» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10535 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700706 នាក់

ប្រជាពលរដ្ឋ​ថៃ​កំពុង​អ៊ុត​មើល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ថា​តើ​ត្រូវ​ព្យួរ​ដំណែង​ឬ​អត់​?


​ប្រទេស​ថៃ​៖​ប្រជាពលរដ្ឋ​ថៃ​កំពុង​អ៊ុត​មើលថា​ត់​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា តើ​ត្រូវ​ទទួលយក​សំណើ​របស់​នាយករដ្ឋមន្ត្រី Prayuth Chan-o-cha ដើម្បី​គ្រប់គ្រង​អាណត្តិ ឬ​យ៉ាងណា​?​។ ចលនា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​បាននិងកំពុង​ដាក់​សម្ពាធ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​ដោយ​ពួកគេ​បានដាក់​ញត្តិ​ទៅ​ប្រធាន​សភាជាតិ​ថៃ​លោក​ឈួន​លិ​ក​ផៃ​( Chuan Leekpai )​ហើយ​ញត្តិ​ត្រូ​បា​នវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា​,​។ កាសែត Bangkok Post​បាន​ដកស្រង់​ព័ត៌មាន​ពី​គណបក្ស​ភឿ​ថៃ ឲ្យ​ដឹងថា តុលាការ​នឹងធ្វើ​សេចក្តីសម្រេច​លើ​ញត្តិ​នៅ​ថ្ងៃទី​២៤ ខែសីហា ហើយ​នេះ​ក៏​ជា​ថ្ងៃ​ដែល​បក្សប្រឆាំង​គិតថា អាណត្តិ​របស់លោក​ប្រា​យុទ្ធ​ត្រូវ​ចប់​ដែរ​។ ប្រសិនបើ​សំណើ​នេះ​ត្រូវបាន​អនុញ្ញាត តុលាការ​ក៏​នឹងត្រូវ​សម្រេច​ថា តើ​ត្រូវ​ព្យួរ​នាយករដ្ឋមន្ត្រី​ដោយ​រង់ចាំ​ការសម្រេច​ឬ​អត់​។​​ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ប្រទេស​ថៃ ក៏​កំពុង​ពិភាក្សា​សុំ​ឲ្យ​តុលាការ​សម្រេច​លើ​អាណត្តិ​លោក ប្រា​យុទ្ធ​(Prayuth )​ផងដែរ​។​a brayut opo 


លោក ប្រា​យុទ្ធ បាន​ឡើងកាន់​អំណាច​ដោយ​ប្រើ​កម្លាំង​នៅក្នុង​ឆ្នាំ ២១៤ ហើយ​បន្ត​ដឹកនាំ​ប្រទេស​ថៃ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ ២០១៩​ដោយបានកែរដ្ឋធម្មនុញ្ញអនុញាតិឲ្យយោធាមានកៅអីក្នុងព្រីទ្ធសភាដែលជាកម្លាំងសម្រាប់ការពារ។​​មាត្រា ១៥៨ នៃ​រដ្ឋធម្មនុញ្ញ​ថៃ​ចែងថា អាណត្តិ​នាយករដ្ឋមន្ត្រី​មិនអាច​លើសពី​ប្រាំបី​ឆ្នាំ​បានទេ​។ ទោះយ៉ាងណា​ក៏ដោយ មាន​ភាពចម្រូងចម្រាស​ជាច្រើន​ជុំវិញ​បញ្ហា​នេះ​។​មាន​អ្នក​ជំទាស់​ថា អាណត្តិ​របស់​នាយករ​ដ្ឋ​មន្ត្រី​ថៃ Prayuth Chan-o-cha គួរតែ​រាប់​ចាប់ពី​ពេលដែល​គាត់​កាន់អំណាច​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់ពី​រដ្ឋប្រហារ និង​បញ្ចប់​នៅ​ឆ្នាំ ២០២២ ខណៈពេលដែល​អ្នកផ្សេង​ទៀត ស្នើថា​គួរតែ​រាប់​អាណត្តិ​នេះ ចាប់តាំងពី​គាត់​បាន​ចូលកាន់​តំណែង​នៅ​ឆ្នាំ ២០១៩ ក្រោម​ធម្មនុញ្ញ​ឆ្នាំ​២០១៧ ដូច្នេះហើយ​បញ្ចប់​នៅ​ឆ្នាំ​២០២៧​។​

​មេដឹកនាំ​គណបក្ស​ភឿ​ថៃ លោក​ឆ​ល​ណាន​ស្រ៊ី​កែវ​( Cholnan Srikaew )​និយាយថា ភាព​តានតឹង​នឹង​ធូរស្រាល ប្រសិនបើ​លោក ប្រា​យុទ្ធ លាលែង​ពី​ដំណែង​។ បើ​យោងតាម​លោក​ឆ​ល​ណាន​ប្រសិនបើ​តុលាការ​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី គណបក្ស​ភឿ​ថៃ នឹង​ពិភាក្សា​ជ្រើសរើស​បេក្ខជន​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី នៅក្នុង​សភាតំណាងរាស្ត្រ​។​​កាលពី​ចុង​សប្តាហ៍​មាន ក្រុម​និង​អង្គការ​ចំនួន ៣៨ ក៏បាន​អំពាវនាវ​ឲ្យ​លោក ប្រា​យុទ្ធ លាលែង​ពី​តំណែង​ផងដែរ​។ ពួកគេ​និយាយថា​៖ «​ក្រោយ​ថ្ងៃទី​២៤ ខែសីហា មិន​ថា​លោក​ឧ​ត្ត​ម​សេនីយ៍ Prayuth លាលែង​ពី​តំណែង​ឬ​អត់​ទេ គឺថា​ការសម្រេច​របស់​តុលាការ​នឹង​លែង​ត្រូវបានគេទទួលស្គាល់​ជា​នាយករដ្ឋមន្ត្រី​ទៀតហើយ​»​។​​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​បាន​និយាយ​មុននេះ​ថា លោក​នឹង​ទទួលយក​សេចក្តីសម្រេច​របស់​តុលាការ ហើយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​រយៈពេល​នៃ​អាណត្តិ​របស់លោក​ទេ​៕

​