» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9408 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699579 នាក់

តុលាការ​វៀតណាម​កាត់​ទោស​សេដ្ឋ​នី​វៀតណាម​ករណី​យ៍​ឃុបឃិត​គ្នា​ឆបោក​ពលរដ្ឋ​

​វៀតណាម​៖ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ តុលាការ​វៀតណាម​បានចាប់ផ្តើម​ដំណើរការ​ជំនុំ​ជម្រះក្តី​ដែល​មិន​ធ្លាប់មាន​ពីមុនមក លើ​សំណុំរឿង​បន្លំ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដោយមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សេដ្ឋីនី​អចលនទ្រព្យ​ម្នាក់ រួមទាំង​អ្នកសមគំនិត​ជាច្រើនរូប​ផ្សេងទៀត ខណៈ​មាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្លាយជា​ជង​រងគ្រោះ​។a court vn 

​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះ មាន​ចុងចោទ​សរុប​ចំនួន​ជិត ៩០​នាក់​ត្រូវ​តុលាការ​ចោទប្រកាន់ថា​បាន​ចូលរួម​ក្នុង​គម្រោង​បោក​បញ្ឆោត​ដែល​បាន​កេងប្រវ័ញ្ច​ថវិកា​ជាង ១២​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​ករណី​ក្លែងបន្លំ​ហិរញ្ញវត្ថុ​មាន​ស្ថាន​ទ​ម្ង​ង់​ទោស​ធ្ងន់ធ្ងរ​ដែល​អាច​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​សម្រាប់​ក្រុម​បុគ្គល​មួយចំនួន​ផងដែរ ។​ដោយមាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ប្រមុខ​ដឹកនាំ​វៀតណាម លោក ង្វៀន ភូ​ទ្រុង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ដំណើរការ​ជំនុំជម្រះ​ក្តី​នេះ​តុលាការ​ប្រជាជន​ក្នុង​ទីក្រុង​ហូជីមិញ អាច​នឹង​បន្ត​រហូតដល់​ដំណាច់​ខែមេសា ។

​យោងតាម​កាសែត​វៀតណាម​បានឱ្យដឹងថា រដ្ឋអាជ្ញា​ចំនួន ១០​នាក់ និង​មេធាវី​ជិត ២០០ នាក់​ត្រូវ​ចូលរួម​នៅក្នុង​សវនាការ ហើយ​គេ​រំពឹងថា មនុស្ស​ជាច្រើន​ពាន់​នាក់​នឹង​ទទួលបាន​ការកោះហៅ​ឱ្យ​ចូលទៅ​បំភ្លឺ​នៅក្នុង​តុលាការ​។​គួរ​ជម្រាប​ថា នៅក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​វៀតណាម​ជុំវិញ​ការប្រឆាំង​នឹង​អំពើ​រលួយ សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អាជ្ញាធរ​វៀតណាម​បាន​ធើ្វ​ការចាប់ខ្លួន​ក្រុមមន្ត្រី​សំខាន់ៗ​ជាច្រើនរូប ស្របពេល​ក្រុមមន្ត្រី​កំពូលៗ​មួយចំនួន​ផ្សេងទៀត​បាន​បង្ខំចិត្ត​លាលែង​ពី​តំណែង រួមមាន​ទាំង​អតីត​ប្រធានាធិបតី​វៀតណាម​កាលពី​ឆ្នាំទៅ​មិញ​។ ប៉ុន្តែ​សម្រាប់​ដំណើរការ​ជ​នុំ​ជម្រះក្តី​ដ៏​ធំ​នៅពេលនេះ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងសំខាន់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Van Thinh Phat របស់លោក​ស្រី Troung My Lan ។

​ក្រុមហ៊ុន​របស់លោក​ស្រី Troung My Lan និង​បក្សពួក​រង​ការ​ចោទថា​បាន​ធើ្វ​ការ​ក្លែងបន្លំ​ប្រាក់​សរុប​ប្រមាណ​ជា ៣០៤​ពាន់​ពាន់​លាន​ដុង​នៃ​រូបិយប័ណ្ណ​វៀតណាម ឬ​ប្រហែល ១២.៤៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​ពី​ធនាគារពាណិជ្ជ​សៃ​ហ្គ​ន ហៅ​កាត់​ថា អេស​ស៊ី​ប៊ី (Saigon Joint Stock Commercial Bank/SCB) ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ។​គេ​ចាត់ទុក​ករណី​មួយ​នេះ​ថា ជា​គម្រោង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ី​បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​រឿងអាស្រូវ​ពុករលួយ​របស់​គម្រោង ១MDB មាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ ៤.៥ ពា​ន់លានដុល្លារប៉ុណ្ណោះ។សម្រាប់ស្រុកខ្មែរយើងវិញមិនដឹងថាកាលរាជរដ្ឋាភិបាលហ៊ានធើករណីយ៍ធំៗចឹងនោះទេព្រោះមយយរយៈនេះគេឃើញធើបានតែអ្នកកំប៉ិកកំប៉ុករបៀបដូចគេនិយាយថាអារកមានបន្លាចស្វាតែប៉ុណ្ណោះ?៕a court vn1 
​