» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 104 នាក់

ម្សិលមិញ 5488 នាក់

សរុប 19223431 នាក់

ក្តៅ​គេ​រិះគន់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​បដិសេធ​មិន​ទទួល​ជំនួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​

 

​ប្រេ​ស៊ី​ល​៖ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​បដិសេធ «​មិន​ទទួលយក​» ថវិកា​ជំនួយ​ពី​ប្រទេស​កំពូល​សេដ្ឋកិច្ច​ទាំង​៧( G7) ដែល​ចង់​ចូលរួម​ជួយ​កិច្ចប្រឹងប្រែង​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន (Amazon) ឡើយ​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែសីហា ឆ្នាំ​២០១៩​។​a brazil ma2 

​ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល G7 ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​និយាយថា មេដឹកនាំ​នៃ​ប្រទេស G7 បាន​ព្រមព្រៀងគ្នា​ថា នឹង​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន ២០​លាន​អឺរ៉ូ (​ជាង​២២​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ប្រទេស​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ទប់​ទល់នឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​។ តែ​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល បាន​និយាយថា «​យើង​អរគុណ​ហើយ ប៉ុន្តែ​ប្រហែលជា​ធនធាន​ជំនួយ​នេះ​គួរតែ​យកទៅ​ប្រើប្រាស់ ក្នុង​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​នៅ​អឺរ៉ុប​គឺ​ល្អ​ជាង​»​។​

​ផ្ទុយទៅវិញ​ឈី​លី ដែលមាន​ចំណែក​គ្រប់គ្រង ព្រៃ​អា​ម៉ា​ហ្សូ​ន​មួយផ្នែក​បានប្រកាស​ស្វា​គម​ទទួលយក ជំនួយ​ពី​ក្រុម​ប្រទេស​ហ្សេ ៧ ដោយ​ថា ប្រទេស​ដែលមាន​ព្រៃ​អា​ម៉ា​ហ្សូ​ន ត្រូវការ ជំនួយ​បន្ទាន់ ដូចជា ក្រុម​ពន្លត់​អគ្គិភ័យ និង​យន្តហោះ​ពិសេស​ដើម្បី​ដឹក​ទឹក​ទៅ​ពន្លត់ ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ ក្រៅតែពី​ជំនួយ​បន្ទាន់​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ អា​ម៉ា​ហ្សូ​ន ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម ហ្សេ ៧ បាន​ព្រមព្រៀងគ្នា​ផងដែរ ថា នឹង​ផ្តល់​កញ្ចប់​ថវិកា ៣០​លាន​ដុល្លារ ផ្សេងទៀត សម្រាប់​គម្រោង​ដាំ​ដើមឈើ​ឡើងវិញ នៅ​ព្រៃ អា​ម៉ា​ហ្សូ​ន នៅក្រោយ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​។

តាម​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង គម្រោង​ទឹកប្រាក់ ជំនួយ​ទី​២ នឹងត្រូវ​លើកយក​ទៅ​ជជែក​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា​ខាងមុខ និង​ថា វា​អាច​កើតឡើង​ទៅបាន លុះ​ណា​មានការ​យល់ព្រម​ព្រៀង ពី​ភាគី​ប្រេ​ស៊ី​ល ផ្ទាល់ ហើយ​និង​ប្រទេស ៨​ផ្សេងទៀត ដែលជា​ម្ចាស់​ព្រៃ អា​ម៉ា​ហ្សូ​ន​។​

​ប្រធានាធិបតី​បារាំង បាន​ឲ្យ​ដឹង ពី​សំណើ​ចង់​ឲ្យ​គេ​បង្កើត​លក្ខន្តិកៈ​អន្តរជាតិ សម្រាប់​ព្រៃ​អា​ម៉ា​ហ្សូ​ន ក្នុងករណី ដែល​ថ្នាក់ដឹកនាំ របស់​ប្រទេស នៅក្នុង​តំបន់ អា​ម៉ា​ហ្សូ​ន ធ្វើ​នយោបាយ បំផ្លាញ បរិស្ថាន របស់​ផែនដី​ដែល​ប៉ះពាល់​ដល់ ប្រធានាធិបតី ប្រេ​ស៊ី​ល លោក​បុល​សូ​ណា​រ៉ូ ដែល រង​ការរិះគន់ ថា ជា​អ្នក​នៅ​ពីក្រោយ ជំរុញ ឲ្យ​មានការ​កាប់ឆ្ការ ដុត​ព្រៃ អា​ម៉ា​ហ្សូ​ន យ៉ាង​សស្រាក់សស្រាំ ដើម្បី​ពង្រីក​យក​ដី ធ្វើ​កសិកម្ម ពោល គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ដោយ​មិន​ខ្វល់​ពី​បញ្ហា​បរិស្ថាន​។ តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន គ្របដណ្ដប់​លើ​ប្រទេស​ដូចជា ប្រេ​ស៊ី​ល​, បូ​លី​វី​, កូ​ឡុំ​ប៊ី​, អេ​ក្វា​ដ័​រ​, ដែនដី​បារាំង​ហ្គី​យ៉ាណា (French Guiana), ហ្គូ​យ៉ាណា (Guyana), ប៉េ​រូ​, ស៊ូ​រី​ណេ​ម (Suriname) និង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​៦០​ភាគរយ គឺ​ស្ថិត​ក្នុងប្រទេស​ប្រេ​ស៊ី​ល ដែលជា​កន្លែង​មាន​ករណី​ឆេះ​ច្រើនជាងគេ​។​

​ក្រៅពី​ទំនាស់​គ្នា​រឿង​បរិស្ថាន​ដោយសារ​ព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែសីហា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖​លោក​ប្រធានាធិបតី​បារាំង​លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ហៅ​លោក ហ្ស៊ែ​រ បូល​សូ​ណា​រ៉ូ (Jair Bolsonaro) ថា «​ជា​មនុស្ស​គ្មាន​ការគោរព​ទាល់តែសោះ​»​។​ការ​ប្រតិកម្ម​បែបនេះ​គឺ បន្ទាប់ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រូបនេះ​ឆ្លើយឆ្លង​សារ​នៅលើ Facebook បែប​ចំអក​ឡក​លើ​យ​ដាក់​ភរិយា​របស់លោក​ម៉ា​ក្រុង គឺ​លោកស្រី ប្រ៊ី​ហ្គី​តេ ម៉ា​ក្រុង (Brigitte Macron)​។

នៅក្នុង​សារ​បង្ហោះ​លើ​ទំព័រ Facebook របស់លោក Bolsonaro កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ អ្នកលេង Facebook ម្នាក់​បាន​ចូល​ឆ្លើយឆ្លង និង​បង្ហោះ​រូបភាព​ដោយ​ចង់​ប្រៀបធៀប រវាង​ជំទាវ​ទីមួយ​របស់​ប្រេ​ស៊ី​ល និង​ជំទាវ​ទីមួយ​របស់​បារាំង​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ នោះ​លោក Bolsonaro បាន​ចូល​ឆ្លើយឆ្លង​លើ​រូបភាព​នោះ​ដោយនិយាយ​បែប​ចំអក​ថា «​កុំ​ធ្វើឱ្យ​គាត់ (​លោក ម៉ា​ក្រុង​) អាម៉ាស់មុខ​អី​... ហាហា​!»​។​

​ដោយឡែក​ជាការ​ឆ្លើយតប លោក ម៉ា​ក្រុង បានចាត់ទុក​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រូបនេះ «​ជា​មនុស្ស​គ្មាន​ការគោរព​ទាល់​សោះ​»​។ លោក ម៉ា​ក្រុង បានលើកឡើង​នាឱកាស​ចូលរួម​កិច្ចប្រជុំ G7 ក្នុង​ទីក្រុង ប៊ីយ៉ា​រីត (Biarritz) ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​យ៉ាង​ដូច្នេះ​ថា «​គាត់​ជាម​នុស្ស​គ្មាន​ការគោរព ទាល់តែសោះ​ចំពោះ​ភរិយា​របស់ខ្ញុំ​... តែ​ខ្ញុំ​គិតថា​ប្រជាជន​ប្រេ​ស៊ី​ល នឹងមាន​ភាព​អៀនខ្មាស់​ចំពោះ​ឥរិយាបថ​បែបនេះ ហើយ​ខណៈ​ខ្ញុំ​មាន​មិត្តភាព​ជាច្រើន និង​គោរព​ដល់​ប្រជាជន​ប្រេ​ស៊ី​ល ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹងមាន​ប្រធានាធិបតី​ម្នាក់ ដែល​ផ្តោត​តែ​ទៅលើ​ការងារ​»​។​

​គួរ​បញ្ជាក់ថា បើតាម​ប្រវត្តិ​ស្នេហា​របស់លោក ម៉ា​ក្រុង និង​ភរិយា​បច្ចុប្បន្ន គឺ​ពិតជា​បានធ្វើ​ឲ្យ​ពិភពលោក កោតសរសើរ​មិន​ស្ទើរ​នោះឡើយ​កន្លងមក ព្រោះ​អ្នក​ទាំងពីរ​ពីមុន​ត្រឹមតែ​ជា​សិស្ស និង​គ្រូបង្រៀន​ប៉ុណ្ណោះ ប៉ុន្តែ​លោក ម៉ា​ក្រុង នៅតែ​បាក់ចិត្ត​ស្រឡាញ់​អ្នកគ្រូ ដែលមាន​អាយុ​បង​លោក​រហូតដល់​ទៅជា​ង ២០​ឆ្នាំ រហូត​សម្រេច​យកគ្នា​ជា​គូ​ទាល់តែ​បាន ចំពោះមុខ​ការប្រឆាំង​ពី​គ្រួសារ​។​​លោកស្រី Brigitte Macron ត្រូវបាន​គេ​ដឹងថា ជា​កម្លាំង​ជម្រុញ​ដ៏​សំខាន់​ឲ្យ​លោក ម៉ា​ក្រុង ក្លាយជា​អ្នកនយោបាយ​វ័យក្មេង​ដ៏​រឹងមាំ និង​រហូត​ក​ក្លាយជា​ប្រធានាធិបតី នៃ​ប្រទេស​បារាំង​តែម្តង​៕a brazil ma a brazil ma1 a brazil maa a amazon a amazon1