកម្ម​ជាក់ស្ដែង ដើម្បី ដោះស្រាយ​ជាមួយ​វត្តមាន​កងទ័ព​កូរ៉េខាងជើង​នៅ​រុ​ស្ស៉ី មុននឹង​ពួកគេ​ចាប់ផ្ដើម​ប្រឈមមុខ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​សមរភូមិ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters​។​​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃ​សុក្រ ទី​១ ខែវិច្ឆិកា លោក ហ្សេ​លេន​ស្គី​បាន​និយាយថា​កូរ៉េខាងជើង​កំពុងមាន​ភាព​រីកចម្រើន​នៅក្នុង ការអភិវឌ្ឍ​សមត្ថភាព​យោធា ការដាក់​ពង្រាយ​មី​ស៊ី​ល និង​ការផលិត​អាវុធ ហើយ​ឥលូវ​នេះ កូរ៉េខាងជើង​មានឱកាស​រៀនសូត្រ​ពី​សង្គ្រាម​សម័យ​ទំនើប​។ «​កងទ័ព​រាប់ពាន់នាក់ ដំបូង​មកពី​កូរ៉េខាងជើង កំពុងស្ថិត​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន​នឹងត្រូវ​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​ពួកគេ ហើយ​ពិភពលោក​នឹង​សម្លឹងមើល​សាជាថ្មី​។ ប៉ុន្តែ ជំនួស​ឱ្យ ការ​សម្លឹងមើល​របស់​សហរដ្ឋអាមេរិក អង់គ្លេស និង​អា​លឺ្ល​ម៉​ង់​...​ការចាត់វិធានការ​ជាក់ស្ដែង​ដូចជា​ការអនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ប្រើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ គឺជា​រឿង​ចាំបាច់​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ហ្សេ​លេន​ស្គី​។​a pUTin kim a russ1 a zelensky 
​