» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8274 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698445 នាក់

សម្រុក​បូមទឹក​ដើម្បី​ព​ន្លឿ​ន​ការរក​ក្មេង​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ថាំ​ហ្លួង​

​ថៃ​៖​ក្រុម​សង្គ្រោះ​នៃ​ប្រទេស​ថៃ​មាន​ទាំង​ក្នុងស្រុក និង​មកពី​អង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក បាន​ប្រើ​គ្រឿងចក្រ​ខ្នាត​ធំ ខួង​ចូល​ជញ្ជាំង​នៃ​ភ្នំ​តែម្តង ដើម្បី បង្ហូរទឹក​ចេញពី​រូងភ្នំ ដែល​គេ​ជឿថា​ក្មេងៗ​កីឡាករ និង​គ្រូបង្វឹក​ពួកគេ​សរុប​មាន​គ្នា ១៣​នាក់ បាន​ជាប់​នៅក្នុង​រូងភ្នំ​ឈ្មោះ ថា​ម​លួង នៃ​ខេត្ត​ឈៀង​រ៉ៃ នេះ​តាំងតែ​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មកម្ល៉េះ​។ សារព័ត៌មាន​ថៃ Nation នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។​a boy thai 

នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ល្ងាច​មិញ​នេះ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ ដើម្បី​ពិនិត្យ​សកម្មភាព​ជួយសង្គ្រោះ និង​លើកទឹកចិត្ត​សមាជិក​ក្រុមគ្រួសារ​នៃ​មនុ​ស្សទាំង ១៣​នាក់ ដែល​កំពុងតែ​ជួប​ទុក្ខលំបាក​នា​គ្រានោះ​។​សមាជិក​កីឡាករ​ដែលមាន​គ្នា​ក្មេងៗ និង​គ្រូបង្វឹក​សរុប ១៣​នាក់ ខាងលើនេះ​បាន​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​ខាងលើនេះ អស់​រយៈ​០៥​ថ្ងៃ​មកហើយ ដោយ​ក្រុម​អ្នកជំនាញ​ជឿជាក់ថា ពួកគេ​បាន​រុលចូល​យ៉ាងជ្រៅ ទៅក្នុង​រូងភ្នំ​ដែលមាន​ជម្រៅ ១០​គីឡូម៉ែត្រ​នេះ ។​

ពួកគេ​ត្រូវបាន​រាយការណ៍​ថា បាន​រកឃើញ​ស្នាម​ដានជើង​ថ្មីៗ​ក្នុង​រូងភ្នំ ហើយ​សង្ឃឹមថា​ក្មេងៗ​ទាំងនោះ អាច​នៅមាន​ជីវិត​។​ឧបនាយករដ្ឋមន្ត្រី​លោក Prawit Wongsuwon បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា "​យើង​នៅតែមាន​សុទិដ្ឋិនិយម​ថា​ពួកគេ​នៅរស់ បើទោះបីជា​ពួកគេ​មិនមាន​របស់​ញ៉ាំ​ក៏ដោយ ប៉ុន្តែ​ពួកគេ​អាចមាន​ទឹក​សម្រាប់​ញ៉ាំ​ហើយ​។​”
​គួរ​បញ្ជាក់ថា បើតាម​ប្រវត្តិ​នៃ​រូបភាព​របស់​ក្រុម​ក្មេងៗ​កីឡាករ​ទាំងនោះ គឺ​ពួកគេ​ធ្លាប់​ទៅកាន់​ទីនោះ កាលពី​ចុងឆ្នាំ​២០១៦​ផងដែរ​។ រូងភ្នំ Tham Luang Nang Non គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ក្នុងប្រទេស​ថៃ ដែល​ស្ថិតនៅ​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ទៅក្នុង​ដី​។

​នេះ​មិនមែនជា​លើក​ទី ១​ទេ​ដែលមាន​មនុស្ស​បាត់​ខ្លួន​ក្នុង​រូងភ្នំ​នេះ ដោយ​កាលពី​ឆ្នាំ ២០១៦​ក៏​ធ្លាប់មាន​បុរស​ម្នាក់​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ផងដែរ​។ យោងតាម​កាសែត Sanook ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ១២ សីហា ឆ្នាំ​២០១៦ បុរស​ជា​អ្នកទេសចរ​ម្នាក់​ឈ្មោះ Sutirod Polyutasat បាន​ផ្ញើ​កង់​របស់ខ្លួន​ជាមួយ​អ្នកលក់ដូរ​ក្នុង​តំបន់ ដោយ​ប្រាប់ថា​លោក​ចង់រក​រូងភ្នំ​ដើម្បី​សមាធិ ២-៣​ថ្ងៃ​។​

​រយៈពេល ៧​ថ្ងៃ​ក្រោយមក បុរស​រូបនេះ​មិនបាន​ចេញមក​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​នាំគ្នា​ស្វែងរក​ប៉ុន្តែ​មិនអាច​រកឃើញ​សូម្បីតែ​ដាន​របស់គេ​នោះទេ​។ ជិត ៣​ខែក្រោយ​មកទៀត រហូតដល់​ចុងខែ​តុលា បុរស​រូបនេះ​បាន​លេចមុខ​នៅ​រី​សត​មួយ​ក្បែរ​នោះ ដោយបាន​សុំ​បន្ទប់​ស្នាក់នៅ​ប៉ុន្តែ​ប្រាប់ថា​លោក​គ្មាន​លុយ​នោះទេ​។​
​លោក Sutirod បាន ប្រាប់​ប៉ូលិស​ថា "​លោក​មិនអាច​ចេញពី​រូងភ្នំ​មកវិញ​បាន​ដោយសារតែ​មានទឹក​លិច​ខ្លាំង ប៉ុន្តែ​លោក​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ញ៉ាំ​នៅក្នុង​នោះ​។​” លោក​បញ្ជាក់ទៀតថា លោក​ហាក់ដូចជា​វង្វេងវង្វាន់​ហើយ​មិនដឹង​ខ្លួន​នោះទេ​។​a boy thai1 a boy thai2 a boy thai3 a boy thai4 a boy thai5 a boy thai6 a boy thai7 

​