» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5863 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696034 នាក់

ចិន​បង្ហាញ​ការគាំទ្រ​ដល់​របប​យោធា​មី​យ៉ាន​ម៉ា​

 

​មី​យ៉ាន់​ម៉ា​-​ចិន​៖ យោងតាម​ទូរទស្សន៍ (MRTV) របស់​មី​យ៉ាន់​ម៉ា បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃ​អង្គា​រ៍​ទី​២​ឧសភា​ថា រដ្ឋមន្ត្រីការបរទេស​ចិន លោក​ឈី​ន​កាង (Qin Gang) បាន​ជួបគ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​របប​សឹក​មី​យ៉ាន់​ម៉ា លោក​មីន​អ៊ុង​លាំង (Min Aung Hlaing) នៅក្នុង​រដ្ឋធានី​ណៃ​ពិដ​រ៍ (Naypyidaw) ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ។a china miyanmar

​ក្នុង​កិច្ច​ពិភាក្សាគ្នា ប្រមុខ​ការទូត​ចិន លោក ជីន កង អះអាង​ប្រាប់​ប្រមុខ​របប​សឹក​ភូមា លោក មីន អ៊ុង​ឡាំង ថា «​នៅលើ​ឆាក​អន្តរជាតិ គឺ​ប្រទេស​ចិន​នៅ​ខាង​ភូមា »​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​សំណាក់​របប​សឹក​ក្រុង​ណៃ​ពី​ដោ​។

​មេដឹកនាំ​ទាំងពីរ (​លោក​ឈី​ន​កាង និង​លោក​មីន​អ៊ុង​លាំង​) បាន​ពិភាក្សាគ្នា​អំពី​កិច្ច​ការពង្រឹង​ទំនាក់ទំនង​ការទូត ស្ថិរភាព និង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បន្ថែម​ពីនេះ ក៏​រួមមាន​ការអភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ រួមបញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ថាមពល​ផងដែរ​។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លើកឡើងថា «​ចិន​បាន​ទទូច​អង្វរករ​ឲ្យ សហគម​អន្តរជាតិ គោរព​ដែន​អធិបតេយ្យភាព​របស់​ភូមា ហើយ ចិន ដើរតួ​ជា​អ្នក​អន្តរាគមន៍​សម្រាប់​នាំមក​នូវ​សន្តិភាព​និង​ការផ្សះផ្សា​គ្នា​នៅ​ភូមា​»​។​


​ក្រសួងការបរទេស​ចិន បា​ឲ្យ​ដឹងថា លោក​ឈី​ន​កាង (Qin Gang) និង​បន្តដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ដែល​មកពី​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​សូមបញ្ជាក់ថា ថ្ងៃ​ពុធ ទី​៣​ឧសភា របប​សឹក​ភូមា ប្រកាស​ដោះលែង​អ្នកទោស ចំនួន ២ ១៥៣​នាក់​។ ការប្រកាស​ដោះលែង​អ្នកទោស​នេះ​បាន​ធ្វើឡើង​នាឱកាស​បុណ្យ​សាសនាព្រះពុទ្ធ​(​វិសាខបូជា​) និង​នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នៅ​ភូមា​។


​សូម​រំ​ឮ​កថា មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​ជួប​ភាពវឹកវរ បន្ទាប់ពី​យោធា​នៃ​របប​សឹក​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​ស្របច្បាប់​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី (Aung San Suu Kyi) កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ ។ ក្រោយមក​ក៏​កើតមាន​ជា​ចលនា​តស៊ូ​ពី​ក្រុមគាំទ្រ​សេរីភាព​នៃ​លទ្ធិប្រជាធិបតេយ្យ ជាមួយ​កងកម្លាំង​រប​ប​សឹក និង​បន្ត​ប៉ះទង្គិច​គ្នា​ជា​ហូ​ហែ បើទោះជា​ធ្លាប់មាន​កិច្ច​ព្យាយាម​សម្របសម្រួល​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ក៏ដោយ ។​តាំងពី​ពេល​របប​សឹក​ធ្វើ​រដ្ឋប្រហារ​ឡើងកាន់​អំណាច ២​ឆ្នាំ​មក រដ្ឋអំណាច​ភូមា បាន​ចាប់ឃុំខ្លួន​ក្រុម​អ្នកប្រឆាំង​និង​ហ្វូង​បាតុករ ប្រមាណ​ជាង ២១ ០០០ នាក់​។ នៅក្នុង​ការប៉ះទង្គិច​គ្នា​និង​ការបង្ក្រាប​ពី​សំណាក់​យោធា​ភូមា គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ជាង ៣ ៤០០ នាក់​។

​គិត​ចាប់ពី យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១​មក នេះ​គឺជា​លើក​ទី​១ ដែល រដ្ឋមន្ត្រីការបរទេស​ចិន ជួបពិភាក្សា​ដោយផ្ទាល់ តែម្តង ជាមួយ ថ្នាក់ដឹកនាំ​របប​សឹក ក្នុងប្រទេស​ភូមា ។ អតីតរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វាំង យី ធ្លាប់បាន​អញ្ជើញ​ទៅ​ភូមា​ដែរ កាលពី​ឆ្នាំ​២០២២ តែ​ពេលនោះ ពុំបាន ជួប​ពី​ប្រមុខ​របប​សឹក ដូច​គ្រានេះ​ទេ​។ ចិន មាន​ទំនាក់ទំនង​ល្អជា​ប្រក្រតី​ជាមួយ​របប​សឹក​។ ខែធ្នូ ឆ្នាំទៅ​មិញ ចិន បានតែងតាំង​បេក្ខជន​ពិសេស​ទៅ​ភូមា និង​បាន​ជួប​ប្រមុខ​ដឹកនាំ​របប​សឹក យ៉ាងហោច ២​ដង រួចមកហើយ​។​សូមបញ្ជាក់ថា​កន្លងមក​មានតែ​រុស្ស៊ី​ទេ​ដែល​បង្ហាញ​ការគាំទ្រ​ដល់​របប​យោធា​មី​យ៉ាន​ម៉ា​តាមរយៈ​ដំណើរ​ទស្សនៈកិច្ច​របស់​របប​សឹក​។​a china miyanmar1 
​