» អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1242 នាក់

ម្សិលមិញ 9706 នាក់

សរុប 14079485 នាក់

តៃវ៉ាន់​ប្រកាស​ទទួលស្គាល់​ការ​គម្រាម​និង​សម​ត្តភាព​ចិន​ក្នុងការ​វាយ​ប្រការ​ខ្ទប់​តំបន់​មួយចំនួន​នៃ​ដី​កោះ​របស់ខ្លួន​!

​តៃវ៉ាន់​បាន​និយាយ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ថា​យន្តហោះ​ចម្បាំង​ចិន​ចំនួន​២០​គ្រឿង​បាន​ចូលមក​ជិត​កោះ​នេះ​ក្នុង​រយៈពេល​២៤​ម៉ោង​។​យោងតាម​ការប្រកាសរ​បស់​ទីភ្នាក់ងារ​ការពារជាតិ​តៃវ៉ាន់​នៅ​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា យន្តហោះ​ចម្បាំង​ចិន​ចំនួន​១៦​គ្រឿងក្នុង​នោះ​មាន J-16 ចំនួន ១០ គ្រឿង និង J-10 ចំនួន​៦​គ្រឿង បាន​ចូលទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​(ADIZ) ស្ថិតនៅ​ភាគ​និរតី​នៃ​កោះ​កោះ​Dongsha ។​a tai van2 

​ចាប់ពី​ថ្ងៃទី ១៦​ខែតុលា​ដល់​ថ្ងៃទី ៥​ខែវិច្ឆិកា ប្រទេស​ចិន​បាន​បន្ត​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង​នៅ​ជិត​កោះ​តៃវ៉ាន់​ស្ទើរតែ​រាល់ថ្ងៃ លើកលែងតែ​ថ្ងៃទី​២៣​ខែតុលា​ថ្ងៃទី​៣០​ខែតុលា​និង​ថ្ងៃទី​៣​ខែវិច្ឆិកា ដែល​នៅក្នុង​កំណត់ត្រា​គឺ​៨​យន្តហោះ​។​ការបិទ​ជុំវិញ​កោះ​តៃវ៉ាន់​ដោយ​យន្តហោះ​ចម្បាំង​ចិន​ចំនួន​១៦​គ្រឿង​កាលពី​ថ្ងៃទី ៦ ខែវិច្ឆិកា បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​គណៈប្រតិភូ​សភា​អឺរ៉ុប​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​ទីក្រុង​តៃប៉ិ​។​សមាជិកសភា​អឺរ៉ុប​កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​បានប្រកាសថា ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់ មិនមែនជា​ការបង្ក​ហេតុ​ដល់​ប្រទេស​ចិន​នោះទេ​ព្រោះ​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​អឺរ៉ុប​។​

មុន​នោះ នា​ថ្ងៃទី ២១ ខែតុលា សមាជិកសភា​សហភាព​អឺរ៉ុប (EU) បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មិន​ជាប់​កាតព្វកិច្ច​មួយ​ដោយ​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប (EC) ចាត់វិធានការ​ចាំបាច់​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​តៃវ៉ាន់​ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​កោះ​នេះ​។​ដំណោះស្រាយ​នេះ​ក៏​អំពាវនាវ​ឱ្យ​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​តៃប៉ិ​ផ្លាស់ប្តូរ​ឈ្មោះ​របស់ខ្លួន​ទៅជា​ការិយាល័យ​សហភាព​អឺរ៉ុប​នៅ​តៃវ៉ាន់​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin ភ្លាមៗ​បាន​សម្តែង​ការប្រឆាំង​របស់​ទីក្រុង​ប៉េកាំង​ចំពោះ “​អន្តរាគមន៍​បរទេស​ណាមួយ​នៅក្នុង​តៃវ៉ាន់​”​។​
​ទាក់ទង​បញ្ហា​នេះ​ក្រសួងការពារជាតិ​រប​ស់កោះ​តៃវ៉ាន់​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី​៩​វិច្ឆិកា​ថា​ប្រទេស​ចិន​មាន​សមត្ថភាព​បិទ​ខ្ទប់​កំពង់ផែ​និង​អាកាសយានដ្ឋាន​សំខាន់ៗ​របស់​តៃវ៉ាន់​ដើម្បី​កាត់​ផ្តាច់ទំនាក់ទំនង​ដឹកជញ្ជូន​សំខាន់ៗ​។​

​តៃវ៉ាន់​រស់នៅ​ក្រោម​ការ​គំរាមកំហែង​លុកលុយ​ពី​ចិន​ឥតឈប់ឈរ ព្រោះ​ចិន​មើលឃើញ​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ហើយនឹង​ត្រូវយក​មកវិញ​ដោយ​កម្លាំងបាយ ប្រសិនបើ​ចាំបាច់​។​​ទីក្រុង​ប៉េកាំង​បាន​បង្កើន​សម្ពាធ​ខ្លាំង​ឡើង​រួមទាំង​ការហោះ​យន្តហោះ​ចម្បាំង​ចូល​អ្វីដែល​តៃវ៉ាន់​អះអាងថា​ជា​ដែនអាកាស​របស់ខ្លួន​ជាច្រើនលើក​ច្រើនសា ចាប់តាំងពី​លោកស្រី សៃ អ៊ីង​វិ​ន​បាន​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០១៦ ខណៈ​លោកស្រី​ចាត់ទុក​កោះ​នេះ​ជា​ប្រទេស​អធិបតេយ្យ​និង​មិនមែនជា​ផ្នែក​នៃ “​ចិន​តែមួយ​”​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​របាយការណ៍​ចេញ​រាល់​ពីរ​ឆ្នាំ​ម្តង​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ប៉េកាំង​កំពុង​ពង្រឹងសមត្ថភាព​វាយប្រហារ​តាមផ្លូវ​អាកាស សមុទ្រ និង​ដីគោក​ប្រឆាំងនឹង​កោះ​នេះ​។ សមត្ថភាព​ទាំងនោះ​រួមមាន “​ការបិទ​ខ្ទប់​កំពង់ផែ​សំខាន់ៗ អាកាសយានដ្ឋាន និង​ផ្លូវ​ហោះហើរ​ទៅ​ក្រៅប្រទេស​ដើម្បី​កាត់​ផ្តាច់ទំនាក់ទំនង​ផ្លូវអាកាស​និង​ផ្លូវ​សមុទ្រ​របស់​យើង​”​។​​របាយការណ៍​ព្រមាន​ដែរ​ថា ចិន​មាន​សមត្ថភាព​វាយប្រហារ​កោះ​តៃវ៉ាន់​ទាំងអស់​ជាមួយនឹង​អាវុធ​មី​ស៊ី​ល​របស់ខ្លួន រួមទាំង​ប្រភេទ​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​មី​ស៊ី​ល​បញ្ជា​ទិស​ហើយ​ថែមទាំង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​វាយ​សម្រុក​ឡើង​ដីគោក​នៃ​កោះ​តៃវ៉ាន់​ផងដែរ​។​ទោះជា​យ៉ាងណា​ការប្រកាស​ជា​ចំហរ​បែបនេះ​បើតាម​យុទ្ធសាស្ត្រ​យោធា​បង្ហាញថា​តៃវ៉ាន់​បាន​ត្រៀម​ទប់ទល់​រួចទៅហើយ​!​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​បាន​ព្រមាន​កាលពី​ខែ​មុន​ថា ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ចិន​មាន​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​បន្ទាប់ពី​ការ​លុកលុយ​ដោយ​យន្តហោះ​ចម្បាំង​ចិន​ក្នុង​ចំនួន​ឯតទគ្គ​ម្ម​ចូលទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់កោះ​នេះ​។​ប្រធានាធិបតី Tsai Ing-wen កាលពី​សប្តាហ៍​មុន​បានបញ្ជាក់​ជា​លើកដំបូង​ថា​ទាហាន​អាមេរិក​មាន​វត្ត​មាននៅ​លើ​កោះ​នេះ ។​ប៉ុន្តែ​បាន​ទទូចថា​ចំនួន​ទាហាន​មិនមាន​ច្រើន​ដូច​មនុស្ស​គិត​នោះទេ​។​

ការប្រកាស​នេះ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ជាថ្មី​នូវ “​ការប្តេជ្ញាចិត្ត​មិន​ងាករេ​” របស់ខ្លួន​ក្នុងការ​គាំទ្រ​វិស័យ​ការពារជាតិ​របស់​តៃវ៉ាន់​និង​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការចូល​ជា​សមាជិក​របស់​កោះ​នេះ​ទៅកាន់​អង្គការ​អន្តរជាតិ​។​ទង្វើ​នេះ​របស់​ក្រុង​វ៉ាស៊ីនតោន​ត្រូវបាន​ចិន​ជំទាស់​។​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំមុន​ទីក្រុង​ប៉េកាំង​បានប្រកាសថា​ខ្លួន​កំពុង​ដាក់​ក្នុង​បញ្ជីខ្មៅ “​ក្រុម​ផ្តាច់ខ្លួន​តៃវ៉ាន់​”​និង​អ្នកគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​៕a tai van say