» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2317 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950872 នាក់

ការដើរ​ចេញពី​សហគម​ន៍​អឺរ៉ុប​របស់​អង់គ្លេស​កំពុង​ជួប​វិបត្តិ​ថ្មី​

 


​អង់គ្លេស​៖ ប្រមុខ​ដឹកនាំ​ប្រទេស​សហភាព​អឺរ៉ុប ទាំង​២៨ ត្រូវ​ជួបជុំ​បើក​ជំនួប​កំពូល​នៅ​ថ្ងៃ ១៧​និង​ទី​១៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ដែល​អាចជា​ការប្រជុំ​សម្រេច​បញ្ចប់​សមាជិកភាព​របស់​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​បាន​ផ្លាស់ប្តូ​របៀបវារៈ​ថ្មី​ដោយសារ​ជួប​បញ្ហា​រាំងស្ទះ ដែល​គ្មាន​នរណា​នឹង​ស្មាន​ដល់​នោះ គឺ​បញ្ហា​ព្រំដែន​អៀរ​ឡង់​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ខេត្ត​អៀរ​ឡង់​ខាងជើង របស់​អង់គ្លេស ។​a eu brexit 

ព្រំដែន​នេះ​មាន​ប្រវែង​ដល់​ទៅ ៥០០​គីឡូម៉ែត្រ និង​ជា​ព្រំដែន​គោក​តែមួយគត់​ខណ្ឌ​ចែក​អឺរ៉ុប​ពី​អង់គ្លេស​។ ពីមុនមក មិន​ថា​ឡុង​ដ៍ ឬ​ព្រុ​ច​សែ​ល​ទេ គ្មាន​នរណាម្នាក់​នឹង​ដល់​ថា​រឿង​ព្រំដែន​អៀរ​ឡង់​ចោទ​ដល់​ម្លឹ​ង​។​គេ​គ្រាន់តែ​គិតតែ​បញ្ហា​ទីផ្សារ​រួម​អឺរ៉ុប សេរីភាព​នៃ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​និង​ទ្រព្យសម្បត្តិ ឬ​លក្ខន្តិកៈ​នៃ​ប្រទេស​អង់គ្លេស​ក្នុង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ។​កិច្ចព្រមព្រៀង​សន្តិភាព អៀរ​ឡង់ និង​Brexit​ការសម្រេចចិត្ត​ដើរចេញ​ពី​អឺរ៉ុប ពី​ទីផ្សារ​រួម​តែមួយ និង​ពី​សហភាព​ពន្ធគយ មានន័យថា​សេរីភាព​នៃ​ការធ្វើដំណើរ បទដ្ឋាន​និង​ពន្ធគយ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​នៅពេល​ឆ្លង​ព្រំដែន​។

ហើយ​បើ​គ្មាន​កិច្ចព្រមព្រៀង នោះ​ព្រំដែន​នឹង​បន្តុះ​ឡើងវិញ​ជាក់​ជាពុំខាន​ប៉ុន្តែ​សម្រាប់​ល​រដ្ឋ និង​ក្រុមហ៊ុន​សហគ្រាស​ទាំងសងខាង មិនត្រូវ​ការចង់​ឃើញ​មាន​រនាំង​ព្រំដែន​ទេ ព្រោះ​ខេត្ត​អៀរ​ឡង់​ខាងជើង​នាំចេញ​ក្នុង​កំរិត​៣១% ទៅ​ប្រទេស​អៀរ​ឡង់ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​ជាង​បី​សែន​នាក់​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​នេះ​។

​ម្យ៉ាងវិញទៀត ព្រំដែន​ដែល​ធ្លាប់ជា​ដើមហេតុ​នៃ​ជម្លោះ​ទាមទារ​បង្រួបបង្រួម​ទឹកដី​អៀរ​ឡង់​ជា​ជម្លោះ​ស៊ីវិល​ផង និង​សាសនា​ផង អស់​រយៈពេល​ជាង​៣០​ឆ្នាំ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៦០​មក បាន​ដោះស្រាយ​ចប់សព្វគ្រប់ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩៨ មិនគួរណា​នឹង​វិល​ត្រលប់​មកជា​បញ្ហា​វិញ​ទេ​។ នៅក្នុង​កិច្ចព្រមព្រៀង​ជាគោលការណ៍ កាលពី​ខែធ្នូ ២០១៧ អង់គ្លេស​និង​អឺរ៉ុប​បាន​សន្យាថា​នឹងមិន​គូសបន្ទាត់​ព្រំដែន ខណ្ឌ​ចែក​ប្រទេស​អៀរ​ឡង់ និង​ខេត្ត​អៀរ​ឡង់​ខាងជើង ដែល​បានក្លាយ​មក​ខេត្ត​របស់​អង់គ្លេស​តាំងពី​ឆ្នាំ​១៩២២​មក​ទេ ដើម្បី​កុំឱ្យ​ប្រវត្តិ​ចាស់​ឱ្យ​រស់​ឡើងវិញ​។ តែ​ដល់ពេល​ចរចា​លម្អិត​ជាក់ស្តែង គឺ​លំបាក​ហួស​ពី​ការ​ស្មាន​។​

កិច្ចព្រមព្រៀង​សន្តិភាព​អៀរ​ឡង់​ឆ្នាំ​១៩៩៨ ហាក់ដូចជា​មិន​ស៊ីគ្នា​នឹង​ដំណើរ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​សោះ​។​សំណើ​របស់​សហភាព​អឺរ៉ុប​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ព្រំដែន សហភាព​អឺរ៉ុប ចង់​ផ្តល់​លក្ខន្តិកៈ​ពិសេស​ដល់​អៀរ​ឡង់​ខាងជើង ដោយ​បានស្នើ​ដំណោះស្រាយ​អន្តរកាល​មួយ​ដែលមាន​ឈ្មោះ ថា Backstop ជា​ភាសា​អង់គ្លេស ឬ​សំណាញ់​សន្តិសុខ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ពោលគឺ​រហូតដល់​ឆ្នាំ​២០២០​។ តាមរយៈ​វិធានការ​នេះ ខេត្ត​អៀរ​ឡង់​ខាងជើង​របស់​អង់គ្លេស បន្ត​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប មាន​សិទ្ធិ​ក្នុង​ទីផ្សារ​រួម និង​សម្រប​ខ្លួន​តាមច្បាប់​ក្បួន​និង​បទដ្ឋាន​របស់​អឺរ៉ុប រហូត​ទល់នឹង​ពេល​រកឃើញ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​បង្ហើយ (​គ្មាន​ពេល​កំណត់​)​។​

ក្នុងករណី​មួយ​នេះ ការត្រួតពិនិត្យ​ពន្ធគយ ត្រូវធ្វើ​នៅ​ព្រំ​ដែនទឹក​ខណ្ឌ​ចែក​កោះ​អៀរ​ឡង់ និង​កោះ​អង់គ្លេស​ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​បដិសេធ ! ដោយ​យល់ថា​ជម្រើស​បែបនេះ​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អធិបតេយ្យភាព​អង់គ្លេស​។ ព្រោះ​បើ​ឱ្យ​ខេត្ត​អៀរ​ឡង់​ខាងជើង​មាន​លក្ខន្តិកៈ​ពិសេស​ជាមួយ​អឺរ៉ុប នោះ​ប្រៀបដូចជា​បណ្តោយឱ្យ​អៀរ​ឡង់​ខាង​ជើងបាន​ទៅ​បង្រួបបង្រួម​ជាមួយ​ប្រទេស​អៀរ​ឡង់ ដោយ​ជាក់ស្តែង ! នេះ​ជា​សេណារីយោ​ដ៏​អាក្រក់​បំផុត សម្រាប់​លោកស្រី តេ​រ៉េ​ហ្សា មេ​។ ឡុង​ដ៍​ពិតជា​មិនអាច​ទទួលយក​បានឡើយ ! ព្រោះ​សូម​កុំភ្លេចថា​អៀរ​ឡង់​ខាង​ជើងបាន​បោះឆ្នោត ប្រជាមតិ​ប្រឆាំង Brexit ក្នុង​សំឡេង​ដល់​ទៅ​៥៦%​ឯណោះ​។​

លោកស្រី​តេ​រ៉េ​សា​ម៉េ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សុំ​អនុវត្ត​វិធានការ Backstop ជាទូទៅ​តែម្តង លើ​ផ្ទៃ​ប្រទេស​អង់គ្លេស​ទាំងមូល និង​ក្នុង​រយៈពេល​មួយ​មានកំណត់​។ លោកស្រី​យល់ថា នៅពេល​ចរចា​បង្កើត​តំបន់​ផ្តោះ​ប្តូរ​សេរី រវាង​អង់គ្លេស​និង​អឺរ៉ុប នាពេលខាងមុខ នឹង​អាច​ដោះស្រាយ​បញ្ហា​អៀរ​ឡង់​នេះ​បាន​ហើយ​។​

​ប៉ុន្តែ​បើ​អង់គ្លេស​ចង់​បែកចិត្ត​ហើយ រឿង​អ្វី​ត្រូវបាន​ផលចំណេញ​ពី​ទីផ្សារ​អឺរ៉ុប​នេះ​ទៀត ! សំណើ​របស់លោក​ស្រី​មេ ត្រូវបាន​ចាត់ទុកថា​ជាការ​ប៉ុនប៉ង​ជ្រៀតចូល​យក​ផល​ពី​ទីផ្សារ​រួម និង​ប្រព័ន្ធ​ពន្ធគយ​អឺរ៉ុប ដែល​មិនអាច​ទទួលយក​បានឡើយ​។ ម្យ៉ាងទៀត សម្រាប់​អឺរ៉ុប​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម ជា​ចំណែក​មួយ​នៃ​ទំនាក់ទំនង​អនាគត​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប ដែល​បាន​ព្រមព្រៀងគ្នា​រួចហើយ ថា​នឹង​លើក​ទៅ​ជជែក​នៅពេល​ក្រោយ​។​

​ពន្យារពេល​អន្តរកាល ១​ឆ្នាំ​ពេលវេលា​កាន់តែ​ខោ​ច​មែនទែន​ហើយ ! នៅសល់តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ អង់គ្លេស​នឹងត្រូវ​ដាច់ចេញពី​អឺរ៉ុប​ជា​ផ្លូវការ ! ស្ថានភាព​ពេលនេះ​កាន់តែ​ផុយស្រួយ​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​។ ព្រោះ​លោកស្រី​ចង់​នាំ​អង់គ្លេស​ឱ្យ​ដើរ​ចេញពី​អឺរ៉ុប​ជាមួយ​កិច្ចព្រមព្រៀង​ផង និង​ត្រូវការ​ការគាំទ្រ​ពី​បក្ស​អៀរ​ឡង់​ខាងជើង​ទៀត​។ ជា​បក្ស​ដ៏​តូច​មែន តែ​ជា​សំឡេង​ដ៏​ចាំបាច់ សម្រាប់​ទ្រទ្រង់​លោកស្រី មេ ឱ្យមាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។ បក្ស​អៀរ​ឡង់​ខាងជើង​នេះ​ប្រឆាំង​ដាច់ខាត​រាល់​គ្រប់​លក្ខន្តិកៈ​ពិសេស​សម្រាប់​ខេត្ត​។​

​ឯ​ចំណែក​ខាង​អឺរ៉ុប​វិញ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បន្ថែម​សម្ពាធ​លើ​ស្មា​លោកស្រី​មេ ឱ្យ​ផ្តល់​សំណើ​ថ្មី ជាក់ស្តែង បើ​មិន​ចង់​បែកបាក់​គ្នា​ដោយ​គ្មាន​កិច្ចព្រមព្រៀង ខាង​បារាំង ត្រៀមខ្លួន​នឹង​លែងលះ​ឆៅ​ជាមួយ​អង់គ្លេស​។ ប៉ុន្តែ​គេ​មិនដឹងថា​នេះ​ជា​សិល្ប៍​វិធី​ក្នុង​ការដាក់​គំនាប​លើ​លោកស្រី​មេ មុនពេល​លោកស្រី​មកជួប​ប្រមុខ​ដឹកនាំ​អឺរ៉ុប​ទាំង​២៧​នៅ​រសៀល​នេះ​ឬ​យ៉ាងណាទេ​។ អ្នកទទួលបន្ទុក​ចរ​ចា​របស់​អឺរ៉ុប​ក៏​ហាក់​បណ្តោយ​តាម​ពេលវេលា តែ​បានផ្តល់​សំណើ ពន្យារពេល​អន្តរកាល មួយឆ្នាំ​បន្ថែមទៀត សម្រាប់​មាន​ពេល​ចរចា​រឿង​ព្រំដែន​អៀរ​ឡង់ ហើយ​ក្នុងអំឡុងពេល​អន្តរកាល​ដល់​ឆ្នាំ​២០២១ អៀរ​ឡង់​ខាងជើង ត្រូវ​ស្ថិតក្រោម​ច្បាប់​អឺរ៉ុប មិន​ក្នុង​រយៈពេល​គ្មាន​កំណត់​ដូច​សំណើ​ដំបូង​ទេ​៕ប្រភពពីវិទ្យបារាំង