» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5708 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065163 នាក់

ការប្រកាស​លាលែង​រប​ស់ម​ហា​ធា​ពី​នាយករដ្ឋមន្ត្រី​បង្ហាញ​ពី​ការបែកបាក់​ផ្ទៃក្នុង​បក្ស​កាន់អំណាច​!

 

​ម៉ាឡេស៊ី​៖ ព្រះមហា​ក្ស​ម៉ាឡេស៊ី​ព្រះ​ចៅ អាប់​ឌុល​ឡា​ហ៍ ប៊ី​ល​ឡា​ហ៍ ហ្សា​ហ៍​( Sultan Abdullha Sultan Ahmad Shah) បានសម្រេច​ព្រះទ័យ​យល់ព្រម​ឲ្យ​លោក មហា​ធៀ មហាម៉ាត់ លាលែង​ចេញពី​តំណែង​ហើយ​នៅ​ថ្ងៃទី​២៤​កុម្ភៈ​នេះ ប៉ុន្តែ​ទ្រង់​ក៏បាន​សម្រេច​ឲ្យ​លោក ស្ថិតនៅ​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​សិន រហូតដល់​គណៈរដ្ឋមន្ត្រី​ថ្មី​ត្រូវ​បង្កើតឡើង​ដែលជា​ធម្មតា​គឺ​ឧបនាយករដ្ឋមន្ត្រី​ត្រូវ​ឡើង​បន្ត​។​a malay law 

​សារព័ត៌មាន CNA នា​យប់​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​មាត្រា ៤៣ ដោយ​ក្នុងនោះ​បានបញ្ជាក់​ផងដែរ​ថា នាយករដ្ឋមន្ត្រី​ស្តីទី ឬ​បណ្តោះអាសន្ន​នឹងត្រូវ​កាន់ការ​យ៉ាងយូរ​បំផុត​រយៈពេល ១០​ថ្ងៃ រហូតដល់​គណៈរដ្ឋមន្ត្រី ព្រមទាំង​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវ​ជ្រើសតាំង​។ បន្ថែម​ពីនេះ ព្រះមហាក្សត្រ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​កងកម្លាំង​ប៉ូលិស ថែរក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅក្នុង​ប្រទេស​ទាំងមូល​ផងដែរ​។

​មានការ​កត់សម្គាល់់ថា​ការលាលែង​របស់លោក Mahathir កើតមានឡើង​ក្រោយពី​មានការ​ចរចា​កាលពី​ចុង​សប្តាហ៍​រវាង​សមាជិក​នៃ​គណបក្ស​របស់លោក​ឈ្មោះ​បេ​សា​ទូ​( Bersatu ) និង​ក្រុម​គណបក្សប្រឆាំង​ផ្សេងទៀត អំពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដើម្បី​រារាំង​ផ្ទេរអំណាច​របស់លោក​ឲ្យ​ទៅ​លោក Anwar Ibrahim ដែល​លោក Mahathir បានជ្រើសរើស​ដោយ​ខ្លួន​លោក​។​

​សូមបញ្ជាក់ថា​លោក​បណ្ឌិត Mahathir Mohamad នាយករដ្ឋមន្ត្រី​អាយុ​៩៤​ឆ្នាំ​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២៤​កុម្ភៈ​ដែល​បង្ហាញថា​ផ្ទៃក្នុង​គណបក្ស​ចំរុះ​កំពុងកាន់​អំណាច Pakatan Harapan (PH) មានការ​បែកបាក់​ព្រោះ​លោក​មហា​ធា​មិនបាន​ផ្ទេរអំណាច​ឲ្យ​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​ដូច​ការសន្យា​។​ជាក់ស្តែង​បន្ទាប់​ពីសា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី លោក​ក៏បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​បន្តទៀត​។

មានការ​រំពឹងទុក​ថា​ក្រោយពី​លាលែង លោក​នឹង​ដឹកនាំ​គណបក្ស​របស់លោក​ឈ្មោះ​បេ​សា​ទូ​( Bersatu )​ចាក​ចេញពី​សម្ព័ន្ធភាព​ដែល​កំពុង​កាន់អំណាច​ដែល​បង្កើត​មុន​ការ​ប្រោះ​ឆ្នោត​ឈ្មោះ​ប៉ា​កាតា​ន់​ហា​រ៉ា​ប៉ាន់​( Pakatan Harapan) (PH)​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជាមួយ​គណបក្ស​អង្គការ​ជាតិ​ម៉ាឡេស៊ី (UMNO), Parti Islam Se-Malaysia (PAS) និង​គណបក្ស​ដទៃទៀត​។ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ដដែល​នេះ លោក​អាន់​វ៉ា​( Anwar) និង​ឧបនាយករដ្ឋមន្ត្រី លោកស្រី Wan Azizah Wan Ismail ដែលជា​ភរិយា​បាន​ជួប​ជាមួយ​លោក​បណ្ឌិត​មហា​ធា​( Mahathi) នៅឯ​គេហដ្ឋាន រួមជាមួយ​អគ្គលេខាធិការ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ (DAP)​។​

​សូមបញ្ជាក់់ថា​៖​លោក​មហា​ធា​ម៉ូ​ហា​ម៉ាត់​( Mahathir Mohamad )​អាយុ​៩៤​ឆ្នាំ និង​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​( Anwar Ibrahim) អាយុ​៧២​ឆ្នាំ បានរួម​កម្លាំង​គ្នា​កាលពី​ឆ្នាំ​២០១៨ ដើម្បី​យកជ័យ​ជម្នះ​នៅក្នុង​ការបោះឆ្នោត​លើ​សម្ព័ន្ធភាព​គណបក្សកាន់អំណាច​របស់លោក​ណា​ជីប​រ៉ា​ហ្សា​ក់នៅ​ពេលនោះ ដោយ​អ្នកនយោបាយ​បានដាក់​លក្ខខណ្ឌ​ថា លោក Mahathir នឹងត្រូវ​ផ្ទេរអំណាច​ឲ្យ​លោក​អាន់​វ៉ា​( Anwar)​។​

បើតាម​ក្រុមអ្នកវិភាគ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​មានអំណាច​ផ្តល់​សំឡេង​ភាគច្រើន​ក្នុង​សភា​ឲ្យ​គណបក្ស​ណាមួយ បើ​ពុំ​ដូច្នេះ​ទេ ព្រះមហាក្សត្រ​អាចរំលាយ​សភា ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​ឆ្នោត​ថ្មី​។​​បច្ចុប្បន្ននេះ ភរិយា​របស់លោក Andwar គឺ​លោកស្រី Wan Azizah Ismail ជា​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហើយ​លោកស្រី​នឹង​ក្លាយជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាងគេ​ដែល​គេ​រំពឹងថា​លោកស្រី​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​!៕a anva a anva1 a moha1 a moha2