» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10926 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701097 នាក់

ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​


​សិង្ហ​បុរី​៖ មាន​ហេតុការណ៍​ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot) នៅតាម​ផ្លូវ​ពី​ប្រទេស​សិង្ហ​បុរី​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​។ យន្តហោះ​ជួ​បឿ​ប​ទ្ទ​វ​ហេតុ​ម៉ា​កបូ​អ៊ីង​៧៨៧-៩ ឌ្រី​ម​ឡាញ​ណឺ (Boeing 787-9 Dreamliner) ដឹក​មនុស្ស​ជាច្រើន​នាក់​ដែល​គេ​មិន​បញ្ចេញ​ឱ្យដឹងថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទេ​។​a plan colap1 

យន្ត​ងោះ​នេះ កំពុង​ហោះ​នៅលើ​អាកាស​សុខៗ យន្តហោះ​នោះ​ស្រាប់តែ​ធ្លាក់​ជង្ហុក​ខ្យល់​បាត់​លំនឹង​ធ្វើឱ្យ​យន្តហោះ​ផ្អៀងផ្អង​ឆ្វេង​ស្ដាំ​ចុះឡើងៗ ហើយ​ធ្វើឱ្យ​មនុស្ស​នៅក្នុង​នោះ​ក្រឡាប់ចាក់​ពេញ​យន្តហោះ​។ អ្នកខ្លះ​បែកក្បាល​បែក​ក្បូ​ង អ្នកខ្លះ​របួស ឬ​ដាច់​រលា​ត់ដៃ​-​ជើង​។ ទោះយ៉ាងណា​យន្ត​យ​ហោះ​មិនបាន​ធ្លាក់​ទេ​។​នៅពេល​ទៅដល់​អាកាសយានដ្ឋាន​ទីក្រុង​ក្វាង​ចូ​វ មនុស្ស​៧​នាក់​ត្រូវ​គ្រូពេទ្យ​ផ្ដល់​សេវា​ព្យាបាល​ផ្សេងៗ​។ ក្នុងចំណោម​នោះ អ្នកដំណើរ​៤​នាក់ និង​បុគ្គលិក​បម្រើការ​នៅក្នុង​យន្តហោះ​៣​នាក់​។

​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើនេះ​ថ្លែងបន្ត​ទៀតថា​អ្វី​ដែលជា​ចំណុច​អាទិភាព​របស់ខ្លួន​គឺ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​អតិថិជន និង​បុគ្គលិក​របស់ខ្លួន​។ ក្រុមហ៊ុន​ត្រៀម​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​គ្រប់យ៉ាង​ទៅតាម​តម្រូវការ​ជាក់ស្ដែង​។ តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក គេ​ឃើញថា​បុគ្គលិក​សង្គ្រោះបន្ទាន់​បាន​ដឹក​អ្នករបួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ កាសែត​ស្ទ្រេ​ត​ថា​ម (Strait Times) ចុះផ្សាយ​ថា​យន្តហោះ​នោះ​ចាកចេញ​ដំណើរ​ពី​សិង្ហ​បុរី​នៅ​ម៉ោង​៥:៤៥​ព្រឹក និង​ទៅដល់​ក្វាង​ចូ​វ​នៅ​ម៉ោង​៩:១០​ព្រឹក​ថ្ងៃ​ដដែល​។​

​យោងតាម​ទិន្នន័យ​ពី​ផ្កាយរណប យន្តហោះ​នោះ​ហោះ​នៅក្នុង​រយៈកម្ពស់​២​ម៉ឺន​ហ្វី​ត ឬ​ប្រហាក់ប្រហែល​នឹង​៦​គីឡូម៉ែត្រ និង​ល្បឿន​ជាង​៩០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅពេល​កំពុង​ហោះហើរ​នៅលើ​អាកាស​សុខៗ យន្តហោះ​នេះ​ស្រាប់តែ​បើក​ធ្លាក់​ជង្ហុក​ខ្យល់ ហើយ​ធ្លាក់ចុះ​មកក្រោម​ជាច្រើន​គីឡូម៉ែត្រ​។ ក្រោយមក​ទើប​យន្តហោះ​បើក​ឡើង​ទៅលើ និង​រក្សា​រយៈកម្ពស់​ដូចដើម​វិញ​។​

​ហេតុការណ៍​នេះ កើតឡើង​មិនយូរប៉ុន្មាន​បន្ទាប់​ពីយ​ន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​ឡាញ (Singapore Airlines) ក៏​ធ្លាប់​ជួបនឹង​ហេតុការណ៍​នេះ​ផងដែរ​កាលពី​ខែឧសភា ឆ្នាំ​២០២៤​។ កាលនោះ យន្តហោះ​បើក​ធ្លាក់​ជង្ហុក​ខ្យល់ និង​ធ្លាក់ចុះ​មកក្រោម ក្រឡាប់ចាក់​ពេញ​អាកាស​អស់​ជាច្រើន​គីឡូម៉ែត្រ​នៅ​ម្ដុំ​ព្រែកជីក​ក្រា (Kra Canal) ប្រទេស​ថៃ បណ្ដាលឱ្យ​អ្នកដំណើរ​ម្នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ជា​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ​។ គាត់​ស្លាប់​ដោយសារ​គាំងបេះដូង​។ អ្នកដំណើរ​៧​នាក់​រងរបួស​ធ្ងន់​។ សាក្សី​និយាយថា​យន្តហោះ​នោះ​ធ្លាក់ចុះ​មកក្រោម​យ៉ាង​លឿន​ស្លេវ​ប្រៀប​ដូច​គេ​ចាប់​គ្រវែង​ពីលើ​អាកាស​តែម្ដង​។ ពោលគឺ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ យន្តហោះ​ធ្លាក់​ពីលើ​មេឃ​ជិត​២​គីឡូម៉ែត្រ​។ អ្នកជិះ​នៅក្នុង​យន្តហោះ​ភ័យ​អស់​ព្រលឹងព្រលះ​ពី​ក្នុង​ខ្លួន​អស់រលីង​ហើយ​។ នៅក្នុង​ស្ថានភាព​នោះ អាកាសយានិក​ត្រូវតែ​បង្ខំចិត្ត​បញ្ជា​យន្តហោះ​ចុះចត​នៅ​ព្រលានយន្តហោះ​ប្រទេស​ថៃ​ជាបន្ទាន់​៕a plan colap2 

​