» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6166 នាក់

ម្សិលមិញ 5378 នាក់

សរុប 14085459 នាក់

ប្រជាជន​ចិនហុងកុង​ព្រួយ​ថា​ច្បាប់ ស្តីពី​បត្យាប័ន​នឹង​រំលាយ​សេរីភាព​ក្រោមរូបភាព​ប្រទេសមួយ​ប្រព​ន្ធ័​ពីរ​


​ចិន​៖​ក្រុង​ហុងកុង បាន​ស្ថិតក្នុង​ភាពចលាចល​អស់​ពេល​ជាច្រើន​សប្ដាហ៍​មកហើយ ដោយសារ​តែមាន​បា​តុ​ក្ម្ម​ប្រឆាំង​ការរៀបចំ​ច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​រវាង​ហុង​ចិន​ដី​គោ​និង​តៃវ៉ាន​ដែល ពួកគេ​ចាត់ទុកថា​ជាការ​រំលោភ​សិទ្ធមនុស្ស​និង​ច្បាប់​មូលដ្ឋាន​របស់​ហុង​។a hong kong2

អ្នក​រិះគន់ បាន​និយាយថា សេចក្តីព្រាងច្បាប់​នោះ នឹងត្រូវ​បាន​គេ​ដាក់​ក្រោម​ប្រព័ន្ធ​យុ​ត្តិ​ធ៌​ម​ចិន ដែល​វា​នឹងធ្វើ​ឲ្យ​មានការ​បាត់បង់​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ច្បាប់​របស់​ទីក្រុង​ហុងកុង​។​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ បានឱ្យដឹង​ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់មេ​ដឹកនាំ​ហុងកុង នៅ​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា​ថា​លោកស្រី​គ្មាន ផែន​ការដក​សេចក្តីព្រាងច្បាប់​ដែលមាន​ភាពចម្រូងចម្រាស​ដើម្បី​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​នោះទេ ក្រោយ​មួយថ្ងៃ​បន្ទាប់ពី​មនុស្ស​យ៉ាងច្រើន​កុះករ បាន​ចេញមក​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នេះ​។​

​លោកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ បាន​ប្រាប់ AFP ថា “​នេះ​គឺជា​ច្បាប់​មួយ​ដ៏​សំខាន់​ដែល​នឹង​ជួយ​រក្សា​យុត្តិធម៌​ហើយ​ធានាថា ហុងកុង​នឹង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ របស់ខ្លួន​ទាក់ទង​នឹង​បទឧក្រិដ្ឋ​ឆ្លងដែន​និង​អន្តរកាល​” ។​ក្រុមប្រឹក្សា​និ​តី​បញ្ញត្តិ​ហុងកុង នឹង​ពិភាក្សា​ពង្រាងច្បាប់ ស្តីពី​បត្យាប័ន​នា​ថ្ងៃទី​១២ មិថុនា​ខាងមុខ ដែល​សេចក្តីព្រាង​នោះ បញ្ជាក់​អំពី​ជនសង្ស័យ ឬ​ជនជាប់ចោទ ដែល​មកពី​ចិនដីគោក នឹងត្រូវ​បញ្ជូនទៅ​ចិនដីគោក​វិញ ដើម្បី​ជំនុំ​ជំ​រះ​ទោស​តាមច្បាប់​។​

រដ្ឋាភិបាល​ហុងកុង ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​សម្រួល​ដំណើរ​ការធ្វើ​បត្យាប័ន​ជនសង្ស័យ ទៅ​ប្រទេស និង​ដែនដី​ផ្សេងទៀត​របស់​ចិន ដូចជា​ចិនដីគោក ម៉ា​កាវ និង​ទៅ​តៃវ៉ាន់ បន្ថែម​ពីលើ​ប្រទេស​ជាង​២០ ដែល​ហុងកុង​មានច្បាប់​ធ្វើ​បត្យាប័ន រួមគ្នា​ស្រាប់​រួចទៅហើយ​។

​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​កាសែត South China Morning Post បាន​ផ្សាយ​ដោយ​ស្រង់​ប្រភពពី​អ្នករៀបចំ​កម្មវិធី​ថា មនុស្ស​ជាង​១​លាន​នាក់​បាន​ដើរ​តាមផ្លូវ​ដើម្បី​តវ៉ា ប្រឆាំងនឹង​ការធ្វើ​វិសោធនកម្ម​ដែល​នឹង​អនុញ្ញាតឱ្យ​បញ្ជូន​អ្នករត់​គេចខ្លួន ទៅឱ្យ​ដែន​សមត្ថកិច្ច​ហុងកុង ដោយ​ចាំបាច់​មាន​កិច្ចព្រមព្រៀង​។​ទោះយ៉ាងណា​ក៏ដោយ​ប៉ូលីស បាន​និយាយថា​មានតែ ២៤០.០០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​នេះ​។

ប៉ូលិស​វិញ បាន​ត្រៀមកម្លាំង​រក្សា​សន្តិសុខ ជាង​២០០០​នាក់ ពោល​គឺជា​ទម្រង់​បាតុកម្ម​ដ៏​ធំ ដែល​ពុំ​ធ្លាប់​កើតមាន​ឡើយ​តាំងពី​១៥​ឆ្នាំ​មក​។ ចំណែក សមាសភាព​បាតុករ​លើ​ក​នេះ មិន​មែនមាន​ត្រឹមតែ​ជា​ក្រុមសិស្ស​និស្សិត និង​សកម្មជន​ប្រជាធិបតេយ្យ​ទេ តែ​ជា​បណ្តាជន​ហុងកុង​គ្រប់​ស្រទាប់វណ្ណៈ មាន​តាំងពី​ក្រុម​អ្នកជំនួញ មេធាវី អ្នកច្បាប់ អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សហគមន៍​សាសនា​ទៀត​។

​ក្រៅ​អំពី​ស្រែក​បរិហារ​គម្រោង​ច្បាប់​ថា​ការសម្លាប់​សេរីភាព​ហុងកុង និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ហុងកុង​ដក​សំណើ​ធ្វើ​វិ​សោ​ន​ធន​កម្ម​ច្បាប់​នេះ​វិញ បាតុករ​មួយចំនួន​ក៏បាន​ស្រែក​ទាមទារ​ប្រមុខ​ដឹកនាំ​ហុងកុង ស្និទ្ធ​នឹង​ប៉េកាំង ចុះ​ចេញពី​តំណែង​តែម្តង​។

​សូមបញ្ជាក់ថា​៖​មុននឹង​ឈានដល់​មានការ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នេះ បក្សប្រឆាំង​និង​សង្គម​ស៊ី​វី​ល​បាន​ចាប់​ស្រែក​ប្រឆាំងនឹង​រដ្ឋាភិបាល​តាំងពី​ប៉ុន្មាន​ខែ​មកហើយ​។ កាលពី​ចុងខែ​មេសា​មាន​បាតុករ​ប្រមូលគ្នា​បាន​ប្រមាណ​ជាង​ពីរម៉ឺន​នាក់​ចុះ​ថ្នល់​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ មិថុនា អ្នកច្បាប់​និង​មេធាវី ប្រមាណ​ពី​២៥០០​នាក់​ទៅ​បី​ពាន់​នាក់ ក្នុង​សម្លៀកបំពាក់​ស​ខ្មៅ បាននាំគ្នា​ដើរ​ដង្ហែ​ក្បួន​យ៉ាង​ស្ងៀមស្ងាត់ គ្មាន​បដា គ្មាន​ជ័យ​ឃោស​អ្វី​ទាំងអស់ ពី​តុលាការ​ទៅដល់​វិមាន​រដ្ឋាភិបាល ដោយ​ឈរ​ស​ម្រួ​ម​គារវកិច្ច​បី​នាទី​ផង​។​

​សម្រាប់​ក្រុម​អ្នកប្រឆាំង គម្រោង​ច្បាប់ ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ហុងកុង​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​នេះ គឺជា​ការគំរាមកំហែង​សិទ្ធិសេរីភាព និង​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ​ហុងកុង​។ ច្បាប់​នេះ​កំពុង​ធ្វើឱ្យ​ពិភព​ពាណិជ្ជកម្ម​និង​អ្នកជំនួញ អាមេរិក ហុងកុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ជា​សរុប​ច្បាប់​នេះ​មិនមែនជា​រូបភាព​ល្អ​ទេ​សម្រាប់​ហុងកុង​ដែល​ល្បីឈ្មោះ​ជា​ក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិ​ឡើយ​។

អ្នក​ហុងកុង​ព្រួយបារម្ភ​និង​យល់ថា ថា តាមរយៈ​ច្បាប់​ថ្មី​នេះ ចិន​អាច​ទាមទារ​ធ្វើ​បត្យាប័ន នូវ​រាល់​គ្រប់​ជនសង្ស័យ​ណា​ក៏បាន រាប់ទាំង​សកម្មជន​ប្រជាធិបតេយ្យ​ផង យកទៅ​កាត់ទោស​នៅ​ប៉េកាំង ឬ​ចិនដីគោក ដែលមាន​ប្រព័ន្ធតុលាការ​បែប​កុ​ម្មុនិ​ស្ត គ្មាន​តម្លាភាព​។​

​ហុងកុង​អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស ត្រូវបាន​បង្វិល​មកឱ្យ​ចិន​ពេញ​កាលពី​ឆ្នាំ​១៩៩៧ ដោយ​ផ្អែកលើ​គោលការណ៍ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ពោលគឺ​ហុងកុង ត្រូវ​ស្ថិតនៅ​ជា​តំបន់​មាន​ស្វ័យភាព​ពេញលេញ សិទ្ធិសេរីភាព​ជា​មូលដ្ឋានគ្រឹះ​របស់​មនុស្ស​ជាតិ និង​មាន​ប្រព័ន្ធតុលាការ​ដាច់ដោយឡែក​ពី​ប្រទេស​ចិន រហូតដល់​ឆ្នាំ ២០៤៧​។

ប៉ុន្តែ បើតាម​អ្នក​ឯករាជ្យ​និយមថា ប្រព័ន្ធតុលាការ​ឯករាជ្យ និង​ជាទីគោរព​របស់​ហុងកុង​នេះ កំពុង​ត្រូវ​ចិន​ជាន់ពន្លិច និង​សង្គ្រប់​ជីវិត​នយោបាយ​កោះ តាមរយៈ​ច្បាប់​ធ្វើ​បត្យាប័ន​នេះឯង​។​ទោះជាយ៉ាងណាគេគិតថា​សម្ពាធ​បាតុករ ប្រហែលជា​មិនអាច​ធ្ងន់​លើស​សម្ពាធ​នយោបាយ​រប​ស់​ប៉េកាំង​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ធ្លាប់​ព្រលយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​ថា សេចក្តីថ្លែងការណ៍​ចិន​-​អង់គ្លេស កំណត់​យក​គោលការណ៍ “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” នៅ​ហុងកុង លែង​សម​នឹង​កាលៈទេសៈ​ហើយ​។a hong kong1 (1) a hong kong1 a hong kong