» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699608 នាក់

ជំនួប​ជា​យុទ្ធ​សាស​រវាង​រដ្ឋមន្ត្រីការបរទេស​ចិន ជាមួយ​លោក Jake Sullivan ឧបការី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ របស់​ប្រធានាធិបតី​អាមេរិក


​ប្រទេស​ចិន​៖ ពីថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី ២៨ ខែសីហា លោក​វ៉ាង​យី​( Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន​បានធ្វើ​ជំនួប​ជា​យុទ្ធសាស្ត្រ​ជុំ​ថ្មី ជាមួយ​លោក​ចេក​សូលី​វ៉ាន​(Jake Sullivan) ឧបការី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ របស់​ប្រធានាធិបតី​អាមេរិក​នៅ​ក្រុង​ប៉េកាំង​។​a vang yi solivan 

​សូមបញ្ជាក់ថា​នៅក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយនេះ លោក​ចេក​សូលី​វ៉ាន​(Jake Sullivan )​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លើកដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅ​ជួប​ថ្នាក់ដឹកនាំ​ចិន នៅ​ទីក្រុង​ប៉េកាំង​។​តាម​វិទ្យុ​ចិន​ផ្សាយ​ភាសារ​ខ្មែរ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ លោក​វ៉ាង​យី​( Wang Yi )​បាន​ថ្លែងថា ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក បាន​ឆ្លងកាត់​ការឡើង​ចុះ​ជាច្រើនលើក ការ​ដកយក​បទពិសោធ និង​មេរៀន​ពី ក្នុងនោះ​នឹងមាន​អំណោយផល​ដល់​ការត្រួសត្រាយ​អនាគត ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស្វែងរក​ផ្លូវ ដ៏​ត្រឹមត្រូវ​សម្រាប់​ការរួមរស់​រវាង​ប្រទេស​ធំ​ទាំងពីរ​ចិន​និង​អាមេរិក លោក​បាន​លើកសំណើរ ៥ ចំណុច​។​

​ទី ១ ទំនាក់ទំនង​ចិន​-​អាមេរិក​គួរ​រក្សា​ទិសដៅ​ត្រឹមត្រូវ ពោលគឺ​ត្រូវ​ដឹកនាំ​ដោយ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​​ទី ២ ចិន​និង​អាមេរិក​ត្រូវ​បញ្ចៀស​ការកើតមាន​ជម្លោះ​និង​ការប្រឈមមុខ​ដាក់គ្នា ពោលគឺ​ត្រូវគោរព​តាម​សេច​ប្រកាស​រួមទាំង​បី​។​​ទី ៣ ចិន​និង​អាមេរិក​ត្រូវ​ផ្តល់​កិច្ច​សម្រួល​សម្រាប់​ការផ្លាស់ប្តូរ ពោលគឺ​ត្រូវមាន​សមភាព​។​​ទី ៤ ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ត្រូវមាន​ស្ថិរភាព​និង​យូរអង្វែង ពោលគឺ​ត្រូវ​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ឆន្ទៈ​ប្រជាជន​។​

​ទី ៥ ចិន​និង​អាមេរិក​ត្រូវ​សម្រេច​ឱ្យបាន​នូវ​ការរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន ពោលគឺ​ត្រូវមាន​ការយល់ដឹង​ពីគ្នា​ដ៏​ត្រឹមត្រូវ​។​​លោក Sullivan បាន​ថ្លែងថា អាមេរិក​និង​ចិន​មានការ​ខ្វែងគំនិត​គ្នា និង​ការប្រកួតប្រជែង​គ្នា ប៉ុន្តែ​ក៏មាន​វិស័យ​ជាច្រើន ដែល​ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​ផងដែរ​។ លោក​យល់ស្រប​ថា ត្រូវមាន​សមភាព​ទៅវិញទៅមក ហើយ​ការប្រកួតប្រជែង​ក៏​គួរ​ប្រព្រឹត្ត ទៅដោយ​ភាព​ស្អាតស្អំ​និង​យុត្តិធម៌​។ សហរដ្ឋអាមេរិក​គ្មាន​បំណង​ផ្តាច់ ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នោះទេ​។​

​ភាគី​អាមេរិក​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ​និង​មិន​គាំទ្រ​ឱ្យ "​តៃវ៉ាន់​ឯករាជ្យ​" "​ប្រទេស​ចិន​ពីរ​" ឬ "​ចិន​មួយ​តៃវ៉ាន់​មួយ​" នោះទេ​។ អាមេរិក និង​ចិន​នឹង​រួមរស់​ជាមួយគ្នា​ដោយ​សន្តិ​សហ​វិជ្ជមាន ជា​យូរអង្វែង​នៅលើ​ភពផែនដី​នេះ ក្នុង​រយៈពេល​ដ៏​យូរ ហើយ​គោលដៅ​នៃ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក គឺ​ស្វែងរក​វិធី​អភិវឌ្ឍន៍​ដែល​ប្រកបដោយ ចីរភាព​សម្រាប់​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន​។ អាមេរិក​មាន​ឆន្ទៈ​បន្ត​រក្សា​ការប្រាស្រ័យ​ទាក់ទង ជា​យុទ្ធសាស្ត្រ​ជាមួយ​ចិន ដើម្បី​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក និង​កាត់បន្ថយ​ការយល់ច្រឡំ​និង​ការវិនិច្ឆ័យ​ខុស​។​

​បន្ទាប់មក​លោក Jake Sullivan បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​យោធា​ចិន គឺ​លោក Zhang Youxia អនុប្រធាន​គណៈកម្មកា​រ​កងទ័ព​កណ្តាល​។ នៅក្នុង​ជំនួប ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ចូ បៃ​ដិ​ន​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​កំពុង​តានតឹង ប៉ះទង្គិច​គ្នា​សឹង​ជា​រៀងរាល់ថ្ងៃ​ជាមួយ ហ្វីលីពីន ដោយសារ​ជម្លោះ​ដណ្តើម​គ្រប់គ្រង​ដែន​កោះ​នៅ​ទីនោះ​។ លោក​Jake Sullivan នៅបាន​បញ្ជាក់​ទៅ​ភាគី​ចិន​ថា អាមេរិក​នៅតែ​ប្រកាន់​ជំហរ​គាំទ្រ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា ជប៉ុន ហ្វីលីពីន និង​តៃវ៉ាន់​ដែល​កំពុងតែ​តានតឹង​ខ្លាំង​ជាមួយ​ចិន​។​

​ឆ្លើយតប​ទៅវិញ លោក​Zhang Youxia អនុប្រធាន​គណៈកម្មកា​រ​កងទ័ព​កណ្តាល​រប​ស់​ចិន​និយាយថា ចិន​មាន​ក្តី​ប្រាថ្នា​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ប៉ុន្តែ ការទាមទារ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់ គឺ​ប្រាសចាក​ពី​នយោបាយ​សន្តិភាព និង​ស្ថិរភាព​។ នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ដី​ខេត្ត​មួយ​របស់​ចិន ប៉េកាំង​តាមរយៈ​អនុប្រធាន​គណៈកម្មការ​កងទ័ព​កណ្តាល​បានទាមទារ​ឲ្យ​អាមេរិក​ឈប់​គប់គិត រួមគំនិត​យោធា​ជាមួយ​តៃវ៉ាន់​។ អាមេរិក​ត្រូវ​ឈប់​លក់​អាវុធ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​រឿង​តៃវ៉ាន់​តទៅទៀត​។​

​នៅក្នុង​សំណុំរឿង​ហ្វីលីពីន លោក Zhang Youxia បាន​ព្រមាន​ប្រាប់​អាមេរិក​កុំ​ឲ្យ​យក​កិច្ចព្រមព្រៀងទ្វេភាគី មក​ធ្វើជា​លេស រំលោភ​បូរណភាព និង​ដែន​អធិបតេយ្យភាព​របស់​ចិន​។ នៅត្រង់ចំណុច​នេះ អ្នកទទួលខុសត្រូវ​ជា​ន់​ខ្ពស់​របស់​យោធា​ចិន​បាន​រំលឹក​ប្រាប់​អាមេរិក​ថា មិនត្រូវ​ជួយ​គាំទ្រ​សកម្មភាព​រំលោភបំពាន​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​​ផ្ទុយទៅវិញ អាមេរិក​ត្រូវ​ត្រលប់មក​ចាប់ដៃ​ជាមួយ​ចិន ដើម្បី​ជំរុញ​ការសហការ​យោធា​រវាង​ប្រទេស​ទាំងពីរ និង​កៀក​ស្មា​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​ពិភពលោក ក្នុងនាម​ជា​ប្រទេស​មហាអំណាច​។​

​ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក និង​អនុប្រធាន​គណៈកម្មការ​កងទ័ព​កណ្តាល​ចិន ប៉ះទង្គិច​គ្នា​ខ្លាំង​ពី​រឿង​តៃវ៉ាន់ និង​សំណុំរឿង​ហ្វីលីពីន ប៉ុន្តែ ភាគី​ទាំងពីរ​សន្យា​ស្តារ​ខ្សែ​ទាក់ទង​យោធារ ដើម្បី​ជៀសវាង​ការយល់ច្រលំ និង​កាត់បន្ថយ​ភាព​តានតឹង​រវាង​គ្នា​។​នៅក្នុង​ជំនួប​ជាមួយ​លោក Zhang Youxia ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក នៅបាន​ឆ្លៀត​លើកឡើង​ពី​កង្វល់​របស់​អាមេរិក នៅក្នុង​រឿង​ដែល​ចិន​គាំទ្រ​ឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី​ដើម្បី​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​នៅពេល​ទទួល​ជួប​លោក​Jake Sullivan នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ លោក​ប្រធានាធិបតី​ចិន បាន​និយាយ​ធានា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ចូ បៃ​ដិ​ន​កុំ​ឲ្យ​ព្រួយបារម្ភ ព្រោះថា ចិន​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​។ បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​រដ្ឋ​ចិន លោក​ស៊ី ជីន​ពីង​បាន​ប្រា​ប់លោក​Jake Sullivan ថា បើទោះបីជា​មានការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ចិន និង​អាមេរិក​នៅតែ​អាចមាន​ទំនាក់ទំនង​ល្អ​។​​លោក Jake Sullivan​វិញ បាន​និយាយប្រាប់​ប្រមុខរដ្ឋ​ចិន​ថា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន​រីករាយ​នឹង​សន្ទនា​ជាមួយ​លោក​ស៊ី ជីន​ពីង នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​៕a vang yi solivan1 


​