» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7552 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697723 នាក់

ចំនួន​មនុស្ស​ស្លាប់​កើន​១១៣​នាក់ ដោយសារ​គ្រោះទឹកជំនន់ ប្រទេស​មី​យ៉ាន់​ម៉ា​


​ណៃ​ពិដោ​៖ គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា តួលេខ​អ្នក​បាត់បង់​ជីវិត ដោយសារ​គ្រោះទឹកជំនន់ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បន្ត​កើន​ដល់​យ៉ាងហោច ១១៣​នាក់ ក្រោយ​ការជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា នៃ​ព្យុះ​ទី​ហ្វុ​ង Yagi នៅ​តំបន់​អា​ស៉ី​អាគ្នេយ៍​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a burma flood2 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា បានឱ្យដឹងថា ទន្ទឹមគ្នា​នោះ មនុស្ស​យ៉ាងហោច​កើន​ដល់ ៣២០,០០០​នាក់ ត្រូវបាន​ជម្លៀស​ខ្លួន​ទៅកាន់​កន្លែង​សុវត្ថិភាព ខណៈ​៦៤​នាក់​បន្ត​បាត់​ខ្លួន​។ បើតាម​អង្គការសហប្រជាជាតិ គ្រោះទឹកជំនន់​បាន​បង្ក​ការប៉ះពាល់​ជា​ចម្បង នៅ​រដ្ឋធានី​ណៃ​ពិដោ ព្រមទាំង​តំបន់ Mandalay, Magway និង Bango រួមជាមួយ​រដ្ឋ Shan, Mon, Kayah និង Kayin​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​ឲ្យ​ដឹងថា ទំនប់ទឹក​៥​កន្លែង វត្ត​អារាម​៤​កន្លែង និង​លំនៅដ្ឋាន​ច្រើនជាង​៦៥,០០០​នាក់ ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​គ្រោះទឹកជំនន់​។ គ្រោះធម្មជាតិ​នេះ ជាការ​បន្ថែម​ទុក្ខវេទនា​លើ​ភាពវឹកវរ ដែល​ប្រទេស​អាស៊ាន​មួយ​នេះ បាន​ធ្លាក់​ទៅក្នុង ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០២១​។ អង្គការសហប្រជាជាតិ បាន​អះអាងថា ប្រហែល​១​ភាគ​៣ នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា​សរុប ៥៥​លាន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌​។​ម្យ៉ងទៀតគេក៏មិនទានឃើញមានប្រទេសណាប្រកាសជួយប្រទេសមីយ៉ានម៉ាតាមការអំពាវនាវសុំពីរបបយោធានោះនៅឡើយ?។

​ស្ថានភាព​អាកាសធាតុ​អាក្រក់ បង្កឡើង​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Yagi ដែលជា​ព្យុះ​សាហាវ​បំផុត​នៅ​អាស៊ី ក្នុងឆ្នាំនេះ បានសម្លាប់​មនុស្ស​សរុប​រាប់រយ​នាក់ នៅក្នុង​ប្រទេស​វៀតណាម​និង​ថៃ ដោយ​វៀតណាម​រងគ្រោះ​ខ្លាំងជាងគេ​បង្អស់ ហើយ​ទីក្រុង​ជាច្រើន នៅក្នុង​ប្រទេស​ទាំងពីរ បានទទួល​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​។ គ្រោះទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​ព្យុះ Yagi បាន​ទៅដល់​ភាគ​ខាងជើង​វៀតណាម នៅ​ចុង​សប្តាហ៍​មុន​នោះ​៕a burma flood1 a burma flood3 

​