» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11885 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702056 នាក់

ប្រធានាធិបតី​កូរ៉េខាងត្បូង បញ្ជា​ឱ្យ​អាជ្ញាធរ​ប្រឹង​អស់ពី​លទ្ធភាព ដើម្បី​តាមរក​អ្នក​បាត់​ខ្លួន​និង​ជួសជុល​ឡើងវិញ ក្រោយពី​ទឺ​ក​ជំនន់​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​


​កូរ៉េខាងត្បូង​៖ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែកក្កដា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី​ឡែ​មី​យុង​( Lee Jae Myung) បាន​បញ្ជា​ទៅកាន់​អាជ្ញាធរ​ឱ្យ​ពួកគេ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ក្នុង​កិច្ចខិតខំ​តាម​ស្វែងរក​អ្នក​បាត់​ខ្លួន និង​ការងារ​ជួសជុល​ការខូចខាត​ឡើងវិញ បន្ទាប់ពី​ការធ្លាក់​ភ្លៀង​ខ្លាំង​ជាច្រើន​ថ្ងៃ​ជាប់​គ្នា កាលពី​សប្តាហ៍​កន្លងទៅ បង្ក​ជា​ទឹកជំនន់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ នៅ​ផ្នែក​ខុសៗ​គ្នា​នៃ​ផ្ទៃ​ប្រទេស​។a korea flood1

ទីភ្នាក់ងារ​ព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​នៅពេលនេះ អាកាសធាតុ​ដ៏​អាក្រក់ បាន​រសាយ​បាត់​ទៅវិញ​ហើយ ។​ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្ស​យ៉ាងហោច ១៩​នាក់​បាន​បាត់​បង់ជីវិត និង​៩​នាក់​នៅ​បន្ត​បាត់​ខ្លួន គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​២៥៤៩​នាក់​ផ្សេងទៀត មិនទាន់​អាច​ត្រឡប់ទៅផ្ទះ​វិញ​នៅឡើយ​។ អគារ​សរុប​ជាង​៣៧៧៦​កន្លែង បាន​រង​ការខូចខាត ដែល​រួមមាន​ទាំង​លំនៅដ្ឋាន ហាង​លក់ដូរ និង​រោងចក្រ​។​

​លោក​លី​( Lee )​ក៏បាន​បង្គាប់​ផងដែរ​ឱ្យ​នាយករដ្ឋមន្ត្រី​និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ គិតគូរ​បង្កើត​ប្រព័ន្ធ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​មួយ សម្រាប់​គ្រោះមហន្តរាយធម្មជាតិ ដោយ​ផ្អែក​តាម​តំបន់ និង​ប្រភេទ​របស់​ពួកវា​។ ជាមួយគ្នា​នោះ លោក​ប្រធានាធិបតី បាន​ប្រាប់​ឱ្យ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​អសកម្ម​ភាព​នៅ​កន្លែង​មាន​ប្រជាជន​រងគ្រោះ​។​​ទោះជា​យ៉ាងណា អត្រា​គាំទ្រ​របស់លោក​ប្រធានាធិបតី​លី​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៦២.២% នៅក្នុង​ការស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​ក្នុងអំឡុងពេល​មាន​គ្រោះទឹកជំនន់​នេះ​៕

​លោក​លី​លែ​មី​យុង​( Lee Jae Myung) ដែល​ឡើងកាន់​អំណាច​កាលពី​ខែមិថុនា ឆ្នាំ​២០២៤ បាន​សន្យា​ធ្វើឱ្យ​ប្រទេស​កូរ៉េខាងត្បូង មាន​សុវត្ថិភាព​ជាង​មុន និង​ទប់ស្កាត់​មិនឱ្យ​អាច​កើតមាន​ឡើងវិញ នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ដែលជា​រឿយៗ​ត្រូវបាន​បន្ទោស​ទៅលើ សមត្ថភាព​ឆ្លើយតប​មិន​គ្រប់គ្រាន់​ពី​សំណាក់​អាជ្ញាធរ​៕a korea flood a korea flood2 
​