» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9941 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700112 នាក់

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សាទរដល់លោក តូ ឡឹម (To Lam) ជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមអាណត្តិថ្មី កម្ពុជាចាត់ទុកសមាជបក្សវៀតណាមចំពេល!

 

ប្រទេសវៀតណាម៖ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា៖នៅក្នុងសារលិខិត លោក ស៊ី បានលើកឡើងថា វៀតណាមសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកសាងសង្គមនិយម និងកំណែទម្រង់។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «ចិន និងវៀតណាម គឺជាអ្នកជិតខាងសង្គមនិយមដ៏ល្អ និងជាសហគមន៍មានអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ»។ លោក ស៊ី ក៏បានបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយលោក តូ ឡឹម ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងជំរុញបុព្វហេតុសង្គមនិយមផងដែរ។a to lem1 

គួរបញ្ជាក់ថា លោក តូ ឡឹម ត្រូវបានជ្រើសរើសជាឯកច្ឆន្ទដោយគណៈកម្មាធិការកណ្តាលបក្ស សម្រាប់អាណត្តិជាអគ្គលេខាធិការបក្សវៀតណាម ៥ឆ្នាំទៅមុខទៀត។ ទោះបីជាប្រទេសជិតខាងទាំងពីរមានប្រវត្តិសាស្ត្រនៃជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏បក្សកុម្មុយនីស្តទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ ខណៈចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ក្រៅពីប្រទេសចិនដែលជាមិត្តផងនិងជាសត្រូវផងប្រទេសកម្ពុជាដែលជាមិត្តនិងនៅជាប់របងផ្ទះក៏បានសាទរចំពោះលោកតូឡឹមផងដែរ។

ក្រៅពីសារលិខិតប្រធានគណបក្សសម្តេចតេជោហ៊ុនសែននៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅភ្នំពេញ លោកស្រី ម៉ែន សំអនអនុប្រធានគណបក្ស ដែលក៏ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ បានមានប្រសាសន៍ថា សមាជនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់គណបក្សកាន់អំណាចនៅក្នុងតំបន់។

 

 លោកស្រីបានថ្លែងថា ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលទិដ្ឋភាពតំបន់និងសកលកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។លោកស្រីបានកោតសរសើរចំពោះ “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ” របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការដឹកនាំរំដោះជាតិ និងការពារអធិបតេយ្យភាព។ លោកស្រីបានបន្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមបានកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងបានធ្វើលើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិជាបន្តបន្ទាប់។

លោកស្រីបានចង្អុលបង្ហាញជាពិសេសអំពីកំណែទម្រង់ និងគោលនយោបាយ “បើកទ្វារ” របស់វៀតណាម ជាឧទាហរណ៍នៃការច្នៃប្រឌិតជាយុទ្ធសាស្ត្រ ដែលបាននាំឱ្យមានកំណើនសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រយ៉ាងច្រើន។ក្រៅពីសមិទ្ធផលក្នុងស្រុក លោកស្រីបានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងការបរទេសដោយសន្តិភាព និងការរួមចំណែករបស់ខ្លួនចំពោះសហគមន៍អាស៊ាន។ លោកស្រីបានសម្តែងទំនុកចិត្តថា សមាជលើកទី១៤នេះ នឹងបង្កើតគោលនយោបាយថ្មីៗ ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។

លោកស្រីក៏បានសង្កត់ធ្ងន់ជាពិសេសលើទំនាក់ទំនងទ្វេភាគី ដោយបញ្ជាក់ថា សមាជនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះ «មិត្តភាព និងសាមគ្គីភាពប្រពៃណី» ដែលបានបង្កើតឡើងតាមរយៈការតស៊ូជាប្រវត្តិសាស្ត្ររួមគ្នា។ លោកស្រីរំពឹងថា ទិសដៅយុទ្ធសាស្ត្រដែលបានដាក់ចេញនៅក្នុងសមាជនឹងបង្កើនទំនុកចិត្តនយោបាយតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងការអប់រំ។

ដោយលើកឡើងពីប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លោកស្រីបានបញ្ជាក់ជាថ្មីថា ស្ថិរភាពផ្ទៃក្នុង និងចំណងមិត្តភាពជាមួយប្រទេសជិតខាងនៅតែជាកត្តាសំខាន់សម្រាប់វិបុលភាព។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកស្រីបានអបអរសាទរដល់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងបានសម្តែងជំនឿជាក់ថា វៀតណាមកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៤៥។

សូមបញ្ជាក់ថាប្រតិភូរាប់រយនាក់មកពីគណបក្សកុម្មុយនិស្តវៀតណាមតំណាងឱ្យសមាជិកបក្សចំនួន ៥លាន៦សែននាក់នៅក្នុងប្រទេសដែលមានប្រជាជន១០០ លាននាក់ ដែលជាគណបក្សកាន់អំណាចតែមួយគត់បានចូលរួមសមាជជាតិរបស់គណបក្សក្រោមវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង។ប្រតិភូបក្សប្រហែល១៦០០នាក់ត្រូវ ជ្រើសរើសគណៈកម្មាធិការកណ្តាលដែលមានសមាជិក២០០  នាក់ហើយគណៈកម្មាធិការកណ្តាលនឹងជ្រើសរើសសមាជិកនៃការិយាល័យនយោបាយដែលជាស្ថាបន័កំពូល។ ការិយាល័យនយោបាយគណបក្សកុំមុយនិស្តវៀតណាម មានសមាជិកប្រហែល១៧ទៅ១៩ នាក់ នឹងក្លាយជាក្រុមដែលជ្រើសរើសអគ្គលេខាធិការបន្ទាប់នៃគណបក្សកុម្មុយនិស្តវៀតណាម។

លោក To Lam អាយុ 68 ឆ្នាំ បានផ្តួចផ្តើមកំណែទម្រង់សំខាន់ៗជាច្រើនក្នុងអំឡុងពេលអាណត្តិខ្លីរបស់លោកជាអគ្គលេខាធិការ ដែលជាតំណែងដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស។ លោកបានឡើងកាន់តំណែងនេះបន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុនរបស់លោក គឺលោកអ្វៀនភូត្រុង( Nguyen Phu Trong) ក្នុងខែកក្កដា ឆ្នាំ២០២៤ ។a men samon a tolem sy