» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8447 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698618 នាក់

អគ្គលេខាធិកា​ណា​តូ​ទៅដល់​ក្រុង​គៀវ​បន្ទាប់ពី​អាវុធ​ជំនួយ​ទៅដល់ផងដែរ

 

​អ៊ុយ​ក្រេ​ន​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​អ៊ុយ​ក្រែ​ន ព្រមទាំង​មន្ត្រី​អង្គការ​ណា​តូ (NATO) បាន​ឲ្យ​ដឹងថា ប្រមុខ​អង្គការ NATO លោក ជែ​ន ស្តូ​ល​ថិ​ន​បឺ​គ (Jens Stoltenberg) បានមក​ដល់ទី​ក្រុង​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិនបាន​ប្រកាស​ឱ្យដឹង​ជាមុន​ឡើយ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែមេសា ឆ្នាំ​២០២៣​។​a nato kiev1 

​សារព័ត៌មាន​អ៊ុយ​ក្រែ​ន Kyiv Independent បាន​ចុះផ្សាយ​រូបភាព​មួយចំនួន បង្ហាញ​ពី​សកម្មភាព​លោក ស្តូ​ល​ថិ​ន​បឺ​គ នៅ​ទីក្រុង​កៀវ ខណៈ​មន្ត្រី​ណា​តូ​ម្នាក់​ក៏បាន​បញ្ជាក់ដែរថា លោក​អគ្គលេខាធិការ​ណា​តូ ពិតជា​កំពុងស្ថិត​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មែនហើយ​ព័ត៌មាន​បន្ថែម​នឹងត្រូវ​បញ្ចេញ​ក្នុងពេល​ឆាប់ៗ​។ សូមបញ្ជាក់ថា​ក្រុមមន្ត្រី​ក៏ដូចជា​មេដឹកនាំ​លោកខាងលិច​ជាច្រើន ដែល​បានមក​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន គឺ​មិនបាន​ប្រកាស​ជា​សាធារណៈ ឱ្យដឹង​ជាមុន​អំពី​គម្រោង​ធ្វើដំណើរ​របស់​ពួកគេ​ឡើយ ដោយសារ​ហេតុផល​សន្តិសុខ​។​

​គួរ​បញ្ជាក់ថា វត្តមាន​របស់លោក ស្តូ​ល​ថិ​ន​បឺ​គ នៅ​អ៊ុយ​ក្រែ​ន នាពេលនេះ គឺ​កើតមានឡើង ស្រប​ពេលដែល​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី បានអូសបន្លាយ​រយៈពេល​១៤​ខែ ខណៈ NATO ធ្លាប់បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ការគាំទ្រ ដរាបណា​អ៊ុយ​ក្រែ​ន​នៅ​ប្រយុទ្ធ​តទល់​ការឈ្លានពាន​របស់​រុ​ស្ស៉ី​។ ក្នុង​ខែមេសា​នេះ លោក ស្តូ​ល​ថិ​ន​បឺ​គ ក៏បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល NATO មួយ នៅ​ខែកក្កដា ខាងមុខ ថែម​ទៀតផង​។​វត្តមាន​លោក ជែ​ន ស្តូ​ល​ថិ​ន​បឺ​គ (Jens Stoltenberg)​បាន​កើតឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​ជំនួយ​អាវុធ​សំខាន់ៗ​ជាច្រើន​បាន​ទៅដល់​អ៊ុយ​ក្រែ​ន​ហើយ​។​

​មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់​កម្មវិធី The War Zone របស់​វេ​ប​សាយ The Drive កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មេសា​ថា រថពាសដែក​ប្រយុទ្ធ M2 Bradley ដែល​បាន​សន្យា​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​ខែមករា បាន​ទៅដល់​ប្រទេស​នេះហើយ​។​​លោក​វរសេនីយ៍ទោ ឆា​លី ឌី​ត (Charlie Dietz) អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់ The War Zone ថា “​ពិត​ហើយ យើង​អាច​បញ្ជាក់បាន​ថា រថពាសដែក Bradley​បានមក​ដល់​ហើយ​។ ការបញ្ជាក់​ជា​ផ្លូវការ​បានកើត​ឡើង​បន្ទាប់ពី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​បង្ហោះ​រូបភាព Bradley កាលពី​ថ្ងៃ​ចន្ទ ដែល​លាប​ពណ៌​ប៉ា​រ៉ា​បន្លំ​របស់​ប្រទេស​នេះ​”​។​

សហរដ្ឋ​អាម៉េរិក​បាន​សន្យា​ផ្តល់​រថពាសដែក Bradley​ចំនួន ១១៣ គ្រឿង​ដល់​អ៊ុយ​ក្រែ​ន រួមទាំង​កំណែ​រថពាសដែក M2A2-ODS-SA​ចំនួន ១០៩ គ្រឿង​និង​កំណែ​រថពាសដែក BFIST​ចំនួន ៤ គ្រឿង​។​ក្រៅពី​រថក្រោះ​ប្រព​ន្ធ័​ការពារ​ដែនអាកាស Patriot​ក៏បាន​ទៅដល់​ផងដែរ​។​នេះ​បើតាម ទំព័រ Twitter របស់ Oleksïi Reznikov រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​អរគុណ​ផងដែរ ដល់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ហូ​ឡង់ ដែល​បាន​គោរព​ការសន្យា ព្រម​ប្រគល់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot មក​ឲ្យ​អ៊ុយ​ក្រែ​ន​ការពារ​ខ្លួន​។​

​សូម​រំលឹកថា ក្នុងពេល​ទស្សនកិច្ច​នៅក្នុង​វ៉ាស៊ីនតោន របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ្លូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី កាលពី​ពាក់កណ្តាល​ខែធ្នូ សហរដ្ឋអាមេរិក​បាន​ប្រកាស​យល់ព្រម​ប្រគល់​ឲ្យ​អ៊ុយ​ក្រែ​ន​
​នូវ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot ដែលជា​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់ខ្លួន​។ ជា​កំឡុងពេល ដែល​កងទ័ព​រុស្ស៊ី បាន​សំរុក បាញ់​ប្លោង​មី​ស៊ី​ល និង​ទំលាក់​គ្រាប់​យ៉ាងដំណំ​មកលើ​ហេ​ដ្ឋ​កា​រចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។​

លោក​ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែង​អរគុណ​អាមេរិក នឹង​បាន​អះអាងថា​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot នេះ គឺ​អ៊ុយ​ក្រែ​ន​នឹង​យកទៅ​ប្រើ​ដើម្បី​តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​មិន​យកទៅ​វាយប្រហារ​លើទឹក​ដី​រុស្ស៊ី​នោះទេ​។ តែ​ភ្លាមៗ​នោះដែរ លោកពូ​ទីន បានប្រកាសថា រុស្ស៊ី​នឹង​រក​បច្ចេកទេស ឲ្យ​កាន់តែ​អស្ចារ្យ ដើម្បី​ឲ្យ​មី​ស៊ី​ល​ខ្លួន អាច​គេច​ចេញពី​ប្រព័ន្ធ​ខែល Patriot​។​​គួរ​បញ្ជាក់ថា ក្រោយ​អាមេរិក​បើកភ្លើង​ខៀវ រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ បានប្រកាស​នៅ​ថ្ងៃទី​៥​មករា ប្រគល់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot ១​គ្រឿង​ឲ្យ​អ៊ុយ​ក្រែ​ន​។ ចំណែក​រដ្ឋាភិបាល​ហូ​ឡង់ បានប្រកាស នៅ​ថ្ងៃទី​២០​មករា ប្រគល់​ឲ្យ​អ៊ុយ​ក្រែ​ន​ចំនួន​២​គ្រឿង រួមជាមួយ​គ្រាប់​មី​ស៊ី​ល​ដែល​ប្រើ​ជាមួយ​ប្រព័ន្ធ​ខែល​នេះ​សម្រាប់​បាញ់​កំទេច​មី​ស៊ី​ល​។

ក្រៅពី​គ្រឿង​សព្វាវុធ​ខែល​មី​ស៊ី​ល​ការពារ​ខ្លួន​ដ៏​ទំនើប​នេះ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច បាន​សន្យា​ជួយ​ជា​រថពាសដែក​ជាច្រើន​គ្រឿង តួយ៉ាង រថពាសដែក​អាល្លឺម៉ង់ Leopard 2 រថពាសដែក​អង់គ្លេស Chalenger 2​។ ចំណែក​រថពាសដែក​ធុន​ស្រាល​របស់​បារាំង AMX-10 ត្រូវបាន​កងទ័ព​អ៊ុយ​ក្រែ​ន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​១៩​មេសា ថា​បានចាប់ផ្តើម​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅក្នុង​ប្រតិបត្តិ​ការប្រមូល​ព័ត៌មាន និង​កំណត់​ទីតាំង​មូលសាស្ត្រ​នៅ​សមរ​ភូមី​។ ជំនួយ​គ្រឿង​សព្វាវុធ​ទាំងនេះ ត្រូវបាន​ភាគី​រុស្ស៊ី​បរិហារ​ថា គឺ​អូតង់ ដែលមាន​អាមេរិក​ជា​មេ​ធំ កំពុងតែ​នាំគ្នា​យក​ដី​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើសង្គ្រាម​ដោយ​ប្រយោល​ជាមួយ​រុស្ស៊ី​៕a nato kiev a nato kiev2 
​