» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11063 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701234 នាក់

សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់?


​ប្រទេស​ថៃ​:​ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​ម៉ា​គី​យ៉ា​វ៉ែល​និយាយថា​ធើ​អី​ធើ​ទៅ​ឲ្យ​តែ​បាន​លទ្ធផល​ដែល​យើង​ចង់បាន​។​សម្រាប់​អ្នក​ចង់​ធ្វើ​នយោបាយ​គឺ​ទាល់តែ​គិត​និង​យល់ថា​ក្នុង​ឆាកនយោបាយ​គ្មានទេ​មិត្ត​ឬ​សត្រូវ​មួយជីវិត​។​ចឹ​ង​ការសម្រេចចិត្ត​បញ្ចេញ​សម្លេង​សន្ទនា​ក្រៅ​ឆាក​កាលពី​ថ្ងៃទី​១៥​មិថុនា​រវាង​សម្តេច​តេ​ជោ​និង​លោកស្រី​ផែ​តង​តាន​ស៊ីណា​វ៉ាត​នាយករដ្ឋមន្ត្រី​ថៃ​ដែលជា​ក្មួយ​ធ​ម៍​មាន​គោលបំណង​ច្បាស់លាស់​បង្ហាញថា​កម្ពុជា​សម្រេចចិត្ត​ស្វែងរក​សេះ​ថ្មី​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រុំដែន​ហើយ​។​ព្រោះ​សម្តេច​តេ​ជោ​បាន​និយាយ​ក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​១៦​មិថុនា​រួចហើយ​ពី​ភាព​អ​សម​ត្តភាព​របស់​រដ្ឋាភិបាល​ថៃ​ក្នុងការ​គ្រប់គ្រង​ពួកយោធា​ខុសពី​ស្រុក​ខ្មែរ​ដែល​កាន់​តាំង​ពីលើ​ដល់​ក្រោម​។​a pheu tan4 

​ឡូ​វ​យើង​ឃើញ​ហើយ​ការបញ្ចេញ​សម្លេង​សន្ទនា​នេះ​ជា​លទ្ធផល​បានកើត​ឡើង​ហើយ​។​​ក្រៅពី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រឈមមុខ​ជាមួយ​ពួកយោធា​នៅក្នុង​រដ្ឋាភិបាលចំរុះរ​បស់​គណបក្ស​ភឿ​ថៃ​គណបក្ស ភូម​ចៃ​ថៃ (Bhumjaithai) ដែលមាន​រដ្ឋមន្ត្រី​៨​រូប​គឺជា​កម្លាំង​ទី​២​បានប្រកាស​ដកខ្លួន​ចេញពី​រដ្ឋាភិបាលចម្រុះ ដោយ​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​លោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវ​ចំពោះ​វីដេអូ​ឃ្លី​ប ដែល​ពាក់ព័ន្ធ​នឹង​ការសន្ទនា​ជាមួយ​ប្រធានព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ។

​យោងតាម​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ គណបក្ស​នេះ បានចង្អុលបង្ហាញ​ថា ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកស្រី Paetongtarn និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ប្រទេស​។​​សេចក្តីថ្លែងការណ៍​បាន​និយាយថា "​ក្រុម​រដ្ឋមន្ត្រី​មកពី​គណបក្ស Bhumjaithai (​ចំនួន​៨​រូប​)​បានដាក់​លិខិត​លាលែង​ពី​តំណែង​របស់​ពួកគេ​ទៅកាន់​នាយករដ្ឋមន្ត្រី ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា​ឆ្នាំ ២០២៥ "​។​​គណបក្ស Bhumjaithai បានបញ្ជាក់​ពី​ការត្រៀមខ្លួន​ធ្វើការ​ជាមួយ​ប្រជាជន​ថៃ គាំទ្រ​យោធា និង​ជួយ​មន្ត្រី​ក្នុងការ​រក្សា​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​ថៃ តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​។​
​គួររម្លឹកថា​ការដកខ្លួន​របស់​គណ​បក្ស ភូម​ចៃ​ថៃ ពាក់ព័ន្ធ​នឹង​ផែនការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដោយ​គណបក្ស​ភឿ​ថៃ ទាមទារ​យក​ក្រសួងមហាផ្ទៃ​ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ដៃ​របស់​មេដឹកនាំ​គណបក្ស​ភូម​ចៃ​ថៃ លោក អា​នុ​ទិន ឆាន​វ៉​រ៉ា​គុណ​។​ដូច​ច្នោះ​សម្រាប់​រដ្ឋាភិបាល​ថៃ​ប​ច្ច​ប្បន្ន​ចប់​ហើយ​។​គណបក្ស​ភឿង​ថៃ​បើ​ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​ទៀត​ត្រូវ​ស្វែងរក​គណបក្ស​ផ្សេង​មក​ជំនួស​គណបក្ស​ភូមិ​ចៃ​ថៃ​ដើម្បី​គ្រប់​សម្លេងឆ្នោត​ក្នុង​សភា​។​

​ឡូ​វ​នេះ​គេ​បានឃើញ​មាន​បេក្ខភាព​ចំនួន ៦​រូប​ត​ហើយ​ដែល​ត្រៀម​នឹង​ឈរឈ្មោះ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​បើ​គណបក្ស​ភឿ​ថៃ​បរាជ័យ​ក្នុង​ការរក​សម្លេង​តំណាងរាស្ត្រ​មក​បង្គ្រប់​គាំទ្រ​។​បេក្ខជន​ទាំងនោះ​មាន​ជាអាទិ៍​1. លោក អនុ​ធិ​ន ឆាន​វិ​រះ​គុណ (Anuthin Chanvirakul) គណបក្ស​ភូមិ​ថៃ​ថៃ​។2. លោក ឆៃ​ក្សេម និតិ​សិរិ (Chaikasem Nitisiri) គណបក្ស​ភឿ​ថៃ​។3. លោក ប្រា​វិត វង្ស​សុវណ្ណ (Prawit Wongsuwon) គណបក្ស​ផ្លាំ​ង​ប្រា​ឆា​រ៉ា​ត​
4. លោក ប្រា​យុទ្ធ ចាន់​អូ​ឆា (Prayut Chan-o-cha) ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​។5. លោក ភិ​រៈ​ផាន់ សារី​រ៉ាត់​វិភាក (Pirapan Salirathavibhaga) គណបក្ស​រួម​ថៃ​សាង​ឆាត​។6. លោក ចុ​រិន្ទ ឡាក់​ខ​ណះ​វិ​សិទ្ធិ (Jurin Laksanawisit) គណបក្ស​ប្រា​ឆា​ធិ​ប៉ាត់​។​តែមិនដឹងថាតើអាចរកសម្លេងគាំទ្របានដែរឬអត់។បើមិនបានតើអាចប្រឈមនឹងការរំលាយសភាតាមសំណើរបក្សប្រឆាំងអត់?ចាំមើលមើ។

យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​១៩​មិថុនា​នេះ​នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី​ផែង​តង​តាន​នៅបាន​បង្ហាញមុខ​មក​ប្រជុំ​នៅ​វិមាន​រដ្ឋាភិបាល​នៅឡើយ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដែល​បង្ហាញថា​អ្នកស្រី​នៅមាន​សន្លឹក​បៀរ​លេង​នៅឡើយ​។​​ក្រៅពី​ការប្រជុំ​ជាមួយ​អគ្គមេបញ្ជាការ​កង​ទ​ព័​និង​រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ​លោកស្រី​រដ្ឋនាយក​រដ្ឋមន្ត្រី ផែ​តុង​តាន ស៊ីណាវ៉ាត្រា បានចេញ​មកសុំ​ទោស​ជា​សាធារណៈ​ប្រជាជន​ថៃ​ចំពោះ​ការ​លេច​ធ្លាយ​ឃ្លី​ប​សំឡេង ដោយ​អ្នកស្រី​ហៅ​វា​ថា​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។​“​ខ្ញុំ​សុំទោស​បងប្អូន​ជនជាតិ​ថៃ​ទាំងអស់ ទាក់ទង​នឹង​ឃ្លី​ប​សំឡេង​នៃ​ការសន្ទនា​របស់ខ្ញុំ​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​។ ខ្ញុំ​មិនដឹងថា​វា​នឹង​ត្រូវបាន​ថត និង​ផ្សព្វផ្សាយ​បែបនេះ​ទេ​។ ឥឡូវនេះ យើង​បានបញ្ជាក់​រឿងនេះ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ហើយ​។​“​នេះ​ជា​ពេលដែល​យើង​ត្រូវ​សហការ និង​បង្រួបបង្រួម​កម្លាំង​រប​ស់​យើង​។ គ្រប់ភាគី​បាន​សន្និដ្ឋានថា នេះ​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ នេះ​មិនមែនជា​ការគំរាមកំហែង​តូចតាច​ទេ​។ ថ្ងៃនេះ យើង​គ្មាន​ពេល​ប្រយុទ្ធ​គ្នាឯង​បែបនេះ​ទេ​។ យើង​ត្រូវការពារ​អធិបតេយ្យភាព​របស់​យើង​។​”​។​បើ​ចឹ​ង​តើ​ស្ថានភាព​កម្ពុជា​ថៃ​អាច​តឹងតែង​ជាង​មុន​?​។​(​មាតុភូមិ​)a anutin bunsin khlang a pheu tan2 a pheu tan3 a pheu tan1 


​