» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7047 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671687 នាក់

កូនប្រុស អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន រៀបការ​ជាមួយ​កូនស្រី​មេចោរ​ប្លន់​យន្តហោះ វាយប្រហារ​អគារ​ភ្លោះ​ពាណិជ្ជកម្ម​អាមេរិក​!


​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន (Hamza bin Laden) ដែលជា​​កូនប្រុស​អតីត​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន (Osama bin Laden) បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយ​កូនស្រី​ម្នាក់​នៃ​មេដឹកនាំ​ចោរប្លន់​យន្ដហោះ ដែល​បាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​។​a bi la son 

ប្រភពពី​សារព័ត៌មាន Sputnik នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែសីហា ឆ្នាំ​២០១៨​និង​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា​៖​លោក អា​ហ៍​ម៉េ​ដ អាល់​អាត់​តាស (Ahmad al-Attas) បងប្អូន​ម្ដាយ​ទីទៃ​របស់លោក​អូ​សា​ម៉ា​ប៊ិន​ឡា​ឌិន​( Osama bin Laden )​បាន​ប្រាប់​កាសែត​ថា​យុវជន ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន (Hamza bin Laden) បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី ម្នាក់ របស់លោក ម៉ូ​ហាំ​ម៉េ​ដ អាត់​តា (Mohammed Atta) ដែលជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​អ្នក​ប្លន់​យន្ដហោះ បំ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ញូយ៉ក កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​ដែលជា​លេស​នាំ​ឲ្យ​អាមេរិក​ធ្វើសង្គ្រាម​ផ្តួលរំលំ​របប​សា​ដាប​ហ៊ូ​ន​សេន​និង​ចូល​កានកាប់​ប្រទេស​អា​ហ្គា​និ​ស្តង់​។​

​លោក Ahmad មិនបាន​បញ្ជាក់​ពី​ឈ្មោះ​កូនក្រមុំ​ដែលមាន​អាយុ​ប្រហែលជា ២០​ឆ្នាំ​នោះ ឡើយ ។ «​យើង​បាន​លឺដំណឹង​ថា Hamza បាន​រៀបការ​ជាមួយ​កូនស្រី​របស់ Mohammed Atta... ហើយ​យើង​មិន​បានដឹង​ប្រាកដ​ឡើយ​ថា គាត់​កំពុង​នៅទីណា​តែ​គាត់​អាច​នៅក្នុង​ប្រទេស​អា​ហ្វី​ហ្កា​ស្ថាន​»​។​

​បើតាម​៖​លោក អា​ហ៍​ម៉េ​ដ អាល់​អាត់​តាស (Ahmad al-Attas) ឲ្យ​ដឹងថា​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន (Hamza bin Laden) មាន​អាយុ ២៩​ឆ្នាំ គឺជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​ក្រុម​អាល់​កៃ​ដា ឬ​អាច​កាន់តំណែង​ជា​បងធំ​ទី ២ នៅក្នុង​ក្រុម​មួយ​នេះ​ផងដែរ​។ ក្រោយ​ប្រកាស​ធ្វើសង្គ្រាម​ប្រឆាំងនឹង​សហរដ្ឋអាមេរិក អង់គ្លេស បារាំង និង​អ៊ីស្រាអែល កូនប្រុស​របស់​អតីត​មេដឹកនាំ​អាល់​កៃ​ដា​រូបនេះ ក៏​បាននិងកំពុង​រៀប​ចំ​ផែនការ​សងសឹក​ឱ្យ​ឪពុក​របស់ខ្លួន​ផងដែរ ដែល​ត្រូវបាន​កងក​ម្ម៉​ង់​ដូ​ពិសេស​អាមេរិក បានសម្លាប់​នៅឯ​ទីក្រុង អាប់​បុ​ត​តា​បាដ (Abbottabad) ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំ​២០១១៕a bin la a bin ladin marry 

​